ចំណត​ក្រោម​ដី​ទី​១ នឹង​ដាក់​ដំណើរ​ការ​ឆាប់ៗ ខណៈ​គម្រោង​ធំ​ទី៣ កំពុង​សិក្សា

ចំណត​ក្រោម​ដី​ទី​១ នឹង​ដាក់​ដំណើរ​ការ​ឆាប់ៗ ខណៈ​គម្រោង​ធំ​ទី៣ កំពុង​សិក្សា

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

ខណៈពេលដែលបញ្ហាទីចំណតយានយន្តកំពុងចោទឡើងជាបញ្ហាជារៀងរាល់ថ្ងៃ ក្រុមហ៊ុន OCIC ក៏កំពុងសម្រុកការដ្ឋានសាងសង់ចំណតរថយន្តសាធារណៈក្រោមដីទី១ ដោយគ្រោងនឹងបើកដំណើរការនៅពេលខាងមុខដ៏ខ្លីនេះ ទន្ទឹមនឹងនេះគម្រោងចំណតក្រោមដីទី៣ ដែលមានទំហំធំជាងគេនោះក៏ត្រូវបានអ្នកជំនាញមកពីក្រុមហ៊ុនបរទេស កំពុងធ្វើការសិក្សាយ៉ាងលម្អិតជាមួយសាលារាជធានីភ្នំពេញ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងថា ៖ «មិនយូរទេ! តាមសម្ទុះការងារ និងការសាងសង់ជាក់ស្តែង យើងអាចនឹងសម្ពោធបើកដាក់ឲ្យប្រើប្រាស់ចំណតក្រោមដីសាធារណៈដំបូងបំផុតនេះ នៅក្នុងអំឡុងពេលយ៉ាងយូរ ១ ឬ២ខែទៀតប៉ុណ្ណោះ»។

លោកបន្តថា ៖ «ឥឡូវនេះ យើងកំពុងរង់ចាំការរៀបចំតម្រាយផ្លូវនៅជុំវិញទីនោះរបស់សាលារាជធានី»។

លោក រិទ្ធ រ៉ាវីន (Rith Ravin, Site Manager) អ្នកគ្រប់គ្រងគម្រោងសាងសង់ចំណតក្រោមដី របស់ក្រុមហ៊ុន OCIC បានថ្លែងប្រាប់ប៉ុស្តិ៍អចលនទ្រព្យកាលពីរសៀលថ្ងៃអង្គារដើមសប្តាហ៍នេះថា រហូតមកទល់ពាក់កណ្តាលខែមិថុនានេះ ការដ្ឋានសាងសង់ចំណតរថយន្តក្រោមដីនៅចន្លោះអគារ Canadia Tower និងអគារវឌ្ឍនៈ បានសម្រេចកិច្ចការសាងសង់សំខាន់ៗ របស់គម្រោងនេះស្ទើរតែរួចរាល់អស់ហើយ «ដោយក្រុមការងាររបស់យើងបានបញ្ចប់ការងារជាទូទៅនោះបានជិត ៩០ ភាគរយហើយ គឺនៅសល់តែការងារតូចតាចប៉ុណ្ណោះ និងជាចុងក្រោយ គឺការសាងសង់សួនច្បារនៅផ្នែកខាងលើជាការស្រេច។ តាមការគ្រោងទុកយើងនឹងបញ្ចប់ការដ្ឋាននេះទាំងស្រុងនៅអំឡុងចុងខែកក្កដាខាងមុខនេះ»។

លោក រ៉ាវីន បានពន្យល់ថា គម្រោងចំណតយានយន្តក្រោមដីសាធារណៈនេះ គឺជាគម្រោងដំបូងបំផុតនៅកម្ពុជា «ដោយការសាងសង់តួនៃសំណង់នៅក្រោមដីមានបណ្តោយប្រវែង៦៨ម៉ែត្រ គុណទទឹង ៦៤ ម៉ែត្រ គុណជម្រៅ ៧ ម៉ែត្រចុះក្រោមដី និងមានចែកចេញជា២ជាន់ស្មើគ្នា។ នៅពេលបញ្ចប់ចំណតក្រោមដីនេះនឹងអាចផ្ទុករថយន្តបានចំនួន ៣១០ គ្រឿង និងម៉ូតូរាប់រយគ្រឿងទៀត»។

លោកបន្តថា ចំណតនេះវានឹងផ្តល់ភាពងាយស្រួលជាច្រើនដល់សាធារណជនទូទៅរស់នៅ និងបំពេញការងារនៅម្តុំនេះ ដែលធ្លាប់តែជួបការប្រឈមក្នុងការចតយានយន្តរបស់ខ្លួន។

លោកបានពន្យល់អំពីទិដ្ឋភាព និងលក្ខណៈសុវត្ថិភាពនៅក្នុងចំណតនោះថា ៖ «នៅគ្រប់ជាន់មានបំពាក់ភ្លើង បំភ្លឺគ្រប់គ្រាន់មានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានគំនូសចរាចរណ៍ត្រឹមត្រូវ ជណ្តើរឡើងចុះដោយជើងចំនួនពីរកន្លែងផ្សេងគ្នា រីឯផ្លូវបើកយានយន្តចេញចូលឡើងចុះចំណតនេះគឺមានទំហំ៧ម៉ែត្រចែក ជាច្រកចូលនិងចេញ និងមានជម្រាលតែប្រហែលតែ១០ដឺក្រេតែប៉ុណ្ណោះ»។ ចំណែកផ្លូវចេញចូល នោះគឺនៅជាប់តាមផ្លូវលេខ ៧៧។

22-6-002

ក្នុងករណី «ដាច់ចរន្តអគ្គីសនី នោះអំពូល LED ស្វ័យប្រវត្តិរបស់យើងនឹងដំណើរការបំភ្លឺដោយស្វ័យប្រវត្តិ ហើយវាអាចបំភ្លឺបានរហូតដល់រយៈពេលជាង២ម៉ោង» នេះបើតាមការអះអាងរបស់លោក រ៉ាវីន។ «ចំណែកឯប្រព័ន្ធការពារទឹកលិចវិញ យើងក៏មានបំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹកស្វ័យប្រវត្តិសម្រាប់បូមទឹកចេញពីចំណតក្រោមដីនេះ ក្នុងករណីមានទឹកចូលដោយចៃដន្យ។ ជារួមគឺខាងក្រុមហ៊ុនបានរៀបចំគ្រឿងបំពាក់ដើម្បីបង្ការ …

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​គ្រោង​បន្ថែម​រថយន្ត​ក្រុង​ ៥ ​ខ្សែ​ទៀត

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គ្រោងពង្រីកខ្សែរថ ៥ បន្ថែមទៀតនៅពាក់កណ្ដាលខែកក្កដាខាងមុខដើម្បីបង្កើនសេវាដឹកជញ្ជូនអ្នកដំណើរឲ្យកាន់តែប្រសើរ និងប្រកបដោយផាសុកភាព។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញពីម្សិលមិញ។

លោក មាស ភក្ដី បានថ្លែងថាខ្សែរថដែលគ្រោងពង្រីកនាពេលខាងមុខនេះគឺតាមមហាវិថីព្រះនរោត្តម ផ្លូវព្រះមុនីរ៉េត ផ្លូវហាណូយ និងផ្លូវសំខាន់មួយចំនួនទៀតនៅភ្នំពេញ។ ប៉ុន្តែគម្រោងនេះកំពុងតែពិភាក្សាផ្នែកបច្ចេកទេសពីទីភ្នាក់ងារអភិវឌ្ឍន៍ និងអង្គការ (JICA) ផងដែរ។

លោកថា៖ «យ៉ាងណាក៏ដោយគម្រោងនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យកាន់តែប្រសើរនូវការផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរ និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានី»។

បើតាមលោក ម៉េត មាសភក្ដី គម្រោងនេះបានរៀបចំឡើងបន្ទាប់ពីចិនប្រកាសផ្ដល់រថយន្តក្រុងប្រភេទ ៥០ កៅអី ១០០ គ្រឿងដល់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ។ រថយន្តក្រុងទាំងនោះកំពុងត្រូវបានដឹកមកតាមនាវាដែលនឹងមកដល់កម្ពុជាយ៉ាងយូរនៅពាក់កណ្ដាលខែកក្កដា។

លោកបានឲ្យដឹងទៀតថាបច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងមានរថយន្ត ៥៧ គ្រឿងកំពុងដំណើរការដឹកអ្នកដំណើរបានប្រមាណពី ៦ ទៅ ៧ ពាន់នាក់ក្នុងមួយថ្ងៃដោយមានខ្សែរថ ៣ រួមមានខ្សែទី ១ ពីគីឡូម៉ែត្រលេខ ៩ ដល់ផ្សារបឹងឈូកក្នុងខណ្ឌច្បារអំពៅ ខ្សែទី ២ ពីផ្សាររាត្រីក្នុងខណ្ឌដូនពេញដល់ក្រុងតាខ្មៅ និងខ្សែទី ៣ ពីផ្សាររាត្រីដល់ចោមចៅ។

លោកអំពាវនាវឲ្យជួយគាំទ្រដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានក្នុងទីក្រុង។ លោកថា៖ «កុមារក្រោមអាយុ ៧ ឆ្នាំ សិស្ស និស្សិត ចាស់ជរា និងជនពិការដែលជិះរថយន្តក្រុងមិនតម្រូវឲ្យបង់ថ្លៃទេ»៕

ជួសជុលស្ពានជ្រោយចង្វារចាស់ សាលាក្រុងសង់ស្ពានដែកជំនួស

ជួសជុលស្ពានជ្រោយចង្វារចាស់ សាលាក្រុងសង់ស្ពានដែកជំនួស

On

ប្រភព ៖ អង្រុត

បើគ្មានការប្រែប្រួលទេ សាលារាជធានីភ្នំពេញនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ស្ពានដែកមួយឆ្លងកាត់ទន្លេសាបដើម្បីបញ្ចៀសការកកស្ទះដោយសារសាលាក្រុងបិទស្ពានជ្រោយចង្វារចាស់ជួសជុលរយៈពល២ឆាំ្ន ។

បើតាមលោកអភិបាលរងរាជធានីភ្នំពេញ អៀង អូនី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឲ្យដឹងទៀតថា ការសាងសង់នឹងចាប់ផ្តើមនៅអំឡុងខែកក្កដា ឆ្នាំ២០១៧និងចំណាយសាងសង់រយៈពេល៦ខែ ។ ចំពោះថវិកាសាងសង់ស្ពានដែកនេះ ជាបន្ទុករបស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ។

បើតាមលោកអភិបាលរងរាជធានីភ្នំពេញ នៅក្រោយពេលស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ថាបនារួចរាល់ ស្ពានដែកនេះនឹងត្រូវរុះរើចេញវិញ ហើយជំនួសដោយស្ពានថ្មខ្សែកាប ដែលអាជ្ញាធររាជធានី និងក្រុមហ៊ុន OCIC បានសិក្សាពីបច្ចេកទេសសាងសង់រួចរាល់ហើយ៕

19-6-030

19-6-031

សម្ដេច ស ខេង បញ្ជាឲ្យចាត់វិធានការអ្នកសង់ផ្ទះរំលោភលើចិញ្ចើមផ្លូវ

សម្ដេច ស ខេង បញ្ជាឲ្យចាត់វិធានការអ្នកសង់ផ្ទះរំលោភលើចិញ្ចើមផ្លូវ

On

 

ប្រភព ៖ អង្រុត

បញ្ហាប្រជាពលរដ្ឋជាច្រើនបានពង្រីកផ្ទះរំលោភចូលចំណីផ្លូវ និង ការយកទ្រូងផ្លូវជាកន្លែងលក់ដូរនៅលើតាំងមួយចំនួនក្នុងរាជធានីភ្នំពេញនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញបញ្ជាឲ្យចាត់វិធានការទប់ស្កាត់ជាច្រើនដងនិងយូរណាស់មកហើយ រាប់ទាំងបទបញ្ជានិងការក្រើនរំឮកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៦ ប៉ុន្តែអាជ្ញាធរមូលដ្ឋានខ្លះមិនរវីរវល់ ព្រោះតែបានប្រយោជន៍ផ្ទាល់ខ្លួន(ដាក់ខែយកលុយ) ។

បើតាមលោក ស ខេង ករណីប្រជាពលរដ្ឋមួយចំនួនដែលសង់ផ្ទះ ឬហាងលក់ដូររំលោភចូលចំណីផ្លូវ នៅពេលដែលរដ្ឋត្រូវការពង្រីកផ្លូវ ត្រូវដោះស្រាយគោលនយោបាយវាយកម្ទេចការសង់ខុសច្បាប់នោះ ត្រូវចំណាយលុយច្រើនជាងធ្វើផ្ទះទាំងមូលក៍មាន ។

ជាការកត់សម្គាល់ បញ្ហាសំណង់លយចូលចំណីផ្លូវ និងការលក់ដូរលើចិញ្ចើមនិងទ្រូងផ្លូវ បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងការកកស្ទះរាល់ថ្ងៃ ដែលក្លាយជាជំងឺមហារីកគ្មានថ្នាំព្យាបាលជាសះស្បើយបានឡើយ នេះ ត្រូវបានក្រុមអ្នកវិភាគសង្គមមួយចំនួនមើលឃើញថា ដោយសារតែអាជ្ញាធរគ្មានមនសិការការងារ ខ្វះការទទួលខុសត្រូវ និងគិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយថាបើអាជ្ញាធរដែនដីនៅតែប្រកាន់យកផ្នត់គំនិតនិងទ្រឹស្តីជំនាន់អាពត «ក្បាលអ្នកណាសក់អ្នកហ្នឹង»នោះ ១០០ឆ្នាំទៀត ក៍បញ្ហាខាងលើដោះស្រាយមិនចេញដែរ ៕

19-6-024

19-6-025

19-6-026

19-6-027

19-6-028

 

 

 

ថ្ងៃស្អែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ចោមចៅ

ថ្ងៃស្អែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់ចោមចៅ

On

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អោយដឹងថា៖  នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់បំពង់តម្លើងនាឡិកាទឹកថ្មីទំហំ២០០មម ចំនួន០១កន្លែង នៅលើផ្លូវវេងស្រេង កែងនឹងផ្លូវ២៧CC ក្នុងគោលបំណងគ្រប់គ្រងបរិមាណទឹកបាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល ។

ការអនុវត្តការងារកាត់បំពង់តម្លើងនាឡិកាទឹកថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងផ្នែកខ្លះនៃតំបន់ដូចជា ៖

១. ថ្ងៃពុធ ទី១៤ ខែមិថុនា៖ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹក ។

២. ថ្ងៃទី១៥ ខែមិថុនា៖ នៅលើផ្លូវវេងស្រេង កែងនឹងផ្លូវ៥៧CC សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ០៤:០០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។

សូមបងប្អូនមេត្តាអធ្យាស្រ័យ និងជួយសំរួលដល់មន្ត្រីជំនាញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការអនុវត្តការងារ ព្រមទាំងត្រៀមលក្ខណៈទុកជាមុន។

13-6-008

13-6-009

13-6-010

13-6-011

ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា

ក្រុមហ៊ុន​ខ្មែរ និង​បារាំង រួមគ្នា​បោះទុន​៣​លាន​ដុល្លារ សង់រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​នៅ​កម្ពុជា

On

ប្រភព ៖ ថ្មីៗ

ក្រុមហ៊ុនមួយរបស់កម្ពុជា និងក្រុមហ៊ុនបារាំង បានសហការគ្នា បោះទុនវិនិយោគប្រមាណ៣លានដុល្លារ សង់រោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា។   គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ក្រុមហ៊ុន CHHOR BUNSAM Investment Co, Ltd និងក្រុមហ៊ុនផលិតឥដ្ឋស៊ីម៉ង់ PLATTARD របស់បារាំង បានរួមគ្នាបើករោងចក្រផលិតឥដ្ឋស៊ីម៉ង់នៅកម្ពុជា។ គម្រោងសាងសង់នេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៧ ដោយគ្រោងចំណាយទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣លានដុល្លារ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលបន្តឲ្យដឹងថា ការសម្រេចលើគម្រោងវិនិយោគនេះ ធ្វើឡើងក្នុងដំណើរដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនបារាំងនេះ ដើម្បីស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពីថ្ងៃទី៧ ខែមិថុនា។

AKP បានស្រង់សម្តីរបស់ លោក CHHOR BUNSAM នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន CHHOR BUNSAM Investment ដៃគូវិនិយោគភាគីកម្ពុជាថា នេះគឺជាក្រុមហ៊ុនបារាំងលើកដំបូង ដែលសហការបង្កើតរោងចក្រផលិតសម្ភារសំណង់ និងផលិតផលឥដ្ឋស៊ីម៉ង់ត៍នៅកម្ពុជា។ នាយកគ្រប់គ្រងទូទៅរូបនេះ អះអាងទៀតថា ក្រុមហ៊ុននឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតសម្ភារសំណង់ និងឥដ្ឋធ្វើពីស៊ីម៉ង់ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យផងដែរ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនបារាំង ក៏បានបញ្ជាក់នៅក្នុងដំណើរទស្សនកិច្ច និងការស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា កាលពី ថ្ងៃទី៧ ខែមិថុនាដែរថា ការសម្រេចវិនិយោគនេះ គឺដោយសារក្រុមហ៊ុនមើលឃើញពីសក្ដានុពលវិស័យសំណង់នៅកម្ពុជា ដែលកំពុងកើនឡើង និងស្របពេលដែលការផ្គត់ផ្គង់ នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ តំណាងក្រុមហ៊ុនដដែល ឲ្យដឹងថារោងចក្រនេះ នឹងផលិតសម្ភារសំណង់សម្រាប់ផ្គត់ផ្គង់ការសាងសង់អគារ ដែលមានស្ដង់ដារខ្ពស់ពីប្រទេសបារាំង៕