3-5-016

សំណង់ខុន​ដូ​មួយ​កំពុង​បំផ្លាញ​សម្បត្តិ​សាធារណៈ និង​បង្ក​ការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ

ប្រភព ៖ Angrut

យោងតាមគេហទំព័ររបស់អគ្គស្នងការបានចុះផ្សាយពីការដ្ឋានសំណង់ខុនដូ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ។

ប្រភពបានអោយដឹងថា លោកអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែឧសភា នេះនឹងអញ្ជើញម្ចាស់ការដ្ឋានសាងសង់ខុនដូ មួយកន្លែងឈ្មោះ ឆាយណា ខុនស្ត្រាក់សិន ហ្វតស៍ អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែលរងការរិះគន់ថា កំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ព្រោះការដ្ឋានមួយនេះ បានយកចិញ្ចើមផ្លូវសម្រាប់ដាក់ដែក និងសម្ភារៈសំណង់ និងមានរថយន្តដឹកខ្សាច់ រថយន្តក្រឡុកស៊ីម៉ងត៍ ចតមុខការដ្ឋាននេះជាច្រើន និងបង្ហៀរទឹកកង្វក់មកលើផ្លូវ ដែលជាហេតុធ្វើឲ្យផ្លូវខូច និងរកដំណោះស្រាយបញ្ហាខាងលើ ។

សូមបញ្ជាក់ថា កន្លងមកលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញបម្រាមមួយ ដាក់កម្រិតមិនឲ្យការដ្ឋានសំណង់ធំៗ ខ្ពស់ៗក្នុង រាជធានីភ្នំពេញ យកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈ ដើម្បីដាក់សម្ភារៈសាងសង់នោះឡើយ ជាពិសេស ហាមមិនឲ្យដាក់ដងស្ទូចជាប់ផ្លូវ ឬលើកសម្ភារសំណង់រំលងផ្លូវ ព្រោះវាបង្កការកកស្ទះចរាចរណ៍ ហើយក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរបានផងដែរ ។

បើទោះបីជាមានបម្រាមបែបនេះក៏ដោយ ក៏ការដ្ឋានសំណង់របស់ជនជាតិចិនមួយនេះ នៅបង្កការរំខាន និងបំផ្លាញផលប្រយោជន៍សាធារណៈដដែល ជាពិសេស លើកស្ទួចសម្ភារៈសំណង់ រំលងផ្លូវ ដោយខ្វល់ពីការបង្កគ្រោះ ថ្នាក់ដល់ជីវិតមនុស្ស ដែលធ្វើដំណើរនៅតាមដងផ្លូវឡើយ។ ដោយឡែកអ្នកធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម បានរិះគន់ថា អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ចំណែកសាលាខណ្ឌចំការមន និងសាលារាជធានីភ្នំពេញ មិនដឹងទទួលបានផលប្រយោជន៍អ្វីខ្លះ ពីខុនដូនេះទេ បានជាមើលមិនឃើញ ពីផលប៉ះពាល់ដល់សម្បត្តិសាធារណៈ និងបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបែបនេះ ៕

3-5-015

3-5-014

3-5-0133-5-012

3-5-011

 

 

Leave a Reply