%e1%9f%a1

ប្លង់ពង្រាងថ្មីមួយទៀតនៃស្ពានអាកាសថ្មី នៅចោមចៅត្រូវបានបង្ហាញ

គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនៅចោមចៅ បានបង្ហាញប្លង់ពង្រាងថ្មីមួយទៀត ហើយអាចនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដែលគម្រោងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧។

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាពីប្លង់នៃស្ពានអាកាសចោមចៅ ដែលមាន៤ជម្រើសផ្សេងគ្នា រួមជាមួយប្លង់ពង្រាងថ្មីនេះ ដើម្បីសម្រួលដល់ច្រកចេញចូលរាជធាំនីភ្នំពេញឲ្យកាន់តែល្អប្រសើរ។

ស្ពានអាកាសនៅរង្វង់មូលចោមចៅ នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលកើតមានជាប្រចាំ រំខានដល់ការធ្វើដំណើរទៅមកនៅលើផ្លូវជាតិលេខ៣ និងលេខ៤។

គរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយកំពុងសាងសង់៕

ប្លង់ពង្រាងថ្មី

%e1%9f%a1

%e1%9f%a2

ប្លង់ពង្រាងទី៤

%e1%9f%a3

%e1%9f%a4

 

Leave a Reply