Author Archives: Thak Sreyleak

កត្តាគួរយល់ដឹងមុនពេលអ្នកទិញអចលនទ្រព្យ

ប្រភព ៖ Business-cambodia តើផ្នែកណាមួយនៃអចលនទ្រព្យដែលអ្នកកំពុងសម្លឹងរក? ផ្ទះសម្បែងសម្រាប់ក្រុមគ្រួសារ?  កន្លែងសម្រាប់បើកអាជីវកម្ម ឬសម្រាប់វិនយោគបន្ត? តើលោកអ្នកកំពុងតែមានអាជីវកម្មដែលមានទំនាក់ទំនងទៅនឹងការសាងសង់ផ្ទះ ខុនដូ អគារពាណិជ្ជកម្ម ឬសណ្ឋាគារមែនទេ? បើមានបំណងបែបនេះពិតមែន តើអ្នកត្រូវស្វែងយល់ពីអ្វីខ្លះមុនពេលអ្នកសម្រេចចិត្តធ្វើវា? ១.ជ្រើសរើសក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈ ក្រុមហ៊ុននេះនឹងអាចជួយសម្រួលដល់កិច្ចព្រមព្រៀងជាមួយម្ចាស់អចលនទ្រព្យនៅកម្ពុជា ថែមទាំងអាចជួយផ្តល់ប្រឹក្សាយោបល់ វាយតម្លៃលើអចលនទ្រព្យត្រូវតាមតម្លៃទីផ្សារ និងជួយសម្រួលរាល់ការដំណើរការតាមផ្លូវច្បាប់ និងការងាររដ្ឋបាលផ្សេងៗ។ ២.ត្រួតពិនិត្យលើធនធាន ឬកញ្ចប់ថិការដែលខ្លួនមាន វាគឺជាចំណុចសំខាន់មួយដែលអ្នកត្រូវដឹងពីលទ្ធិភាពផ្ទាល់ខ្លួន ហើយត្រូវចៀសវាងការទិញអចលនទ្រព្យលើសលុបពីអ្វីដែលខ្លួនមាន។ ម្យ៉ាងទៀតត្រូវចេះស្ទាបស្ទង់មើលស្ថានភាពទីផ្សារ ទីតាំង និងឱកាសល្អនៃអចលនទ្រព្យនោះ។ ៣. ត្រូវធ្វើការស្រាវជ្រាវ មិនមែនអ្នកឃើញគេមានដាក់លក់ដី ឬផ្ទះនៅកន្លែងណាមួយ ហើយត្រូវចិត្តអ្នក អ្នកនឹងទិញភ្លាមនោះទេ។អ្នកគួរធ្វើកាស្រាវជ្រាវអំពីអចលទ្រព្យនោះសិនថា តើវាជាដីឯកជន ឬដីរបស់រដ្ឋ តើវាស្ថិតនៅតំបន់អ្វី(ពាណិជ្ជកម្ម…

ទិញផ្ទះបែបណាទើបចំណេញ?

ប្រភព ៖ Business-cambodia ប្រាកដណាស់ការសម្រេចចិត្តប្រឡូកក្នុងជំនួញ គឺទាមទារភាពវ័យឆ្លាតមានគម្រោងវិធីសាស្រ្ត និងចំណេះដឹងទូលំទូលាយផ្នែកបរិបទទីផ្សារ និងយុទ្ធសាស្រ្ត ទើបជំនួញទាំងនោះសម្រេចបានជោគជ័យ។ ដោយឡែកក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ជាក់ស្តែងគឺការទិញផ្ទះ។ លោក Tom O’sullivan នាយកគ្រប់គ្រងនៃគេហទំព័រព័ត៌មានអចលនទ្រព្យ Real Estate.com.kh បាននិយាយថា ការវិនិយោគទិញដូរផ្ទះសម្បែងអាចជួយឲ្យអ្នកវិនិយោគមានការធានានូវអនាគត ជីវភាពដ៏មានស្ថេរភាពមួយរបស់ពួកគេ ដែលមានទ្រព្យសំអាងជាគ្រឿងបង្គោល ឬជាមូលធនផ្ទាល់ខ្លួន ដោយហេតុថាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងកំណើនប្រជាជនឥតឈប់ឈរ ដីធ្លី ផ្ទះសម្បែងកាន់តែមានតម្លៃថ្លៃ។ ដូចនេះតើអ្នកគួរទិញផ្ទះបែបណាទើបចំណេញ?  លោក Tom O’sullivan បាននិយាយថា ទិញផ្ទះដែលចំណេញគឺ៖ ១. ទិញផ្ទះដែលគេកំពុងសាងសង់ អ្នកអាចសន្សំលុយបានជាច្រើន បើសិនជាមានលទ្ធភាពទិញផ្ទះ ឬសំណង់រួមណាមួយដែលកំពុងស្ថិតក្នុងដំណាក់កាលបុគគ្រឹះសាងសង់ ព្រោះជាការទិញដំបូងដៃហើយ…

ស្ពានអាកាសផ្សារដីហុយសម្រេចបាន៧០%ខណៈគ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ប្រភព ៖ business-cambodia ស្ពានអាកាសផ្សារដីហុយ សាងសង់សម្រេចបានប្រមាណជា៧០ភាគរយហើយ ខណៈស្ពានមួយនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០១៧ខាងមុខនេះហើយ។ ស្ពាននេះបានចាប់ផ្តើមសាងសង់ តាំងពីកំឡុង ខែសីហា ឆ្នាំ២០១៦មកដល់ពេលនេះ ពោលបានចំណាយ ពេលប្រមាណជិត១០ខែមកហើយបើគិតទល់ពេលនេះ ។ គួររឮកផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយ នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។ ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុននៅពេលដែលការសាងសង់បានរួចរាល់ជាស្ថាពរ។ យ៉ាងណាមិញ បើយោងតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ បានឲ្យដឹងថា កំឡុងពេលកំពុងសាងសង់ វាបានបង្កដល់ការកកស្ទះចរាចរជាខ្លាំង ពេលខ្លះធ្វើឲ្យប៉ះពាល់ដល់ពេលវេលាទៅធ្វើការងារ ឬខកខានមិនទាន់ពេលវេលាជាដើម ប៉ុន្តែពួកគាត់សង្ឃឹមថា វានិងប្រសើរឡើងនៅពេលដែលការសាងសង់រួចនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។…

ភ្លើងស្តុបថ្មី៤ទីតាំងបានដាក់ឲ្យដំណើរការ…

ភ្លើងស្តុបគឺជាចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរាណ៍ក្នុងរាជធានីភ្នំពេញយើង។ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរភ្លើងស្តុបថ្មីទី ២៨ ២៩ ៣០ ៣១! បន្ទាប់ពីលាបគំនូសចរាចររួច នៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៧ ។ ភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ត្រូវបានដាក់អោយដំណើរការ រួមមាន: ១-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះនរោត្តម និងផ្លូវលេខ ១៨៤ ២-ភ្លើងស្តុបផ្សារដើមថ្កូវ ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ៤៨៨ ៣-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះមុនីវង្សនិងផ្លូវលេខ ៨០ ៤-ភ្លើងស្តុប ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ ៨៦។ …

សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្របង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីក៏បាន នឹងកំពុងមានឥទ្ធិពលមកលើកម្ពុជាផងដែរ។ ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រ ក៏ដូចជាផ្លូវទឹកផ្សេងៗ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជាងមុនបន្ថែមទៀត ៕ …

អគ្គិសនីកម្ពុជានឹងផ្ដាច់ចរន្តអគ្គិសនីចំនួន៤ថ្ងៃក្នុងខណ្ឌមួយចំនួន

អគ្គិសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗនេះពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន អោយប្រជាពលរដ្ឋដែលរស់នៅ៦ខណ្ឌក្នុងរាជធានីភ្នំពេញ បានជ្រាបជាព័ត៌មាននិងប្រុងប្រយ័ត្នត្រៀមលក្ខណៈទុកជាមុនទាំងអស់គ្នា។ ការផ្ដាច់ភ្លើងនេះគឺដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទាំងនោះ។ តំបន់ក្នុងខណ្ឌទាំង៦ដែលត្រូវផ្ដាច់ចរន្តទាំងនោះរួមមាន៖ ១. ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ, សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ២. ថ្ងៃទី០៩ ខែមិថុនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច ផ្អាកនៅស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, សង្កាត់សង្កាត់ទួលសង្កែទី១…

ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ

ប្រភព ៖ RFI ពលរដ្ឋអគារប៊ូឌីញ«ស» នៅថ្ងៃនេះ បានផ្តើមរើចេញពីលំនៅដ្ឋានរបស់ខ្លួនជាបណ្តើរៗហើយ ទៅរស់នៅលំនៅដ្ឋានថ្មីៗរៀងខ្លួន ក្រោយយល់ព្រមទទួលសំណងទឹកប្រាក់តម្លៃ ១៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពីក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអារ៉ាខាវ៉ា។ គិតត្រឹមម៉ោង ១១ព្រឹក នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ ស ចំនួន ១០បន្ទប់ហើយ ដែលបានមកទទួលប្រាក់ទូទាត់រួចរាល់ពីក្រុមហ៊ុន ។ …

ជិតបានជិះស្រួលវិញហើយផ្លូវវេងស្រេង

សាលារាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ សាលារាជធានីភ្នំពេញបាននឹងកំពុងជួសជុលស្ថាបនា និងចាក់បេតុងការដ្ឋានផ្លូវក្រវ៉ាត់ក្រុងទី២ ចន្លោះពីផ្លូវវេងស្រេងដល់ផ្លូវលេខ ២០០៤ ដែលប្រជាពលរដ្ឋតែងតែរអ៊ូគ្រប់គ្នាថាផ្លូវនេះកាលណាទើបធ្វើហើយ ហុយផង ក្រឡុកផង ឥឡូវនេះឃើញថាបានបើកការចាក់បេតុងហើយ។ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ទឹកជំនន់ក្នុងក្រុង និងសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បច្ចុប្បន្នសាលារាជធានីភ្នំពេញបាននឹងបន្តសាងសង់ស្ថាបនាបន្ថែមទាំងផ្លូវថ្នល់ លូ ភ្លើងស្តុបជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ …

ខែមិថុនានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចាប់ផ្ដើមពិនិត្យទឹកបាត់បង់៥ខណ្ឌទៀតហើយ

ដើម្បីកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៧ ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ខាងក្រោមនៅក្នុងរាជធានីនេះមេត្តាយោគយល់អធ្យាស្រ័យដល់ការអនុវត្តន៍ការងាររបស់រដ្ឋាករទឹក។ ខណ្ឌទាំង៥នោះរួមមាន៖ ១-ខណ្ឌមានជ័យ (សង្កាត់ស្ទឹងមានជ័យ, សង្កាត់បឹងទំពុន, សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម) ២-ខណ្ឌទួលគោក (សង្កាត់បឹងកក់១-២, សង្កាត់ទឹកល្អក់១-២-៣, សង្កាត់ផ្សារដេប៉ូ១-២-៣, សង្កាត់ផ្សារដើមគរ, សង្កាត់បឹងសាឡាង) ៣-ខណ្ឌ៧មករា (សង្កាត់មនោរម្យ, សង្កាត់មិត្តភាព, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១-២-៣-៤, សង្កាត់បឹងព្រលឹត) ៤-ខណ្ឌឫស្សីកែវ…

សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

ប្រភព ៖ Khmer-Health នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន…

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញតារាងតម្លៃលក់ទឹកស្អាតថ្មី

តាមរយៈហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីប្រកាសមួយនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នេះថា ថ្លៃលក់ទឹកស្អាតដែលផលិតនិងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្លាស់ប្ដូរតម្លៃលក់ចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។ តម្លៃថ្មីត្រូវបានចេញផ្សាយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអោយសាធារណជនបានជ្រាបជាព័ត៌មាន៕ …

កុំភ្លេច «តំបន់ត្រពាំងឈូក» ណា…

ប្រភព ៖ កោះសន្តិភាព ការអភិវឌ្ឍតំបន់ត្រពាំងឈូក ដែលបានចាត់ទុកថា ជាសម្បុកគ្រឿងញៀនបានស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នៅនោះទន្ទឹងរង់ចាំ ព្រោះពួកគាត់មិនចង់រស់នៅក្នុងស្ថានភាពមិនល្អបែបនេះទេ ។ ប៉ុន្តែខណៈតំបន់នោះ ត្រូវបានអាជ្ញាធរនគម្រោងអភិវឌ្ឈន៍នោះ ពេលនេះ គេឃើញសំណង់រឹងមាំចំនួន២ល្វែងកំពុងសាងសង់ឡើង ដោយអត់ច្បាប់នៅក្បែរផ្សារក្នុងភូមិហើយពុំត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ធ្វើការហាមឃាត់ឡើយ ។ តំបន់ត្រពាំងឈូក ត្រូវបានអាជ្ញាធរចាត់ទុកថា ជាតំបន់ដ៏ស្មុគស្មាញ ជាកន្លែងប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយយ៉ាងធំក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែតំបន់នេះ ជាកន្លែងចរាចរណ៍គ្រឿងញៀន ក្រសួង មហាផ្ទៃបានណែនាំដល់សាលារាជធានីភ្នំពេញ ឲ្យចាត់វិធានការលុបបំបាត់ឱ្យទាល់តែបាន ។ ទន្ទឹមនឹងវិធានការក្តៅ អាជ្ញាធរខណ្ឌសែនសុខ ក៏បានប្រើវិធានការរដ្ឋបាល ចុះរុះរើបន្ទប់ ជួលចំនួន១០៩បន្ទប់…