Author Archives: Thak Sreyleak

យប់នេះដាច់ភ្លើងទៀតហើយ…

តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជាបានអោយដឹងថា៖ មានករណីដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៦(GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (២)ភូមិឡកំបោរ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចត្រង់ស្វូតង់ស្យុងនៅបន្ទប់ភ្លើងលេខ ៤៨១។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៣ៈ១០នាទីយប់។ បញ្ជាក់៖ នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ នេះ នៅវេលាម៉ោង០១:៤៤នាទីយប់ មានករណីដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៦ (GS6-F10) ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។     …

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលម៉ិញ

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្ដាំ២លើក,  និងប្រជែង២លើក។ សូមបញ្ជាក់ថា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣០៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៥៤នាក់…

បង្គោលភ្លើងទី៩បានដាក់អោយដំណើរការ

នារសៀលម៉ោង២ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះរដ្ឋបានរាជធានីភ្នំពេញបានដាក់អោយដំណើរការបង្គោលភ្លើងស្តុបទី៩ នៅស្តុបផ្សារដេប៉ូ៕ …

ឥឡូវនេះបងប្អូនអាចទិញសំបុត្រឡានក្រុងនៅភ្នាក់ងារវីង (wing)

ឥឡូវនេះបងប្អូនអាចទិញសំបុត្រឡានក្រុងនិងបង់ថ្លៃសេវាឡានក្រុងសារធារណៈកាន់តែងាយស្រួលជាងមុននៅភ្នាក់ងារវីង (wing) យោងតាមទំព័រហ្វេសបុករបស់រដ្ឋាបាលរាជធានីភ្នំពេញបានបង្ហាញនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ពីការចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកជន វីង ខេមបូឌា លីមីតធីត ។ ដំណើរការគិតប្រាក់តាម វីង សម្រាប់ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ នឹងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ចំណូលផងដែរ។ សូមបងប្អូនចូលរួមប្រើប្រាស់សេវាសាធារណៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕ …

ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅ…

ស្របពេលនឹងឱកាសបុណ្យចូលឆ្នាំខ្មែរជិតឈានចូលមកដល់ ដើម្បីលើកសម្រស់រាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាតថែមទៀតនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលម្អរនិងសម្អាតតាមទីសាធារណៈផ្សេងៗក៏ដូចជារមណីយដ្ឋានមួយចំនួននិងនៅតាមសួនច្បារផងដែរ។ ក្នុងនោះផងដែររដ្ឋបាលរាជធានីភ្នំពេញបានដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅតាមសួនច្បារចំនួន៧កណ្ដាលរាជធានីភ្នំពេញ។ បណ្ដាសួនច្បារទាំងនោះមានដូចជា៖ សួនច្បារកំពង់ដអរិយក្សត្រ បានដំឡើងបង្គោលចំនួន១១បង្គោល សួនច្បារចេនឡាបានដំឡើងចំនួន៨បង្គោល សួនច្បារកុមារវត្តភ្នំ បាន៤១បង្គោល សួនច្បារដេអិន បាន៤០បង្គោល សួនច្បារបទុមវត្តីចំនួន៣បង្គោល សួនច្បារប្រជាធិបតេយ្យ២បង្គោល និងសួនច្បារក្រមង៉ុយ១បង្គោលកណ្ដាលទីធ្លា។ …

បង្គោលភ្លើងស្តុបថ្មីទី៨ត្រូវបានដាក់អោយដំណើរការ

នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧នេះរដ្ឋបាលរាជធា​នីភ្នំពេញបានដាក់អោយដំណើរការ ភ្លើងស្តុបថ្មីទី ៨ នៅស្តុបបេកាសេ ត្រូវបានដាក់អោយដំណើរការ …

ពលរដ្ឋ​ថា​អភិបាល​ក្រុង​ភ្នំពេញ​សន្យា​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​មិន​ឲ្យ​បាត់បង់​ផ្ទះ​ពលរដ្ឋ​ទេ

ប្រភព ៖ ទំព័រពត៌មានខ្មែរ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា អភិបាល​រាជធានី​ភ្នំពេញ​អះអាង​ប្រាប់​ពួក​គេ​ថា ការ​អភិវឌ្ឍ​ដែល​កែប្រែ​ផ្លូវ​ដែក​ទៅ​ជា​ផ្លូវ​ថ្នល់​ពង្រីក​ឲ្យ​ធំ​ជាង​មុន​នោះ មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​លំនៅឋាន​ទេ។ ក្រុម​ពលរដ្ឋ​ដែល​ជួប​ប្រជុំ​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា និយាយ​ថា លោក​អភិបាល​សន្យា​នឹង​ធ្វើ​វេទិកា​សាធារណៈ​មួយ​ជាមួយ​ក្រុម​ពលរដ្ឋ​រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​នៅ​ឡើយ​ទេ។ ការ​ឲ្យ​ដឹង​ពី​ការ​សម្រេច​ចិត្ត​ផ្តល់​ជម្រើស​បែប​នេះ​ពី​សំណាក់​អភិបាល​រាជធានី​ភ្នំពេញ​ដល់​ក្រុម​ពលរដ្ឋ ក្រោយ​ពេល​ប្រជា​សហគមន៍​ចំនួន​៦ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ប្រមាណ ១០០​នាក់ ឈរ​ស្រែក​ទាមទារ​លើក​បដា និង​ច្រៀង​ចម្រៀង​ពី​គ្រោះថ្នាក់​នៃ​ការ​អភិវឌ្ឍ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។ តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ជួប​អភិបាល​ក្រុង​ភ្នំពេញ គឺ​លោកស្រី មាស ស្រីមុំ ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​អភិវឌ្ឍន៍​ម្តង​នេះ លោក​អភិបាល​ក្រុង​សន្យា​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ទ្រហោ​យំ​ព្រោះ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទេ។ លោកស្រី​បន្ត​ថា លោក​អភិបាល​សន្យា​ទៀត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​រហូត​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​ពង្រីក​ផ្លូវ សាលា​ក្រុង​នឹង​ផ្តល់​ដី​សង់​ផ្ទះ​ទំហំ ៤​គុណ…

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

ប្រភព ៖ Khmer Times ភ្នំពេញ៖(ខ្មែរថាមស៍)សហជីព​មាន​ការ​គាំទ្រ​ទៅ​ដល់​ចំណាត់ការ​​របស់​ក្រសួង​ការងារលើ​ការ​កំណត់​ឲ្យ​និយោជក​អនុវត្ត​នូវ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល ២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​និយោជិក ដោយ​ក្រសួង​បាន​កំណត់​ចាប់​ផ្តើម​នៅ​ដើម​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០១៧​ នេះ​តែ​ម្តង។​ ​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា ជា​ការ​ល្អ ដែល​ក្រសួង​សម្រេច​កំណត់​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ២​ដង​ ក្នុង ​១​ខែ​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​មួយ​ចំនួន​នៅ​ពេល​ដែល​រោងចក្រ​បិទ ឬ​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ជា​មុន។​ ​លោក​បាន​និយាយ​ថា លោក​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឲ្យ​អនុវត្ត​នូវ​មាត្រា​​១១៦ ​នៃ​ច្បាប់​ការងារ​នេះ ហើយ​មួយ​វិញ​ទៀត គឺ​កម្មករ​អាច​ទទួល​បាន​នូវ​ការ​លើក​លែង​ពន្ធ នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​បើក ២​ដង​ដូច​នេះ។​ ​លោក​ប៉ាវស៊ីណាប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករបាន​ប្រាប់​ផង​ដែរ​ថាសម្រាប់​សហជីព​របស់​លោក​មិន​មាន​ការ​ជំទាស់​ទេ ដោយសារ​វា​ជា​ច្បាប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មកប៉ុន្តែ​លោក​មិន​ដែល​ឃើញ​មាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​បើក​ប្រាក់​ឈ្នួល​កម្មករ​…

ក្រសួង​ការងារ​ជំរុញ​ទៅ​រោងចក្រ​កាត់ដេរ​លើក​កម្ពស់​សុ​វត្ថិភាព​អំឡុង​រដូវ​ក្ដៅ​

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​ណែនាំ ៩​ចំណុច ទៅ​ដល់​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​នៅ​កម្ពុជា ដោយ​ថា ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​ជា​យថា​ហេតុ​ដោយ​កម្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការងារ បាន​ណែនាំ​បណ្ដា​រោង​ចក្រ​សហគ្រាស​កាត់​ដេរ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន សីតុណ្ហភាព​ក្នុង​កន្លែង​ធ្វើ​ការ ការ​លើក​កម្ពស់​សុវត្ថិភាព​កន្លែង​ធ្វើការ​ពី​គ្រោះ​ថ្នាក់​អគ្គិភ័យ និង​ការ​អប់រំ​អនាម័យ​ផ្សេងៗ។ ក្រសួង​បាន​ណែនាំ​ទៅ​រោង​ចក្រ​សហគ្រាស​ទាំង​អស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ចំណុច​ទាំង ៩​នោះ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ៕ ប្រភព​ ៖ VOD …

រដ្ឋាភិបាលដាក់ទុន១០០លានដុល្លារជួយសហគមន៍កសិកម្មដើម្បីបន្ថយការនាំចូលផលកសិកម្មពីប្រទេសជិតខាង

លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានអោយដឹងនៅថ្ងៃទី២១ ខែមីនានេះថា ក្នុងការពង្រឹងសហគមន៍កសិកម្មរដ្ឋាភិបាលបានចំណាយទុនវិនិយោគជាង១០០លានដុល្លាអាមេរិក គម្រោងនេះផ្តោតសំខាន់លើសហគមន៍ដែលខ្លាំង មានសក្តានុពលស្រាប់ ក្នុងរយៈពេល៣ឆ្នាំត្រូវផ្គត់ផ្គង់ទាំងស្រូវសម្រាប់លក់ពូជ ទាំងស្រូវសម្រាប់នាំចេញរួមទាំងការផ្គត់ផ្គង់បន្លែរផ្លែឈើផងដែរសំដៅកាត់បន្ថយបន្លែរផ្លែឈើដែលនាំមកពីក្រៅប្រទេស ម៉្យាងទៀតគម្រោងផ្តោតលើសហគមន៍ដែលខ្លាំងស្រាប់នេះដើម្បីជាបទពិសោធន៍និងជាគំរូដល់សហគមន៍ដែលទន់ខ្សោយ៕ ប្រភព ៖ HangMeasNews …

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

ក្រុមការងារមកពីវិស័យឯកជនបានស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិកនៅកម្ពុជា ខណៈបញ្ហានេះហាក់មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន ។ លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៥ មីនាថា លោកចង់ឲ្យរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងថង់ប្លាស្ទិកពីរាជរដ្ឋាភិបាល ដើម្បីឲ្យទីក្រុងយើង ប្រទេសរបស់យើងស្អាត និងមានអនាម័យល្អប្រសើរ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិហាក់បីដូចជាដេកលក់ និងមិនយកចិត្តទុកដាក់បញ្ហានេះ គួបផ្សំនឹងការយល់ដឹងពីបរិស្ថានរបស់ប្រជាជននៅមានកម្រិតផងនោះ ធ្វើឲ្យគំនរសំរាម និងថង់ប្លាស្ទិកនៅរាយប៉ាយតាមទីសាធារណៈគ្រប់កន្លែង ។ លោកបន្តថា ជាមួយគ្នានេះ ក្រសួងគួរលុបបំបាត់ក្រុមហ៊ុនទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណ ព្រោះក្រុមហ៊ុនទាំងនេះនឹងធ្វើឲ្យភ្ញៀវបាត់បង់ជំនឿចិត្ត ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងបាត់ចំណូលជាតិ ។ លោកបន្តថា ៖ « អនាម័យមិនល្អ សណ្តាប់ធ្នាប់មិនល្អ វានឹងបាត់បង់ភ្ញៀវ…

ស្លាប់២នាក់ និង​របួស១៧នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្ដធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំ២គ្រឿង យាន្ដផ្សេង២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធ២លើក, ស្រវឹង៣លើក និបត់គ្រោះថ្នាក់១លើក ។ សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៧…