កុំច្រឡំថាចាប់មួយប្រាវ! នេះហើយផ្លូវទាំង២០ខ្សែ មានប៉ូលិសចល័តព្រោងព្រាត

កុំច្រឡំថាចាប់មួយប្រាវ! នេះហើយផ្លូវទាំង២០ខ្សែ មានប៉ូលិសចល័តព្រោងព្រាត

On

យុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍ទ្រង់ទ្រាយធំបំផុតនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ចាប់តាំងពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៨ កំពុងបន្តយ៉ាងគគ្រឹកគគ្រេងមិនបន្ធូរដៃឡើយ ដរាបណានៅតែមានអ្នកមិនគោរពច្បាប់។

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

On

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន១១ចំណុច សម្រាប់ម្ចាស់រោងចក្រសហគ្រាសនៅស្រុកខ្មែរ ដើម្បីបញ្ចៀសការដួលសន្លប់របស់កម្មករ កម្មការិនី។ នៅក្នុងសេចក្ដីជូនដំណឹងដែលទើបតែត្រូវផ្សព្វផ្សាយនៅល្ងាចថ្ងៃទី៣មករា ក្រសួងការងារបានសង្កត់ធ្ងន់ទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។

វិធានការទាំង១១ចំណុចរបស់ក្រសួងការងារ ដើម្បីបង្ការការដួលសន្លប់របស់កម្មករ កម្មការិនីនៅតាមរោងចក្រ មានខ្លឹមសារជារួម៖ ធ្វើយ៉ាងណាធានាថាមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងអគារផលិតកម្ម, ពិនិត្យបរិវេណរោងចក្រសហគ្រាសដើម្បីទប់ស្កាត់ការសាយភាយក្លិនសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងសារធាតុដទៃទៀតទៅក្នុងអគារផលិតកម្ម។ សម្រាប់គ្រឹះស្ថានដែលមានប្រើប្រាស់សារធាតុងាយឆាបឆេះ ក្រសួងការងារតម្រូវឲ្យរៀបចំប្រព័ន្ធឆ្លើយតបក្នុងគ្រាអាសន្ន និងរក្សាទុកសារធាតុទាំងនោះដាច់ដោយឡែក និងដាច់ឆ្ងាយពីអគារផលិតកម្ម។

ក្រៅពីនោះ ក្រសួងក៏តម្រូវឲ្យរោងចក្រសហគ្រាសដាក់ឧបករណ៍វាស់ស្ទង់កំដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលតាមដានកំដៅនៅក្នុងសហគ្រាសគ្រឹះស្ថាន ក៏ដូចជារៀបចំឲ្យមានគិលានដ្ឋាន ព្រមទាំងមធ្យោបាយសង្គ្រោះបន្ទាន់ប្រចាំរោងចក្រសហគ្រាស។ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគដល់កម្មករនិយោជិត ក៏ជាកត្តាចាំបាច់ដែលក្រសួងទាមទារឲ្យរោងចក្រសហគ្រាសអនុវត្តផងដែរ។ ចំណែកកម្មករនិយោជិតទៀតសោត គឺត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីរបៀបជម្លៀសខ្លួន និងសញ្ញាការពារសុវត្ថិភាពនៅតាមប៉ុស្តិ៍ការងារ។

ដោយឡែក ចំពោះរោងចក្រសហគ្រាសដែលមានប្រើប្រាស់ប្រព័ន្ធឡចំហាយ គឺត្រូវរៀបចំតម្លើងប្រព័ន្ធទាំងនោះទៅតាមបទដ្ឋានបច្ចេកទេសនិងសុវត្ថិភាព ដោយមានអ្នកទទួលខុសត្រូវនិងបញ្ជាដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។

ក្រសួងការងារបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។

សូមជម្រាបជូនថា សេចក្ដីជូនដំណឹងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុនណោះ ក្រោយពេលដែលរដ្ឋមន្ដ្រីក្រសួងការងារ ព្រមានផ្ទាល់មាត់ ចាត់វិធានការតឹងរ៉ឹងចំពោះការដួលសន្លប់របស់កម្មករ។ នៅខែធ្នូចុងឆ្នាំ២០១៧ ក្រោយពេលមានករណីកម្មករនិយោជិតសន្លប់ច្រើននៅក្នុងរោងចក្រ លោករដ្ឋមន្ដ្រី អ៊ិត សំហេង បានព្រមានផាកពិន័យឬចាត់វិធានការធ្ងន់ៗលើរោងចក្រ បើមានករណីកម្មករនិយោជិតសន្លប់ច្រើន។ ទន្ទឹមគ្នានោះ លោករដ្ឋមន្ដ្រីក៏បានប្រកាសរៀបចំក្រុមអធិការកិច្ចមួយ ដើម្បីត្រួតពិនិត្យបច្ចេកទេស និងអនាម័យតាមរោងចក្រ ដែលក្រុមអធិការកិច្ចនេះ ក៏នឹងត្រូវទទួលខុសត្រូវដែរ នៅពេលមានករណីកម្មករនិយោជិតសន្លប់នៅក្នុងរោងចក្រដែលពួកគេចុះធ្វើការ។

របាយការណ៍របស់អង្គការអន្ដរជាតិខាងការងារ ហៅកាត់ថា ILO បានបង្ហាញពីមូលហេតុជាច្រើនដែលនាំឲ្យកម្មកររោងចក្រកាត់ដេរដួលសន្លប់នៅពេលធ្វើការ។ មូលហេតុទាំងនោះរួមមាន៖ ការកើនឡើងកំដៅខ្លាំងនៅក្នុងរោងចក្រ ខ្វះខ្យល់ចេញចូល សារធាតុគីមី និងកម្មករធ្វើការថែមម៉ោងច្រើនជាដើម៕

ប្រភព៖ RFIKH

ប្រយ័ត្នទឹកភ្នែក! ថ្ងៃនេះប៉ូលិសចាប់អ្នកអត់ពាក់មួកសុវត្ថិភាពខ្នាតធំបំផុត ជាប្រវត្តិសាស្ត

ប្រយ័ត្នទឹកភ្នែក! ថ្ងៃនេះប៉ូលិសចាប់អ្នកអត់ពាក់មួកសុវត្ថិភាពខ្នាតធំបំផុត ជាប្រវត្តិសាស្ត

On

ចាប់ពីព្រឹកថ្ងៃទី០៥ ខែមករានេះ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ នឹងដឹកនាំប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ ដោយមានកងកម្លាំងអន្តរាគមន៍ពិសេសចូលរួមទៀតផង។

លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងនគរបាលជាតិ បានឲ្យដឹងកាលពីយប់មិញថា ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៥ ខែមករា គឺចុះអនុវត្តទាំង១២ខណ្ឌ។ ចំពោះការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ គឺត្រួតពិនិត្យលើអ្នកធ្វើដំណើរមិនពាក់មួកសុវត្ថិភាព និងអ្នកជិះបញ្ច្រាស ជាដើម។ លោកបានបន្តថា គោលដៅសំខាន់ៗដែលចុះអនុវត្តមានដូចជា នៅមុខក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ មុខវត្តទួលទំពូង ព្រមទាំងគោលដៅមួយចំនួនទៀត៕

 

ប្រភព៖ Sabaynews

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​​ជា​លើក​ដំបូង​ឱ្យ​មាន​ការ​យក​​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​របស់​អតិថិជន

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​​ជា​លើក​ដំបូង​ឱ្យ​មាន​ការ​យក​​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​របស់​អតិថិជន

On

ខណៈដែលថង់ប្លាស្ទិកជាផលិតផលវេចខ្ចប់ដ៏ពេញនិយមនៅកម្ពុជា និងត្រូវបានគេដឹងថា ជាផលិតផលដែលធ្វើឲ្យប៉ះពាល់បរិស្ថានផងនោះ រដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យថ្មីមួយ ដើម្បីគ្រប់គ្រងការប្រើប្រាស់ថង់ប្លាស្ទិក។ ក្នុងនោះ ក៏មានការកំណត់ពីការយកតម្លៃប្រើប្រាស់ថង់ប្លាស្ទិកពីអ្នកប្រើប្រាស់ជាលើកដំបូងផងដែរ។

រដ្ឋាភិបាលកម្ពុជាបង្កើតបទបញ្ញត្តិថ្មីបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការអប់រំ លើកទឹកចិត្ត និងជំរុញឱ្យមានការយកកម្រៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជននៅតាមទីផ្សារ។ នេះបើតាមការផ្សព្វផ្សាយ និងការបញ្ជាក់របស់មន្ត្រីនៃក្រសួងបរិស្ថាននៅសប្តាហ៍នេះ។

ក្នុងអត្ថបទព័ត៌មានមួយ ដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងបរិស្ថានកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យស្តីពី «ការគ្រប់គ្រងថង់ប្លាស្ទិក» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។

អត្ថបទព័ត៌មានរបស់ក្រសួងបរិស្ថានដដែលត្រូវបានសរសេរក្នុងន័យដើមថា៖

«អនុក្រឹត្យដែលមាន៣២មាត្រានេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៣ គឺទី១ ការកំណត់ប្រភេទទំហំ កម្រាស់លើថង់ប្លាស្ទិកស្តើង មានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់ ទី២ ការលើកទឹកចិត្តដល់ការកែច្នៃថង់ប្លាស្ទិក និងការផលិតថង់ ឬសម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិកដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ និងទី៣ ការគិតកម្រៃបន្ថែមដល់អតិថិជនដែលចង់ប្រើប្រាស់ថង់ប្លាស្ទិក»។

លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី១០ ខែតុលា ត្រូវចាប់ផ្តើមអនុវត្តនៅតាមផ្សារទំនើបគ្រប់រាជធានីខេត្តមុននឹងអនុវត្តនៅតាមគ្រប់កន្លែងលក់ទំនិញទូទាំងប្រទេសក្នុងឆ្នាំ២០២០ខាងមុខ។ លោកបន្ថែមថា អនុក្រឹត្យនោះមានកំណត់ពីទំហំថង់ប្លាស្ទិកដែលត្រូវប្រើមិនឲ្យតូចជាង ២៥សង់ទីម៉ែត្រ ចំណែកកម្រាស់មិនឲ្យស្តើងជាង០.៣ មីលីម៉ែត្រ ព្រមទាំងត្រូវកំណត់តម្លៃបន្ថែមសម្រាប់អ្នកដែលប្រើប្រាស់ថង់ប្លាស្ទិកនានា។ ទោះជាយ៉ាងណាលោកថា ក្រសួងកំពុងរៀបចំសេចក្តីប្រកាសផ្សេងមួយទៀតក្នុងការកំណត់តម្លៃបន្ថែមនេះ។

លោក ហេង ណារ៉េត បញ្ជាក់ថា៖

«តម្លៃហ្នឹងគឺយើងអត់ទាន់បានកំណត់ទេ យើងនឹងរៀបចំជាប្រកាសអន្តរក្រសួងមួយទៀត ដើម្បីកំណត់ថ្លៃនៃការយកកម្រៃបន្ថែមទៅលើថង់ប្លាស្ទិក។ ការងារនេះមិនមែនជារឿងមួយថ្មីទេ បើយើងទៅស្រុកគេគឺយើងបានដឹងហើយ យើងចូលក្នុងផ្សារទំនើប កាលណាយើងទិញសម្ភារៈហើយ គេអត់ឲ្យថង់យើងទេ ហើយបើយើងចង់បានថង់ យើងត្រូវបង់លុយបន្ថែមដើម្បីទិញថង់»។

លោក បន្ថែមថា ថង់ប្លាស្ទិកជាផលិតផលដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដូច្នេះលោកថា អនុក្រឹត្យនេះនឹងជួយជំរុញឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានកាន់តែច្រើន។

លោកមានប្រសាសន៍ថា៖

«ថង់ប្លាស្ទិកគឺជាសារធាតុមួយដែលវាមិនងាយពុកផុយនៅក្នុងបរិស្ថានធម្មជាតិ វាអាចនៅរហូតដល់រាប់រយឆ្នាំ អញ្ចឹង បើសិនយើងកប់ គឺវាអត់ពុកទេ គឺវានៅទ្រង់ទ្រាយថង់ហ្នឹងរហូត។ ហើយបើយើងបោះចោលទៅក្នុងទឹក ជាពិសេសនៅតាមទីក្រុង យើងឃើញហើយកន្លងមក ការលិចផ្លូវលិចអីដោយសារការស្ទះលូ ហើយយើងទៅបារលូហ្នឹងទៅ ភាគច្រើនគឺប្លាស្ទិកហ្នឹងតែម្តង ដែលវាទៅគាំងនៅតាមរន្ធលូហ្នឹង។ ហើយមួយទៀត បើសិនយើងយកប្លាស្ទិកហ្នឹងទៅដុត វានឹងបំភាយឧស្ម័នពុល …

នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក

នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក

On

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។

ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មីមួយទៀតហើយ

ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មីមួយទៀតហើយ

On

សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមសាងសង់ស្ពានអាកាសថ្មឹរជើងថ្មីនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព។