Author Archives: Thak Sreyleak

ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្រសួងនឹងធ្វើការរុះរើ សំណង់អគារប៊ូឌិញ ដើម្បីធ្វើការអភិវឌ្ឍថ្មី គិតចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ។ …

ផ្លាកលេខចាប់ពីខែកក្កដាទៅនឹងមាន QR កូដ ចុះអ្នកប្រើស្លាកលេខចាស់ៗត្រូវធ្វើដូចម្ដេច?

ប្រភព ៖ ចង់ដឹង កាលពីពេលថ្មីៗនេះក្រសួងសាធរណការ និងដឹកជញ្ជូនទើបតែបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការរបស់ខ្លួនថា ផ្លាកលេខរថយន្តដែលបានបោះពុម្ព ចាប់ពីខែកក្កដា (07-2017) តទៅ មានអ៊ុតភ្ជាប់នូវ QRCode ហើយត្រូវបានដាក់អោយប្រើប្រាស់ ។ ក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរថា យ៉ាងហោចណាស់មាន ១៥០០ រថយន្តហើយ ក្នុងខែកក្កដា ឆ្នាំ២០១៧ ដែលមានផ្លាកលេខភ្ជាប់ដោយ QRCode ។ មើលការបង្ហោះរបស់ក្រសួង ៖ ទន្ទឹមនឹងនោះ មហាជនជាច្រើន បានមានចង្ងល់ថា ចុះសម្រាប់អ្នកប្រើប្រាស់ផ្លាកលេខចាស់ៗ ដែលគ្មាន QR កូដ តើត្រូវធ្វើដូចម្ដេច ? ទាក់ទងនឹងសំនួរនេះ…

​តូតាល់​ និង​​​ស៊ីប៉ា ​បន្ត​ភាព​ជា​ដៃ​គូ​ស្តីពី​ «សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​អាន»

ប្រភព ៖ ភ្នំពេញបុស្តិ៍ ក្រុមហ៊ុនតូតាល់កម្ពុជា និងអង្គការស៊ីប៉ា បានបន្តភាពជាដៃគូ ផ្សព្វផ្សាយចំណេះដឹងដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមភូមិ អនុវិទ្យាល័យ និង វិទ្យាល័យ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវទៀត។ នេះបើតាមកាឲ្យដឹងក្នុងពិធីបើកយុទ្ធនាការអប់រំលើកទី ២ ស្តីពី «វិថីឆ្ពោះទៅកាន់សុវត្ថិភាព» ព្រឹកថ្ងៃពុធនេះ។ …

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ប្រភព ៖ កោះសន្តិភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងក្លាយជាផ្លូវល្បឿនលឿនលើកដំបូង និងជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ កក្កដា ថា តាមគម្រោងការសាងសង់ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រសិនជាការចរចាវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវនេះបញ្ចប់តាមការគ្រោងទុក ។ …

ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គ្រោងនឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ ដោយនឹងចំណាយថវិកាសាងសង់ចំនួន ៥៦លានដុល្លារអាមេរិក។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ខែកក្កដា។ …

អ្នក​វិនិយោគ​បុរី​ធំៗ ​ចាប់​ផ្តើម​គម្រោង​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ការ​លក់​លំនៅឋាន ​ចាប់​ផ្តើម​កើន​ឡើង

ប្រភព ៖ ភ្នំពេញបុស្តិ៍ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈកាលពីដើមឆ្នាំនេះការលក់លំនៅឋាននៅតាមបុរីនានាបានចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី ២ ក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកវិនិយោគបុរីនានា។ អ្នកនាង ទេព កន្និដ្ឋា ប្រធានផ្នែកលក់នៃបុរីប៉េងហួតគ្រុប បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ថា ការលក់លំនៅឋានក្នុងឆ្នាំនេះ ពិតជាមានការ …

ប្រតិបត្តិការ​ កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។ …

សង្កាត់គីឡូម៉ែត្រលេខ៦ ដាច់ទឹក៥ម៉ោង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦អោយបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ១១R (ផ្លូវV១០៨) ចាប់ពីកែងផ្លូវលេខ១១R រហូតដល់ផ្លូវ២០៨R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីចន្លោះផ្លូវលេខ១១R (ផ្លូវV១០៨) ដល់ផ្លូវលេខ១០៩R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មួយរយៈពេលខ្លីចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០១:០០នាទីព្រឹក។ …

លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ និង​រឹត​បន្តឹង​ឡាន​ដឹក​ដី

ប្រភព ៖ កោះសន្តិភាព   រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ កក្កដា២០១៧នេះ បានដឹកនាំកិច្ចប្រជុំជាលើកដំបូងបន្ទាប់ពីប្រកាសតែងតាំងរួចកាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដោយផ្តោតសំខាន់លើបញ្ហាកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានី។ …

៧ខណ្ឌ ដាច់ភ្លើងទៀតហើយ!

អគ្គិសនីកម្ពុជាបានចេញសេចក្ដីប្រកាសអោយបងប្អូនដែលរស់នៅក្នុងតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ត្រៀមលក្ខណៈទុកជាមុន ព្រោះតំបន់ទាំងនេះនឹងត្រូវបានផ្អាកចរន្តអគ្គិសនីមួយរយៈពេល ចាប់ពីថ្ងៃព្រហស្បតិ៍ទី៦ ដល់អាទិត្យថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។ …

អគារ​ពាណិជ្ជកម្ម​ដំបូង ​សម្រាប់​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី

ប្រភព ៖ ភ្នំពេញបុស្តិ៍ កំណើននៃការបើកអាជីវកម្មថ្មីៗមានការរីកចម្រើនខ្លាំងជាពិសេសអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត (online trade) សម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅដល់ទីកន្លែងផ្ទាល់ ប៉ុន្តែស្របពេលនោះដែរ ក៏មានប្រជាជនមួយចំនួនធំត្រូវការទៅពិនិត្យផលិតផលនៅទីតាំងដាក់តាំងបង្ហាញផ្ទាល់ណាមួយចំពោះផលិតផលអនឡាញទាំងអស់នោះផងដែរ។ …

រដ្ឋាករទឹកនឹងចុះស្រាវជ្រាវរកទឹកធ្លាយពេលយប់នៅតាមខណ្ឌចំនួន៤

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅក្នុង៖ …