13-7-018

រថយន្តក្រុង​100​គ្រឿង​ជា​ជំនួយ​របស់​ចិន​បាន​មក​ដល់​ហើយ​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព

បើមិនមានការប្រែប្រួលទេនោះ រថយន្តក្រុងចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនផ្តល់ជូនសាលារាជធានីភ្នំពេញនឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ 

ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿងនេះនឹងធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលប្រទេសចិនបានផ្តល់ជំនួយជារថយន្តក្រុងថ្មី១០០គ្រឿងមកឲ្យប្រទេសកម្ពុជា ដើម្បីបន្ថែមខ្សែរត់ដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញ ៕

Leave a Reply