160625-min-water-weather

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ​

អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅសប្ដាហ៍ក្រោយនេះ ចំពេលដែលមានការព្យាករថា នឹងមានភ្លៀងធ្លាក់កក់ខែស្ទើទូទាំងប្រទេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ ឬ ១៣ ខែមីនានេះ ភ្លៀងកក់ខែ អាចនឹងកើតមានស្ទើទូទាំងប្រទេស និងមានរយៈពេលច្រើនថ្ងៃ ខណៈដែលសីតុណ្ហភាពនៅក្នុងរដូវប្រាំងហួតហែងនេះ នឹងស្ថិតនៅចន្លោះ ៣២ ទៅ ៣៥អង្សា។

ក្រសួងក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង ជាពិសេសនៅតំបន់វាលទំនាប៕

7349d92e350f75d94af34556cf42273b4831fa01

ប្រភពពី ៖ VOD

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​គ្រោះ​ថ្នាក់​បាតុភូត​ធម្មជាតិ​នៅ​រដូវ​ក្ដៅ​នេះ

Leave a Reply