t-shirt

កាមេរ៉ាចំនួន៤៦២បានដំណើរការហើយ…

អាជ្ញាធររាជធានីភ្នំពេញប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការពន្លឿនឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ដែលកិច្ចប្រជុំបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ សីហា នេះ នៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បឋមក្នុងកិច្ចប្រជុំនោះថា កាមេរ៉ាសុវត្ថិភាពចំនួន៤៦២ទីតាំង ក្នុងចំណោមកាមេរ៉ាសុវត្ថិភាពសរុបចំនួន៦០០គ្រឿងបានដំណើរការហើយ គឺនៅសល់ជាង១០០ទីតាំងទៀតតែប៉ុណ្ណោះដែលមិនទាន់ដំណើរការ តែអាជ្ញាធរសន្យាថា នឹងរួចរាល់ទាំងអស់ក្នុងពេលឆាប់ៗនេះ ។

468550a7-9bcd-4db8-8f82-f4c56ca8ef42

Leave a Reply