vibol

៧​ខែ ឆ្នាំ​២០១៧ រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង​១,២០០ លាន​ដុល្លារ​

ប្រភព ៖ ថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ  បានជាង៥០០០ពាន់លានរៀល  សមមូលនឹងជាង១,២០០លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ ។ ចំណូលនេះ កើនឡើងជាង៣៤ភាគរយ ធៀបនឹងឆ្នាំ២០១៦និងស្នើនឹង៧៥ភាគរយ នៃផែនការកំណត់ដោយច្បាប់។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុបចំនួន៥,១៤៥ពាន់លានរៀល ស្មើប្រមាណ ១,២៨៦.៤៤ លានដុល្លារ។ ចំណូលនេះ កើនឡើង ៣៤.៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ។

ចំណូលពន្ធដែលប្រមូលបាននេះ គឺស្មើនឹង៨៥ភាគរយនៃផែនការច្បាប់។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ ដែលបានឲ្យដឹងទៀតថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ខែកក្កដា ប្រមូលបានចំនួន ៥០៣ ពាន់លានរៀល ស្មើនឹងប្រមាណ ១២៨.៣៧លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ ក៏សង្កេតឃើញដែរថា ក្នុងឆ្នាំ២០១៦ ក្នុងរយៈពេល៧ ខែនេះដែរ  ប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធមានការកើនឡើង  ពិសេសប្រភេទពន្ធអាករសំខាន់ៗ មានពន្ធលើប្រាក់ចំណូឡកើនឡើង៣១.១ភាគរយ អាករលើតម្លៃបន្ថែមកើនឡើង ចំនួន៣៨.៤ភាគរយ ពន្ធអាករពិសេសកើនឡើង១០.៦ភាគរយ និងពន្ធលើប្រាក់បៀវត្សកើនឡើងចំនួន៤.៨ភាគរយ៕

Leave a Reply