11007724_785730024809868_3508091637764076896_n

រដ្ឋាករទឹកស្វយ័តផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅតំបន់កោះពេជ្រទាំងមូល

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃទី២៦ ខែឧសភា នេះថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២០០មម ដើម្បីតំលើងនាឡិកាទឹកថ្មីទំហំ ១០០មម នៅខាងលិចនៃចិញ្ចើមផ្លុវអេលីត (Elite) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។

ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់កោះពេជ្រទាំងមូលមួយរយៈពេលខ្លី ចាប់ពីម៉ោង ២២ៈ០០នាទីយប់ ដល់ម៉ោង ០៣ៈ០០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។

29-5-015

Leave a Reply