20258471_985554281587111_1624659372699627726_n

សូមបងប្អូនទាំងអស់ជៀសវាងការប្រើប្រាស់បណ្ដាញសង្គមដោះស្រាយបញ្ហាអគ្គីសនី វាមិនមែនជាដំណោះស្រាយល្អទេ

ថ្មីៗនេះ មានអតិថិជនរបស់អគ្គិសនីកម្ពុជាបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបង្ហោះនូវសារ ផ្សេងៗអំពីបញ្ហាអគ្គីសនីដែលកើតមាននៅក្នុងផ្ទះរបស់ខ្លួន។ ដោយមិនមែនបង្ហោះតែម្ដង គឺមានច្រើនលើកច្រើនសារ ដែលដឹងហើយថាវាខុសនឹងបទបញ្ញត្តិរបស់អជ្ញាធរអគ្គិសនីកម្ពុជា ដែលធ្លាប់បានប្រកាសហើយថា បើមានបញ្ហាអ្វីមិនគួរប្រើប្រាស់បណ្ដាញសង្គមជាដំណោះស្រាយ នោះឡើយ។

ចំពោះបញ្ហាខាងនេះអគ្គិសនីកម្ពុជាក៏បានដាស់តឿនក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋជាថ្មីម្ដងទៀត ដើម្បីកុំអោយមានកំហុសតទៅទៀតដោយបានបង្ហោះសារខ្លីមួយនៅលើផេកហ្វេសប៊ុក អគ្គិសនីកម្ពុជា-edc ថា៖ «ប្រសិនបើអតិថិជនអគ្គិសនីកម្ពុជា មានមន្ទិលសង្ស័យលើការប្រើប្រាស់ ឬបញ្ហាផ្សេងៗផ្នែកអគ្គិសនី សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទនៅ លើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនង ទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ 023 722 525 ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ ជៀសវាងការប្រើអារម្មណ៍ និងប្រើប្រាស់ការចោទប្រកាន់គ្មានការទទួលខុសត្រូវ និងគ្មានមូលដ្ឋាន។ អគ្គិសនីកម្ពុជា ត្រៀមសហការជាមួយអតិថិជនរបស់អគ្គិសនីកម្ពុជាជានិច្ច។»

ហេតុដូច្នេះហើយប្រសិនបើបងប្អូនមានបញ្ហាសូមទំនាក់ទំនងទៅកាន់អគ្គិសនីកម្ពុជា ទើបទទួលបានដំណោះស្រាយពិត។

រូបភាពពី៖ ហ្វេសប៊ុកអគ្គិសនីកម្ពុជា

capture

 

20294455_985554184920454_2095039349014892825_n

20374747_985554218253784_8503230092545772075_n

20264628_985554238253782_4251803881169006675_n

20429834_985554248253781_5180667146717495348_n

20376008_985554291587110_6185325775283094129_n

 

 

 

 

Leave a Reply