2-6-017

​៦៧​គ្រួសារ​មក​ពី​សហគមន៍​ត្នោត​ជ្រុំ​៤ ​ផ្ទុះ​ការ​តវ៉ា​រឿង​ដីធ្លី​នៅ​ខណ្ឌដង្កោ

ប្រភព ៖ កោះសន្តិភាព

ប្រជាពលរដ្ឋចំនួន៦៧គ្រួសារមកពីសហគមន៍ត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ប្រដាប់ដោយបដារ និងរូបថតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងបានលើកគ្នាទៅធ្វើ តវ៉ានៅលើដីពុះឡូត៌មួយកន្លែងដែលមានទីតាំង ស្ថិតនៅជិតវត្តព្រះធាតុ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ។

ពួកគាត់បានប្រាប់ ថាពួកគាត់បានទិញដីនេះពីលោក មុំ សុផល ដែលជាអនុប្រធានភូមិត្នោតជ្រុំ៤ ដោយបានបងរំលស់រហូតមក ហើយមានអ្នកខ្លះបង់រួចទៀតផង ប៉ុន្តែលោកអនុប្រធានភូមិខាងលើ មិនបានចេញលិខិតផ្ទេរសិទ្ធិកាន់កាប់ដីឲ្យនៅឡើយ ។ មិនតែប៉ុណ្ណោះបានរត់គេចខ្លួនបាត់ស្រមោល ហើយចុងក្រោយមានលោក ជា សារ៉េត ដែលជាប្រធានផ្សារស្ទឹងមានជ័យចាស់ បានលូកដៃចូល និងបានរំលោភយកដីនោះទាំងអស់ និងបានលួចដាក់ស្លាកលេខ ថែមទៀត ទើបពួកគាត់ផ្ទុះការតវ៉ាបែបនេះតែម្ដង ។ ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៤ កន្លងទៅនេះ លោក មុំ សុផល អាយុ៦៧ឆ្នាំ ដែលជាអនុប្រធានភូមិត្នោតជ្រុំ៤ បានទិញដីមួយចំនួនពីឈ្មោះ អេម សុវណ្ណស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ និងទិញដីមួយចំនួនទៀតពីឪពុកបង្កើតរបស់ខ្លួនឈ្មោះ អម សុវណ្ណ នៅក្នុងភូមិនោះ ដែរ ប៉ុន្តែមិនបានដឹងថាទិញក្នុង១ម៉ែត្រការ៉េតម្លៃប៉ុន្មាននោះទេ ។ បន្ទាប់មកបានពុះជាឡូត៌ ក្បាល៥ម៉ែត្រ គុណនឹង១៥ម៉ែត្រ ហើយបានលក់ឲ្យពួកគាត់ ក្នុង១ឡូត៌ថ្លែចាប់ពីតម្លៃ២៥០០ទៅជាង៣០០០ដុល្លារ ទៅតាមប្រភេទដីឡូត៌នីមួយៗ ខណៈនោះពួកគាត់ខ្លះបានទិញ១ឡូត៌ និងអ្នកខ្លះទៀតទិញ២ឡូត៌ទៅតាម លទ្ធភាពដែលមានរៀងៗខ្លួន ហើយសរុបទាំងអស់ចំនួន៧៦ឡូត៌ មានតម្លៃប្រហែល២០ម៉ឺនដុល្លារ ។

ប្រភពដដែលបានបន្តថា ការទិញនោះគឺព្រមព្រាងគ្នា តាមរយៈការបង់រំលស់ក្នុង១ខែចំនួន៥០ដុល្លារ ទៅ១០០ដុល្លារតាមលទ្ធភាព ដោយមិនបានកំណត់ឆ្នាំនោះឡើយ ហើយពួកគាត់បានបង់រាល់ខែមិនដែលខកខាននោះទេ ទោះបីជារកលុយមិនសូវបានក៏ខំតស៊ូបង់ដែរ ។

2-6-018

Leave a Reply