Author Archives: Thak Sreyleak

ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ តម្លៃ​៣៦​លាន​ដុល្លារ ត្រូវបាន​សម្ភោធអោយ​ប្រើប្រាស់ជា​ផ្លូវការនៅព្រឹកនេះហើយ

ប្រភព ៖ ថ្មីៗ (thmeythmey.com) ស្ពានមិត្តyភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។ ស្ពានជ្រៃធំ-ឡុងប៊ិញ មានប្រវែង ៤២៧ម៉ែត្រ ឆ្លងកាត់ព្រែកជ្រៃធំ ព្រំប្រទល់កម្ពុជា-វៀតណាម។ ខាងទឹកដីកម្ពុជា ស្ពាននេះស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ ២១ និងភ្ជាប់ទៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ ស្ពាននេះ ត្រូវបានសាងសង់អស់រយៈពេល ២៧ខែ គឺចាប់ពី ខែធ្នូឆ្នាំ២០១៤…

បិទផ្លូវរយៈពេល ៣ ម៉ោងកន្លះតាមផ្លូវមួយចំនួននៅភ្នំពេញក្នុងព្រឹត្តិការណ៍រត់ (Baton run)

ប្រភព ៖  រដ្ឋបាលរាជធានីភ្នំពេញ យោងតាមរយៈហ្វេសប៊ុកផេករបស់រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍រត់ អបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ ដោយការបិទកំណាត់ផ្លូវមួយចំនួនចន្លោះចាប់ពីមុខស្ថានទូតម៉ាឡេស៊ី ដល់ពហុកីឡាដ្ឋានជាតិអូឡាំពិក ចង់ដឹងលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖ …

សេចក្ដីជូនដំណឹងស្ដីពីការផ្អាកចរន្តអគ្គីសនី ក្នុងក្រុងភ្នំពេញរយៈពេល៣ថ្ងៃ

អគ្គីសនីកម្ពុជានឹងធ្វើការផ្អាកចរន្តអគ្គីសនី នៅថ្ងៃទី21 ខែមេសា ឆ្នាំ2017 ដល់ថ្ងៃទី23 ខែមេសា ឆ្នាំ2017 នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីប្រកាសខាងក្រោមនេះ ៖ …

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់  ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គីសនី…

មូលហេតុដែលបណ្ដាលឲ្យដាច់ចរន្តអគ្គីសនី៤ទីតាំងផ្សេងគ្នានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧នេះ

យោងតាមគេហទំព័ររបស់អគ្គីសនីកម្ពុជាបានអោយដឹងថា ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៣ៈ៤៤ នាទីរសៀល មានករណីលោតដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៥ (GS5-F9-F10-F11-F12-F13-F14) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២)សង្កាត់កាកាប សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (៣) សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (៤)ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ មូលហេតុបណ្តាលមកពីមានកំហូចបរិក្ខារអគ្គីសនីនៅក្នុងអនុស្ថានីយទី៥។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។ …

នាយក​រដ្ឋមន្ត្រី​ បង្ហើប​ពី​ការ​សាងសង់​អគារ​ខ្ពស់​ជាង​គេ​នៅ​ក្រុង ​ភ្នំពេញ

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ មានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវទំហំ ៦០ ម៉ែ្រតជាផ្លូវវែង និងធំជាងគេនៅទីក្រុងភ្នំពេញដែលដាក់ឈ្មោះរបស់លោកកាលពីព្រឹកថ្ងៃច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមានភាពស៊ីជម្រៅដែលកាលពីមុនដីនៅទីក្រុងភ្នំពេញ និងជាយក្រុងភ្នំពេញក្នុងមួយគីឡូម៉ែត្រមានសំណង់ត្រឹមតែ ៣ ឬ ៥ ពាន់ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវដីមួយហិកតាអាចមានសំណង់រហូតដល់ ៥ ម៉ឺន ឬ ១០ ម៉ឺនម៉ែត្រការ៉េក៏អាចថាបាន។ លោកបានបន្តថា៖ «ពីមុននៅទីក្រុងភ្នំពេញមានសំណង់កម្ពស់ត្រឹម ៣ ទៅ ៨ ជាន់ឥឡូវមានសំណង់រហូតដល់ ៤០…

EDC ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គីសនីចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី០៦នេះ ដល់ថ្ងៃទី០៩ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល

អគ្គីសនីកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គីសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុ រុះរើគន្លងខ្សែបណ្ដាញ បង្ករលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ៕ សម្រាប់ព័ត៌មានលម្អិតអំពីទីតាំង និងពេលវេលា សូមអាចសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង ៖ …

សម្តេចក្រឡាហោម ស​ ខេង អំពាវនាវឲ្យអ្នកប្រើប្រាស់​ផ្លូវគោរព​គោលការណ៍​បើកបរ ១០ ចំណុច​ដើម្បីបង្ការគ្រោះថា្នក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើលើផ្លូវទាំងអស់សូមគោរពតាមគោលការណ៍បើកបរ ១០ ចំណុចដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរចរណ៍ ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ដូចខាងក្រោម ៖ ១-      ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ ។ល។ ២-      សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់…

កំណាត់​ផ្លូវជាតិ​លេខ​៦ តម្លៃ​ទឹកប្រាក់​ជាង ៧០​លាន​ដុល្លារ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ប្រភព ៖ ថ្មី ៗ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ មេសា ឆ្នាំ២០១៧ នេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ដែលមានប្រវែង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដល់ថ្នល់កែង ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។   តាមរយៈការថ្លែងសន្ទរកថា របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ស្តង់ដារផ្លូវកម្រិតទី១ តាមគំរូ បទដ្ឋានបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានទទឹងសរុបប្រវែង…

គម្រោងខុនដូ និងសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏គួរឲ្យទាក់ទាញ កំពុងដំណើរការសាងសង់

ប្រភព ៖ Post News គម្រោងសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ ក៏ដូចជាខុនដូលំដាប់ផ្កាយ ៥ មួយចំនួនបាននឹងកំពុងដំណើរការសាងសង់នៅកម្ពុជាយើង ដែលគម្រោងនីមួយៗមាននូវចំណុចទាក់ទាញ និងភាពល្អប្រណិតផ្សេងៗពីគ្នា ក្នុងនោះរួមមាន ៖ ១. គម្រោង The Penthouse Residence ជាគម្រោងខុនដូលំដាប់ផ្កាយ ៥ ដែលសាងសង់ឡើងកម្ពស់ ៣៦ ជាន់ ។ គម្រោងនេះ បង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន ជាមួយនឹងអគារស្នាក់នៅបែបទំនើប និងទាន់សម័យ ចំណុចដ៏គួរអោយទាក់ទាញនៃគម្រោង គឺនៅជាន់កំពូលនៃអគារមានបង្កប់នូវភោជនីយដ្ឋានមួយ ដែលអាចធ្វើចលនាវិលជុំបាន ដោយប្រើរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ។ The…

អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងជាច្រើននាក់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់ការយកចំណីផ្លូវធ្វើអាជីវកម្មតាមមូលដ្ឋាន

ប្រភព ៖ Fresh News ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីហាក់មិនចាប់អារម្មណ៍សោះនោះ ពោលគឺនៅតែបន្ត យកចិញ្ចើមផ្លូវ ធ្វើអាជីវកម្មដដែល។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ អាជ្ញាធរខណ្ឌឫស្សីកែវ បានចាត់វិធានការ ដោយចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខ ពោលគឺលុបបំបាត់ការយកចំណីផ្លូវរបស់រដ្ឋទៅប្រកបអាជីវកម្មដែលធ្វើអោយខុសច្បាប់។ ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយពីមានការណែនាំម្តងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវដែលមានលោក…

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សង្កាត់ និរោធ បានសម្ភោធឲ្យដំណើរការនៅព្រឹកនេះ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ បានសម្ភោធឲ្យដំណើរការនៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៧ ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រោងចក្រទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមហ៊ុនវិនស៊ីខុនស្ត្រាក់ស្សិន (VINCI CONSTRUCTION GRANDS PROJECTS) ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង ក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសមកពីប្រទេសបារាំងឈ្មោះ សាហ្វែស (Safege)។ រោងចក្រនេះ អាចផលិតទឹកបាន ៥៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ជាយក្រុងភ្នំពេញ និងក្រុងតាខ្មៅបានប្រមាណ ៣៣១ពាន់អតិថិជន ក្នុងឆ្នាំ២០១៧នេះ។    …