ដាច់ភ្លើង៤ថ្ងៃទៀតហើយសូមបងប្អូនត្រៀមលក្ខណៈទុកជាមុន
Posted On : June, 28, 2017 | By Thak Sreyleak

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អគ្គីសនីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ់អោយបានជ្រាបថា អគ្គិសនីកម្ពុជានឹងកាត់ផ្ដាច់ចរន្តអគ្គិសនីមួយរយៈនៅតាមតំបន់មួយចំនួនក្នុងគោលបំណងដើម្បី អនុវត្តការងារជួសជុល ផ្លាស់ប្ដូរ បរិក្ខារ និងរុះរើខ្សែរបណ្ដាញបង្ករលក្ខណៈដល់ការពង្រីកផ្លូវ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋដែលបានទទួលដំណឹងមេត្តាត្រៀមលក្ខណៈទុកជាមុនដើម្បីការពារ និងបញ្ចៀសការខកខាននានា។

ក្នុងរយៈពេល៤ថ្ងៃនៃការដាក់ការអនុវត្តផ្ដាច់ចរន្តអគ្គិសនីគឺរាប់ចាប់ពីថ្ងៃស្អែក ថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ឆ្នាំ២០១៧ទៅដល់ថ្ងៃអាទិត្យទី២ ខែកក្កដា ឆ្នាំ២០១៧ នឹងត្រូវផ្ដាច់នៅតាមខណ្ឌទាំង៨មានដូចជា៖

១. ថ្ងៃព្រហស្បតិ៍ទី២៩ មិថុនា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។

២. ថ្ងៃសុក្រទី៣០ មិថុុនា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខេត្តកណ្ដាល។

៣. ថ្ងៃសៅរ៍ទី១ កក្កដា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌជ្រោយចង្វារ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខេត្តកណ្ដាល។

៤. ថ្ងៃអាទិត្យទី២ កក្កដា ឆ្នាំ២០១៧៖ ចាប់ពីម៉ោង៩ៈ០០ ដល់១៧ៈ០០ល្ងាច នៅខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

28-6-020

28-6-021

Urban Voice Cambodia

Urban Voice Cambodia