22-5-020

ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត​នៅ​ភ្នំពេញ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ផ្នត់គំនិតនៃផ្សារកុងតឺន័រនេះគឺរួមមានទាំងផ្សារត្រី ផ្សាររាត្រី និងផ្សារលក់ទំនិញតម្លៃថោក គឺមានអាយុកាលយូរមកហើយ។

ទាំងអាជីវករលក់ដូរ និងវិនិយោគិនដែលមានការច្នៃប្រឌិតខ្ពស់បានរួមបញ្ចូលនូវភាពច្នៃប្រឌិតបន្ថែមទៅក្នុងទីផ្សារប្រភេទនេះដោយធ្វើឲ្យមានលក់ទំនិញគ្រប់មុខក្នុងផ្សារតែមួយដែលមានតាំងពីសាច់ស្រស់ បន្លែ គ្រឿងអលង្ការ និងទំនិញម៉ូដជំនាន់ចាស់ៗជាដើម។

ផ្សារកុងតឺន័រ ដែលកំពុងមានចំណាប់អារម្មណ៍នាអំឡុងពេលចុងក្រោយនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោកចាប់ពីទីក្រុងបាងកក ទីក្រុងតូរ៉ង់តូ ប្រទេសកាណាដា ហើយឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។

ជាក់ស្តែង ផ្សារឈ្មោះ Zinc (ស័ង្កសី) ដែលជាអាហារដ្ឋាន និងបារធ្វើឡើងពីទូកុងតឺន័រនេះ នឹងសាងសង់ឡើងនៅកន្លែងចំណតយានយន្តចាស់នៅតាមផ្លូវ៣០៨ ទល់មុខនឹងផ្លូវ Bassac Lane តែម្តង។ ការបុកគ្រឹះបានចាប់ផ្តើមមួយខែមុនរួចទៅហើយ ដែលកន្លែងនេះនឹងមានស្តាយបែប «អាមេរិកាំង» នេះបើយោងតាមលោក Hyunwoo Kim ដែលជាអគ្គនាយកក្រុមហ៊ុន LK Service and Trading Co., Ltd ហើយលោកគឺជាម្ចាស់គម្រោងផ្សារ Zinc។

ក្រុមហ៊ុន LK Service and Trading បានចាប់ដៃគូជាមួយភោជនីយដ្ឋាន Sura ដែលនឹងបើកនៅជាប់ទីតាំងរបស់ Zinc តែម្តងហើយនេះគឺជាគម្រោងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា។

ហាងដែលស្ថិតនៅបណ្តោយផ្លូវ៣០៨ និងបារនៅផ្លូវ Bassac Lane មិនមានការបារម្ភពីគម្រោងរបស់លោក Kim នោះទេ ដោយម្ចាស់ហាងបានថ្លែងថា អតិថិជនគោលដៅរបស់ពួកគាត់គឺជនជាតិបរទេស។

លោកបានរំពឹងទុកថា នៅពេលដែលគម្រោងនេះស្ថាបនារួចរាល់ «យើងជឿជាក់ថា យើងនឹងអាចទាក់ទាញអតិថិជនក្នុងស្រុកបានជាច្រើនដែលពួកគេតែងតែរកកន្លែងថ្មីមកកម្សាន្ត»។

22-5-021

លោក Kim បានថ្លែងបន្តថា ៖ «ដោយសារតែហាងរបស់យើងធ្វើឡើងពីទូកុងតឺន័រ វានឹងមានភាពខុសប្លែកពីបារ និងភោជនីយដ្ឋានដទៃទៀតនៅតំបន់បាសាក់»។

ភាពពេញនិយមនៃផ្សារកុងតឺន័របានទាក់ទាញយុវជននៅកម្ពុជាយ៉ាងខ្លាំង ជាក់ស្តែងផ្សាររាត្រី Jet’s Container នៅលើផ្លូវរដ្ឋសភាមានមនុស្សជាច្រើនបានទៅទីនោះដើម្បីញ៉ាំអាហារ និងការកម្សាន្តផងដែរ។

ផ្សារ Zinc នឹងសង់ឡើងជាជាន់ៗខ្ពស់ជាងផ្សារ Jet’s Container ដែលមានផ្ទៃដីរហូតដល់ទៅ១ហិកតា បើទោះជាផ្ទៃដីរបស់ ខ្លួនមានត្រឹមតែ៥០០ម៉ែត្រការ៉េប៉ុណ្ណោះ។ ប៉ុន្តែហាងនីមួយៗមានទំហំធំជាង មានបារតូចៗ ដែលស្ថិតក្នុងតំបន់នោះ។ ទោះជាយ៉ាងណាទំហំផ្ទៃដីពាក់កណ្តាលនឹងត្រូវទុកសម្រាប់ធ្វើជាចំណតយានយន្ត។

ភាពស្រដៀងគ្នារវាងគម្រោងផ្សារកុងតឺន័រទាំងពីរ គឺសាងសង់ ឡើងដោយដាក់ត្រួតលើគ្នា។ ស្រដៀងគ្នាទៅនឹងផ្សាររាត្រី Jet’s Container ដែរ ប៉ុន្តែផ្សារ Zinc នឹងមានកុងតឺន័រត្រួតគ្នាពីរជាន់។

គម្រោងផ្សារកុងតឺន័រក្រោយ នេះនឹងអាចស្វាគមន៍អតិថិជនម្តងបាន១៥០នាក់ ហើយនឹងមានលក់សាច់អាំង រួមមានឆ្អឹងជំនីជ្រូក និងគ្រឿងសមុទ្រជាដើម ព្រមទាំងមានមុខម្ហូបអន្តរជាតិ ដូចជា មាន់ Tandoori របស់ប្រទេសឥណ្ឌាផងដែរ។

លោក Kim បន្ថែមថា ៖ «យើងនឹងព្យាយាមសាងសង់ឲ្យរួចរាល់ និងបើកទ្វារស្វាគមន៍អតិថិជនចាប់ពីចុងខែមិថុនានេះតទៅ»៕

Leave a Reply