ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ

ក្រសួង​នឹង​អ៊ុត​បា​កូដ​លើ​ស្លាក​លេខ​រថយន្ដ ដើម្បី​ចៀសវាង​ការ​ក្លែង​ស្លាក​លេខ

On

ប្រភព ៖ ថ្មីៗ

នៅចុងឆ្នាំ២០១៧នេះ រាល់ការចេញស្លាកលេខរថយន្ដ នឹងមានដាក់បញ្ចូលបាឃ្យូកូដ ដើម្បីជៀសវាងការប្រើស្លាកលេខក្លែងក្លាយ  និងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចត្រួតពិនិត្យ និងគ្រប់គ្រងចំណូលពីការបង់ពន្ធ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រព័ន្ធទិន្នន័យបាកូដនេះ នឹងផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច

អ្នក​ជំនាញ​ថា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា

អ្នក​ជំនាញ​ថា​គម្រោង​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា

On

ប្រភព ៖ RFA

អ្នកជំនាញពីស្ថាប័នស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាល យល់ឃើញថា ប្រទេសកម្ពុជា នឹងចំណេញពីការចូលរួមអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (Belt and Road Initiative) របស់រដ្ឋាភិបាលចិន។ អ្នកជំនាញលើកឡើងថា គម្រោងដ៏ធំសម្បើមរបស់ចិន នេះ នឹងជួយកម្ពុជា អាចសម្រេចក្តីសុបិនបានឆាប់រហ័ស តែ

សាធារណៈរដ្ឋប្រជាមានិតចិន ផ្ដល់រថយន្តក្រុង១០០គ្រឿងដល់សាលារាជធានីភ្នំពេញ

សាធារណៈរដ្ឋប្រជាមានិតចិន ផ្ដល់រថយន្តក្រុង១០០គ្រឿងដល់សាលារាជធានីភ្នំពេញ

On

ប្រភព ៖ អង្រុត

បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រថយន្តក្រុងចំនួន ១០០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនសាលារាជធានីភ្នំពេញសម្រាប់បំរើការដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលតាមគម្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ ។

23-6-014

23-6-013

 

រដូវភ្លៀងមកដល់អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមត្រួតពិនិត្យនិងកែលម្អរប្រព័ន្ធលូ

រដូវភ្លៀងមកដល់អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមត្រួតពិនិត្យនិងកែលម្អរប្រព័ន្ធលូ

On

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេស សហការជាមួយមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការដ្ឋានជួសជុលនិងផ្លាស់ប្ដូរប្រព័ន្ធលូដែលខូច ត្រង់ចំណុចស្តុបណតប្រ៊ីដ នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ កែងនឹងផ្លូវ២០០៤ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កន្លងមកផ្លូវមួយខ្សែដែលមានប្រវែងជិត២គីឡូម៉ែត្រនេះ បានរងការខូចខាតយ៉ាងខ្លាំងដោយសារតែជាផ្លូវដែលសំបូរ រថយន្តធុនធំឆ្លងកាត់ផង ជាពិសេសគឺខូចខាតដោយសារជំនន់ទឹកភ្លៀងចាប់ពីស្តុបណតប្រ៊ីដចុះពីផ្លូវ២០០៤រហូតដល់ស្តុបផ្សាររតនាផ្លាហ្សា មហាវិថីសហព័ន្ធរុស្សី។

បច្ចុប្បន្នខាងបច្ចេកទេសកំពុងសិក្សានិងអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះដែរក៏មានការចូលរួមសហការជាមួយនឹងមន្ត្រីដែលមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានចុះមក ដើម្បីជួយពិនិត្យ ការពារ និងដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតមានឡើងជាចៃដន្យដោយការប៉ះពាលទៅលើបំពង់មេដឹកនាំទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅខណៈពេលក្រុមការងារកំពុងអនុវត្តការងារនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្អាកការផ្គត់ផ្គង់ទឹកស្អាតក្នុងរយៈពេលខ្លីនៅតំបន់ខាងលើនេះ ដើម្បីសម្រួលដល់ការអនុវត្តការងារស្ដារនិងស្ថាបនាប្រព័ន្ធរំដោះទឹកជំនន់នេះ និងផ្លាស់ប្ដូរដាក់លូថ្មី ដែលមានប្រវែងប្រហែលជិត៣០ម៉ែត្រ។

22-6-016

 

 

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន៣ថ្ងៃ ក្នុងខណ្ឌចំនួន៦

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីចំនួន៣ថ្ងៃ ក្នុងខណ្ឌចំនួន៦

On

នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជានឹងធ្វើការផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដែលបានកំណត់ ក្នុងគោលបំណងដើម្បីអនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារនិងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈ ដល់ការពង្រីកផ្លូវ។ នេះបើយ៉ោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជា

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

ក្រឡេក​មក​មើល​ស្នាដៃ «Penh to Paper» នៅ​កម្ពុជា

On

ប្រភព ៖ ភ្នំពេញបុស្តិ៍

សម្រាប់លោក Stuart Croxford ដែលកាលពីមុនជាស្ថាបត្យករ ហើយបច្ចុប្បន្នជាអ្នកសិល្បៈម្នាក់នោះ ប្រទេសកម្ពុជា គឺតែងតែជាគោលដៅដ៏ធំមួយរបស់លោក។