Author Archives: Thak Sreyleak

បន្តិចទៀត ! ដី​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​នឹងមាន​តម្លៃ​ទ្វេ​ដង

ប្រភព ៖ កោះសន្តិភាព អាជ្ញាធរភ្នំពេញ បានសន្យាថានៅឆ្នាំ២០១៨ខាងមុខនេះ តំបន់កណ្តាលរាជធានីភ្នំពេញ មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងត្រាំត្រែងដូចពីមុនទៀតទេ ជាពិសេសតំបន់ដែលធ្លាប់តែលិចចំនួន២៧គោលដៅកន្លងមក នឹងមានភាពប្រសើរឡើងឬក៏អាចនិយាយបានថា មិនលិចលង់តែម្តង ដោយសារការខិតខំរបស់អាជ្ញាធរ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ ស្ថិតក្នុងតំបន់អភិវឌ្ឃន៏ជ្រោយចង្វារត្រើយខាងកើត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអះអាងថា  ក្នុងរយៈពេល៥ឆ្នាំខាងមុខ តម្លៃដីតំបន់ជ្រោយចង្វារត្រើយខាងកើត នឹងឡើងទ្វេរដងបើប្រៀបធៀបទៅនឹងតម្លៃបច្ចុប្បន្ន ចំណែកឯទីផ្សារដីនៅតំបន់ព្រែកព្នៅ ក៏មានការឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកនេះ ។ លោកបន្តថា ការកើនឡើងនៃតម្លៃទីផ្សារដីបែបនេះ ដោយសារប្រជាជនបានសម្លឹងឃើញថា ដីជ្រោយចង្វារនេះជាតំបន់អភិវឌ្ឃន៏ថ្មីរបស់ក្រុមហ៊ុន ដែលមានធនធាន និងមានបទពិសោធន៏…