ស្ពាន​ជ្រោយ​ចង្វារ​ចាស់​អាជ្ញាធរ​បាន​​បិទ​ចរាចរណ៍​​​ទាំង​ស្រុង​​ព្រឹក​មិញ​​
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ប្រភព news.sabay.com.kh, 17 Feb, 2015

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​បិទ​ចរាចរណ៍​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​ចាប់​ពី​ម៉ោង​ ​០៨:០០ ​ព្រឹក​ដល់​ម៉ោង​១៧:០០ ​ល្ងាច​ ​ដើម្បី​ត្រួត​ពិនិត្យ​បច្ចេកទេស​ និង​សភាព​​​ទ្រុឌ​ទ្រោម​ស្ពាន​​។
លោក​ កែប​ ជុតិមា​​ អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ​​បាន​​សរសេរ​នៅ​​​លើ​បណ្ដាញ​សង្គម​ថា​ ​ចរាចរណ៍​ត្រូវ​​បាន​​បង្វែរ​ទាំង​ទៅ ​និង​ទាំង​មក​​លើ​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី​វិញ​។​​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​ថា ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ជ្រោយ​ចង្វារ​ ​បាន​ស្ថាបនា​ឡើង​ ក្នុង​អំឡុង​ទសវត្ស​ទី​៦០​ ​ដែល​មក​ដល់​ពេល​នេះ​ មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​​ ​មិន​អាច​ធានា​បាន​ ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​បាន​ឡើយ​។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំណើន​ចរាចរណ៍ ​និង​ការ​កក​ស្ទះ​ សា​លា​រាជ​ធានី​ភ្នំពេញ​​ ​មាន​​ក្រុម​បច្ចេកទេស​ នៃ​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​ សាលា​រាជ​ធានី​ភ្នំពេញ ​និង​ក្រុម​អ្នក​បច្ចេកទេស​ជប៉ុន ​កំពុង​ចុះ​មក​សិក្សា​ និង​ធ្វើ​ពិសោធន៍​ពី​ភាព​ជាប់​របស់​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​នោះ​៕

Urban Voice Cambodia

Urban Voice Cambodia