Author Archives: Thak Sreyleak

កម្មករ​​ដួល​សន្លប់​​ទៀត​ហើយ លើកនេះរហូតមានអ្នក​ស្លាប់

ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណ៍ឱ្យដឹងថា យ៉ាងហោចមានកម្មការិនីរោងចក្រចំនួន៣០នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា ក្នុងនោះ មានម្នាក់ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កើតឡើងកាលពីវេលាម៉ោងបាយថ្ងៃត្រង់ថ្ងៃទី៣១ ឧសភា នេះ ស្ថិតក្នុងរោងចក្រយីហោ «អាខាសេត ហ្គាមិន» ស្ថិតនៅសួនវឌ្ឍនៈ២ ក្នុងភូមិទឹកថ្លា សង្កាត់ពង្រ ខណ្ឌដង្កោ ។ ជំហានដំបូង សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់របស់ពួកគេនោះទេ គឺកើតឡើងក្រោយពីពួកគាត់សម្រាកបាយថ្ងៃត្រង់រួច ហើយដើរចូលធ្វើការវិញ ។ លុះបានមួយសន្ទុះ ស្រាប់តែកើតករណីនេះតែម្តង បណ្តាលឱ្យមានអ្នកសន្លប់ធ្ងន់ធ្ងរជាច្រើននាក់ និងមានម្នាក់បានបាត់បង់ជីវិត ។ គេមិនស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងនោះទេ ដោយភ្លាមៗ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ មានមតិលើកឡើងថា ករណីនេះ…

ខូច​​ដោយសារតែ​ពួក​គាត់​នេះហើយ

ប្រភព ៖ កោះសន្តិភាព រថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿង កំពុងតម្រៀបជួរគ្នាដើម្បីចូលទៅចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមមហាវិថីព្រះនរោត្តមភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងធ្វើឱ្យដីភក់ធ្លាក់ប្រឡាក់ពេញដងផ្លូវមានប្រវែងរាប់ពាន់ម៉ែត្រ ចាប់តាំងពីមុខការដ្ឋានខាងលើ រហូតទៅដល់ផ្លូវលេខ២៩៤ និងផ្លូវសុធារស នាព្រឹកថ្ងៃទី៣១ ខែឧសភា តែពុំមានមន្ត្រីអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះទៅមើលឡើយ។ អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ឮនិយាយថា ចាប់តាំងពីម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣១ ខែឧសភាមក គាត់ឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍ជាច្រើនគ្រឿងតម្រៀបគ្នាជាជួរ ដើម្បីរង់ចាំចូលទៅចាក់បេតុងនៅក្នុងការដ្ឋានសំណង់ក្នុងដីឡូត៍មួយកន្លែងនោះ។ ដោយសារមានរថយន្តចេញចូលទៅចាក់បេតុងយ៉ាងច្រើននោះ ធ្វើឱ្យបែកភក់ជ្រាំយ៉ាងខ្លាំងជាប់កង់រថយន្ត ហើយពេលចេញមកវិញធ្លាក់ដីប្រឡាក់ពេញផ្លូវតែម្តង តែគាត់មិនឃើញមានវត្តមានអាជ្ញាធរមូលដ្ឋានណាម្នាក់ចុះមកធ្វើការណែនាំឡើយ ។ ប្រភពដដែលបន្តថា គាត់សូមអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួង មន្ទីរ ជាពិសេសទៅដល់សាលារាជធានីភ្នំពេញ មេត្តាមកមើលមហាវិថីព្រះនរោត្តមដែលជាផ្លូវដ៏សំខាន់មួយ កំពុងតែប្រឡាក់ទៅដោយដីភក់ ដោយសារតែរថយន្តក្រឡុកបេតុងចេញចូលក្នុងការដ្ឋានខាងលើនោះ។ លោក…

ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅខណ្ឌដង្កោ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ប្រភព ៖ FreshNews នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមិត្រពាំងសាលា និងភូមិត្រាំដោក សង្កាត់ពងទឹក ចំនួន៥៨៧ក្បាលដី ដែលស្មើនឹងប្រជាពលរដ្ឋជិត៦០០គ្រួសារ។ លោកអភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងនេះហើយ សូមថែរក្សាឲ្យបានល្អ ចៀសវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលបណ្តាលឲ្យខូចខាត និងបាត់បង់ព្រោះឯកសារនេះជាឯកសារ សម្រាប់ការសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ផ្លូវការរបស់បងប្អូន។ ក្នុងឱកាសនោះ លោកអភិបាល…

គ.ជ.ប ផ្សព្វផ្សាយ វីដេអូនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ (Video inside)

ប្រភព ៖ FreshNews ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតចូលមកដល់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនូវវិដេអូបង្ហាញពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដើម្បីប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ថែមទៀត ពីកិច្ចដំណើរការបោះឆ្នោត។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧ៈ០០នាទីព្រឹក ដល់ម៉ោង៣ៈ០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕ ចុចលើរូបភាពខាងក្រោម ដើម្បីមើលវីដេអូ   …

ព្រឹកនេះ ជួបម្តងទៀតជាមួយពលរដ្ឋមិនព្រម​ចាកចេញ​​ពី​ប៊ូឌិញ​

ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី៣០ ឧសភា នេះ ស្ថិតនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងក្រុមហ៊ុនជប៉ុន Arakawa នឹងជួបពិភាក្សាជាមួយប្រជាពលរដ្ឋចំនួនជាង៤០គ្រួសារបន្តទៀត ដែលកំពុងរស់នៅក្នុងអគារប៊ូឌិញ (ភាគច្រើនជាអ្នកផ្ទះជាន់ផ្ទាល់ដី) ដើម្បីសម្រេចទទួលយកលក្ខខណ្ឌ ព្រមចាកចេញ ។ អ្នករស់នៅអគារប៊ូឌិញបានយល់ព្រមហើយ គួររំលឹកថា កាលលើកមុននោះ គឺបានសម្រេចក្នុង១ម៉ែត្រការ៉េតម្លៃ១,៤០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ ប៉ុន្តែនៅមានប្រជាពលរដ្ឋខ្លះ នៅតែមិនយល់ព្រមតាមសំណងនេះទេ ដែលជាភាគច្រើនអ្នកដែលមានផ្ទះជាន់ដី ។ អគារប៊ូឌីញ «ស» នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

ផ្លូវបេតុងជាង១០ខ្សែ តម្លៃខ្ទង់លានដុល្លារ ត្រូវបានស្ថាបនាជូនពលរដ្ឋនៅខណ្ឌដង្កោ

ប្រភព ៖ FreshNews គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ ផ្លូវបេតុងជាង១០ខ្សែ ដែលមានតម្លៃរហូតដល់ខ្ទង់លានដុល្លារ ត្រូវបានរដ្ឋបាលខណ្ឌដង្កោ បានបើកការដ្ឋានជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរ និងដើម្បីចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ពីការដឹកជញ្ជូនទំនិញ និងផលិតផ្សេងៗ។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានបន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែទៀត ព្រមទាំងការដាក់ប្រព័ន្ធលូ១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។ គម្រោងដែលបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖ ១-ផ្លូវបេតុង០១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិទ័ពបោះ…

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ប្រភព ៖ ខេមបូឌៀដេលី ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានលើកឡើងនៅក្នុងវីដេអូឃ្លីបបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា យោងតាមអង្គការសិទ្ធិលំនៅដ្ឋាន ប្រពលរដ្ឋសរុប៤២៣គ្រួសារនឹងត្រូវតាំងទីលំនៅថ្មីលើដីទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រដែលកាន់ចេញពីការអភិវឌ្ឍនេះ។ លោកបានមានប្រសាសន៍ថា “យើងនឹងរៀបចំកំណត់ទំហំប្រឡាយ និងផ្លូវអមប្រឡាយ”។ លោកបានបន្តថា “ចំណែកដីដែលនៅសល់ពីគម្រោងស្ថាបនានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលដើម្បីរៀបចំជាដីឡូត៍ និងធ្វើកម្មសិទ្ធិជូន”។ លោកបានបន្ថែមថា “សូមបងប្អូនរីករាយ និងមានការនឹងនរ។ គឺគ្មានការបណ្តេញចេញនោះទេ”។   លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលម៉ិញថា បន្ថែមពីលើការកែលម្អប្រព័ន្ធបង្ហូរទឹកដើម្បីការពារទឹកជំនន់ដែលបានប៉ះពាល់តំបន់នេះច្រើនឆ្នាំមកហើយនោះ ក៏នឹងមានការដាក់ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការដាក់ភ្លើងបំភ្លឺផ្លូវសម្រាប់សហគមន៍ទៀតផង។លោកបានបន្ថែមថាប៉ុន្តែកាលបរិច្ឆេទកំណត់និងថវិកាសម្រាប់ការអភិវឌ្ឍនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចនៅឡើយ ហើយទំហំដីថ្មីសម្រាប់គ្រួសារនីមួយៗ ក៏មិនទាន់មានការធានានៅឡើយដែរ។ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា “[គម្រោង] នេះមិនទាន់សម្រេចនៅពាក់ព័ន្ធឡើយ។ យើងគ្រាន់តែដាក់ជូនជាគោលនយោបាយ”។ យោងតាមលោក ហន សុខន សមាជិកគណៈកម្មាធិការមកពីសហគមន៍មួយក្នុងចំណោមសហគមន៍ទាំង៨ដែលរងផលប៉ះពាល់បានឱ្យដឹងថា ដំណឹងនេះទទួលបានការស្វាគមន៍ភាគច្រើនពីប្រជាពលរដ្ឋទាំងនេះ។ មានតែមួយចំនួនតូចប៉ុណ្ណោះ “មិនពេញចិត្តពីព្រោះដីរបស់ពួកគាត់ធំជាងនេះ ហើយពួកគាត់ត្រូវប្រគល់ឲ្យគេហើយរើចេញ”។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយអ្នករងការបណ្តេញចេញ បានមានប្រសាសន៍ថា សេចក្តីប្រកាសនេះទំនងជាធ្វើឡើងដើម្បីជួយជំរុញការគាំទ្រសម្រាប់់គណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃអាទិត្យ។ លោកបានថ្លែងថា ប៉ុន្តែ ដោយល្បីខាងសន្យា ខ្យល់ក្នុងករណីដីធ្លីនាពេលកន្លងមកគណបក្សនេះត្រូវផ្តល់ភ័ស្តុតាងបញ្ជាក់ពីគោលបំណងរបស់ខ្លួន។ លោកបានថ្លែងថា…

រដ្ឋាករទឹកស្វយ័តផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់កោះពេជ្រទាំងមូល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី២៦ ខែឧសភា នេះថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២០០មម ដើម្បីតំលើងនាឡិកាទឹកថ្មីទំហំ ១០០មម នៅខាងលិចនៃចិញ្ចើមផ្លុវអេលីត (Elite) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់កោះពេជ្រទាំងមូលមួយរយៈពេលខ្លី ចាប់ពីម៉ោង ២២ៈ០០នាទីយប់ ដល់ម៉ោង ០៣ៈ០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។ …

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅសង្កាត់ចោមចៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីប្រកាសមួយដែលបានអោយដឹងថាក្រសួងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីតាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ ដោយការងារនេះតម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ខាងលើមួយរយៈពេលខ្លី ចាប់ពីម៉ោង ២១ៈ០០នាទីយប់ ដល់ម៉ោង ០៤ៈ០០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។   …

ប្រជានេសាទនិង​អ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត

ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៧ ខែឧសភា នេះស្ដីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ក្រសួងបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជា កំំពុងទទួលរងឥទ្ធិពល …

KOWLOON BAY គម្រោង​អចលនទ្រព្យ​ដ៏ធំ​ថ្មី​មួយ​ទៀត​ សម្រាប់​ទីក្រុង​ភ្នំពេញ

ប្រភព ៖ ភ្នំពេញ ចេញពីប្រជាជនដែលមានធនធានរហូតដល់អ្នកវិនិយោគមួយចំនួនពួកគេកំពុងរង់ចាំមើលស្ថានភាពប្រទេសកម្ពុជានាអំឡុងពេលបោះឆ្នោត ប៉ុន្តែអ្នកឧកញ៉ា សៀ រិទ្ឋី មិនបារម្ភពីស្ថានភាពនេះទេដោយលោកបាននិងកំពុងចាប់ផ្តើមគម្រោងអចលនទ្រព្យយក្សថ្មីមួយទៀតនៅទីក្រុងភ្នំពេញ។ …

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

ប្រភព ៖ RFA ការបង្ហូរទឹកស្អុយតាមលូបញ្ចូលក្នុងទន្លេដោយគ្មានចម្រោះ បានធ្វើឲ្យសុខភាពពលរដ្ឋកាន់តែរងគ្រោះ និងកាន់តែបំផ្លាញបរិស្ថានតាមដងទន្លេ។ ពលរដ្ឋដែលរស់នៅតាមដងប្រឡាយទឹកស្អុយបង្ហូរចេញពីរាជធានីភ្នំពេញមួយកន្លែង នៅម្ដុំសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ ក្រៅពីព្រួយបារម្ភបញ្ហាសុខភាព ពួកគេក៏បានរអ៊ូរទាំថាគ្មានសុភមង្គលក្នុងគ្រួសារ ដោយសារតែក្លិនស្អុយនៃទឹកលូនេះ។ សង្គមស៊ីវិល ថាការបង្ហូរទឹកស្អុយនេះប៉ះពាល់ទាំងសុខភាពមនុស្ស និងបរិស្ថានចម្រុះក្នុងទឹកទន្លេ។ សំឡេងពលរដ្ឋរអ៊ូពីបញ្ហាស្អុយ៖ «អាទឹកពពុះហ្នឹងដែលបូមខ្លាំងណាស់ វារឹតតែឆួលស្អុយខ្លាំងណាស់ អានេះគ្រាន់បានខ្យល់ ពេលណាវាហូរទៅខ្យល់វាមករំភើយៗចឹងមក ក្លិនមក…»។ ពលរដ្ឋដែលមានផ្ទះលើខ្នងប្រឡាយទឹកស្អុយគីឡូម៉ែត្រលេខ៩ បានត្អូញត្អែរអំពីក្លិនស្អុយនៃលូបង្ហូរទឹកស្អុយពីរាជធានីភ្នំពេញ ចូលក្នុងទឹកទន្លេ ព្រោះតែទឹកស្អុយហូរតាមប្រឡាយនេះ មិនបានចម្រោះ ឬបានធ្វើប្រព្រឹត្តិកម្មឲ្យទឹកស្អាតជាមុន។ ពលរដ្ឋម្នាក់រស់នៅតាមផ្លូវជាតិលេខ៥ ជាប់ប្រឡាយលូទឹកស្អុយគីឡូម៉ែត្រលេខ៩ លោកស្រី ទង់ ចន្ថា ថ្លែងថា នៅជាប់ផ្លូវជាតិលេខ៥ មានតែស្ថានីយបូមទឹកស្អុយ…