23-5-034

៤ខែដើមឆ្នាំ២០១៧ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាឡើងដល់ជាង៤ពាន់លានដុល្លារកើនជាង៤៣%

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ពាណិជ្ជកម្មកម្ពុជា

គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៧នេះ កម្ពុជាបានបោះទុនវិនិយោគលើការសាងសង់ឡើងដល់ប្រមាណ ជាង៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនប្រមាណ ៤៣,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់។

យោងតាមការចុះបញ្ជីនៃការសាងសង់ បានបញ្ជាក់ថា លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៦០៥,០០៧ ម៉ែត្រការ៉េ មានតម្លៃប្រមាណ៤,០២២,៦៥៨,០៤៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៤៣,៣៧ភាគរយ។

គិតមកទល់រយៈពេល ០៤ខែ ឆ្នាំ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ក្រុមហ៊ុន ក្នុងនោះមានដូចជា៖

១-ក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ៤១ក្រុមហ៊ុន

២- ក្រុមហ៊ុនសាងសង់ មានចំនួន ៩៧០ក្រុមហ៊ុន

គួររំលឹកថា នៅឆ្នាំ ២០១៦ការសាងសង់មានចំនួន ៧១២ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥,៩៣១,៤៨៩ ម៉ែត្រការ៉េ មានតម្លៃប្រមាណ ២,៨០៥,៧៨០,២១៧ ដុល្លារសហរដ្ឋអាមេរិក ។

គួរឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ ២០០០ ដល់ ០៤ខែ ឆ្នាំ២០១៧ ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសមានចំនួន ១៨ប្រទេស មានចំនួន ៣០៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១៣.២៣៨.១៧០ម៉ែត្រការ៉េ មានតម្លៃប៉ានស្មានទុនវិនិយោគសាងសង់ ៤.៥៣៩.៦០០.៩៦១ដុល្លារសហរដ្ឋអាមេរិក។

Leave a Reply