ពលរដ្ឋ​ខ្មែរឥស្លាម​រាប់​រយនាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​បឹងកក់

ពលរដ្ឋ​ខ្មែរឥស្លាម​រាប់​រយនាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​បឹងកក់

On

នៅថ្ងៃទី៣០ ធ្នូនេះ មានពលរដ្ឋខ្មែរឥស្លាម រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ចំពោះគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលសាងសង់ផ្លូវថ្មីកាត់របងវិហារឥស្លាមបឹងកក់ ពលរដ្ឋខ្មែរឥស្លាមទាំងនោះអះអាងថា ពួកគេមិនគាំទ្រចំពោះគម្រោងសង់ផ្លូវកាត់វិហារនេះឡើយ ព្រោះវាឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណព្រះវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម។

ខណៈដែលពលរដ្ឋខ្មែរឥស្លាម កំពុងឈរស្រែកតវ៉ាលើករណីសង់ផ្លូវកាត់នេះ គេសង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធជាច្រើន ឈរត្រៀបត្រានៅបរិវេណវិហារឥស្លាមបឹងកក់នេះដែរ។

ជុំវិញភាពចម្រូងចម្រាសនៃការសាងសង់ផ្លូវកាត់វិហារឥស្លាម បានផ្ទុះឡើងដោយសារតែការផ្ទុយមតិគ្នារវាងតំណាងសាសនាឥស្លាម នៅតំបន់បឹងកក់នេះ។ ការផ្ទុយមតិគ្នានេះដោយសារតែលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំសាសនិកខ្មែរឥស្លាមមួយរូប បានបន្តប្រកាសគាំទ្រគម្រោងសង់ផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ លោកថា គម្រោងសង់ផ្លូវសាធារណៈថ្មីមានសារៈសំខាន់ ដោយលោកនិយាយថា វារំដោះការកកស្ទះចរាចរណ៍ និងការរៀបចំប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងតាមបណ្តោយផ្លុវថ្មី រួមទាំងលើកកម្ពស់សោភ័ណ ភាពវិហារឥស្លាមបឹងកក់កណ្តាលរាជធានីភ្នំពេញផង។
ប៉ុន្តែ លោក អ៉ះម៉ាត់ យ៉ះយ៉ា តំណាងខ្មែរឥស្លាមម្នាក់ដែលធ្លាប់ចាញ់ក្តីពីបទបរិហាកេរ្តិ៍លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធបញ្ហានេះកន្លងទៅ ធ្លាប់បានលើកហេតុផលជំទាស់នឹងគម្រោងសង់ផ្លូវកាត់របងវិហារដាច់ខាត។ លោកបានលើកហេតុផលថា វានឹងធ្វើឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម៕

សូមអញ្ជើញទស្សនាវីដេអូរដូចខាងក្រោម៖

ប្រភព៖ thmeythmey

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

On

បុរីភ្នំពេញថ្មីគម្រោងទី៨ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ សាងសង់នៅលើផ្ទៃដីជាង៦ហិកតានោះ បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៨ ធ្នូ កន្លងមកនេះ ។ 

រដ្ឋមន្ត្រី​សាធារណការ​ថា មាន​រថយន្ត​ដឹក​លើស​ទម្ងន់​អាងខ្នង​បង្អែក​ធំ តែ​ក្រសួង​មិន​លើកលែង​

រដ្ឋមន្ត្រី​សាធារណការ​ថា មាន​រថយន្ត​ដឹក​លើស​ទម្ងន់​អាងខ្នង​បង្អែក​ធំ តែ​ក្រសួង​មិន​លើកលែង​

On
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ក្រសួងធ្លាប់ជួបការអន្តរាគមន៍មួយពីររបស់អ្នកមានឥទ្ធិពល នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការបង្រា្កបរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ និងរថយន្តតទ្រុងខុសបច្ចេកទេស ប៉ុន្តែមន្ត្រីក្រោមឱវាទលោកបានបដិសេធនឹងការអន្តរាគមន៍ទាំងនោះ និងចាត់វិធានការតាមច្បាប់ជាធរមាន។

ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

ទីផ្សារ​អចលនទ្រព្យ ​នៅ​តែ​ទាក់​ទាញ ប៉ុន្តែ​ ឧបសគ្គ​នៅ​តែ​មាន​ក្នុង​ឆ្នាំ ​២០១៧

On

ស្ថានភាពទីផ្សារអចលនទ្រព្យត្រូវបានគេស្គាល់ថា ជាភាពងាយនឹងបង្កហានិភ័យ ដែលបានបង្ហាញសញ្ញាណឱ្យឃើញក្នុងករណីខ្លះនៅឆ្នាំ ២០១៦។ នៅឆ្នាំនេះវាបានចាប់ផ្តើមយ៉ាងខ្លាំងជាមួយនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបន្តសម្ទុះនៃការសាងសង់យ៉ាងខ្ជាប់ខ្ជួនដែលបានកំណត់ កាលពីឆ្នាំ ២០១៥ កន្លងមក។

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

On

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេរំពឹងថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់នៅតែបន្តកើនឡើង បើទោះជាទុនវិនិយោគក្នុងវិស័យនេះនៅឆ្នាំនេះមានកំណើនស្ទើរមិនគួរឲ្យជឿក្តី។

ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​បង្ក​ក្តី​បារម្ភ ទោះ​គ្រោះ​ថ្នាក់​​ថយ​ចុះ

ការ​លុប​ចោល​ប័ណ្ណ​បើកបរ​ម៉ូតូ​បង្ក​ក្តី​បារម្ភ ទោះ​គ្រោះ​ថ្នាក់​​ថយ​ចុះ

On

គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូមានចំណែក ៧២ ភាគរយនៃការស្លាប់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលចេញក្នុងថ្ងៃតែមួយ ជាមួយរដ្ឋសភាបានបោះឆ្នោតលុបចោលប័ណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានចំនួនច្រើនជាងគេ។