Aeon ទី2 នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ2018
Posted On : July, 5, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦

ប្រភព៖ lareinenews

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបរបស់ជប៉ុន Aeon ទី2 បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែមិថុនាកន្លងមក ដោយម្ចាស់គម្រោងបានអះអាងថា ផ្សារទំនើបដែលមានមូលដ្ឋានធំនៅប្រទេសជប៉ុននេះនឹងបើកដំណើរការ ក្នុងឆ្នាំ2018។

ផ្សារទំនើប Aeon ទី2 នេះមានទីតាំងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី “PONG PEAY CITY Project” របស់ក្រុមហ៊ុន LYP Group នាភាគពាយព្យនៃរាជធានីភ្នំពេញជាប់ទីក្រុងរណបខេមកូ ស៊ីធី។

លោក Makoto Yajima អគ្គនាយកក្រុមហ៊ុន Aeon Mall Cambodia បានអះអាងថា ផ្សារទំនើប Aeon ទី2 នេះមានទំហំធំជាងផ្សារទំនើបAeon ទី1 ដែលស្ថិតនៅជិតក្រុងរណបកោះពេជ្រ ព្រោះគម្រោងថ្មីនេះ សាងសង់លើផ្ទៃដីជាង100,000ម៉ែត្រការ៉េ ដោយចំណាយពេលសាងសង់ប្រមាណ20ខែ ហើយនឹងត្រូវបើកឱ្យដំណើរការនៅក្នុងឆ្នាំ2018ខាងមុខនេះ។ តែទោះបីជាយ៉ាងណាក៏ដោយលោកមិនបានប្រាប់ពីទំហំទឹកប្រាក់វិនិយោគក្នុង គម្រោងថ្មីនេះទេ។

aeon-2

Urban Voice Cambodia

Urban Voice Cambodia