ភ្លៀង​លិច​ភ្នំពេញ​ថ្ងៃទី​១​សីហា មាន​កម្រិត ​១០៣​ មិ​លី្ល​ម៉ែត្រ​
Posted On : August, 2, 2015 | By សំឡេងទីក្រុង

ប្រភព៖ Cambodia Express News ដោយ​ ខេមា ថ្ងៃទី 2 សីហា 2015

ភ្នំពេញ: ទឹកភ្លៀង ​ដែល​បាន​ធ្លា​ក់លើ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១ ​ខែសីហា ​ឆ្នាំ​២០១៥  មាន​កម្រិត​ពី ៨៨,៥ មី​លី​ម៉ែត្រ​ ដល់ ១០៣ មី​លី​ម៉ែត្រ ទើប​ធ្វើ​ឲ្យ​ផ្លូវ​ និង​តំបន់​ទំនាប នៅក្នុង​ទីក្រុង​នេះ ជាច្រើន​កន្លែង ត្រូវ​ទទួលរង​នូវ​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ​។​
​    ​
​ភ្លៀង​ធ្លាក់​ជោកជាំ​ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​និង​តំបន់​ទំនាប​ជាច្រើន នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែកក្កដា និង​ថ្ងៃទី​១ ​ខែសីហា ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​​ទាប​មួយ ដែល​បាន​ និង​កំពុង​កើតមាន​នៅលើ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។​
​    ​    ​
​សូម​រំលឹក​ឲ្យ​ដឹងថា ទឹកភ្លៀង​លិច​ផ្លូវ និង​តំបន់​ទំនាប​ជាច្រើន​កន្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែកក្កដា បើ​យោងទៅតាម​ទិន្នន័យ ដែល​កត់ត្រា​ដោយ​ក្រសួង​ធនធានទឹក មាន​កម្រិត​ពី ២៨ ដល់ ៣២ មិ​លី្ល​ម៉ែត្រ និង នៅ​ថ្ងៃទី​១ ខែសីហា មាន​កម្រិត​ពី ៨៨,៥ ដល់ ១០៣ មិ​លី្ល​ម៉ែត្រ ទើបបានជា​ធ្វើ​ឲ្យ​ទីក្រុង​នេះ ត្រូវ​លិចលង់​យ៉ាងធ្ងន់ធ្ង​ន់​នោះ​។​
​    ​    ​
​លោក​ ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ និង​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ដែល​បាន​សុំ​ផ្អាក​នាំពាក្យ​មួយរយៈ ដើម្បី​ជូត​សម្អាតផ្ទះ បន្ទាប់ពី​ទឹកភ្លៀង​លិច​ត្រាំ​ជាច្រើន​ម៉ោង​ ដោយសារ​ភ្លៀង កាលពី​ថ្ងៃទី​១ សីហា បានឲ្យ​ដឹង​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​ថា ប្រព័ន្ធ​សម្ពាធ​ទាប នៅតែមាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា  ក្នុង​បរិយាកាស​នៅពេលនេះ (​ព្រឹក​ថ្ងៃទី​២​សីហា​) មាន​សំណើម​ខ្ពស់​ខ្យល់​បាន​ប្តូរ​ទិស​មិន​ច្បាស់លាស់ ងាយ​នឹង​កើតមាន​ពពក (​ភ្លៀង​ច្រើន​) ណាស់​។​
​    ​    ​
​ជាការ​កត់សម្គាល់​ភ្លៀង ដែល​បាន​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន  នៅលើ​រាជធានី​ភ្នំពេញ ដោយ​បង្ក​ឲ្យ​មានការ​លិចលង់​ផ្លូវ និង​តំបន់​ទំនាប​មួយចំនួន​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង​នោះ បាន​ឆាប់​ស្រក​អស់​ទៅវិញ បន្ទាប់ពី​បាន​លិច​ចូលក្នុង​ផ្ទះសម្បែង​ និង​កន្លែង​លក់ដូរ​រួច​។
​    ​    ​
​ទឹក​លិច​ឆាប់​ស្រក​អស់​ទៅវិញ​នេះ ដោយសារ​ប្រព័ន្ធ​ថ្មី​ជាច្រើន នៅក្នុង​ទីក្រុង ​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​សាងសង់​រួច​ជា​បន្តបន្ទាប់​។ តែ​អ្វី​ដែលជា​ការកត់​សម្គាល់​​នោះ គឺ​ទឹកបាន​ហូរ​យ៉ាងគំហុក ទៅ​លិច​នៅ​តំបន់​ទំនាប​យ៉ាងធ្ងន់ធ្ងរ​បំផុត  ដោយសារ​ប្រព័ន្ធ​លូ​ថ្មី មាន​ទំហំ​ធំៗ តែ​គ្មាន​សំណង់​បញ្ជា​ល់​ទឹក​ឲ្យ​ហូរ ទៅតាម​លំដាប់​លំដោយ បានន័យថា តំបន់​ទំនាប​នៅ​ទីទួល​ខ្ពស់​គ្មាន​ទឹក​លិច តែ​តំបន់​ទំនាប​មានទឹក​លិច​ជ្រៅ ចូលដល់​ក្នុងផ្ទះ ហើយ​ត្រូវ​ដក់​ត្រាំ​រយៈពេល​យូរ​ជាង​ពីមុន និង​កាន់​តែ​យូរ​ថែមទៀត នៅពេល​លូបង្ហូរទឹក​ចូល​ទន្លេ​ទាំងអស់ ត្រូវបាន​បិទ​ពេល​ទឹកទន្លេ​បាន​ជន់​ឡើង​ហួស​ពី​កម្ពស់ ៧ ម៉ែត្រ​នោះ​៕
​    ​    ​    ​    ​    ​    ​

 

​ពពក​ទឹកភ្លៀង​ដែល​បាន​ពន្លិច​ទីក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១​សីហា ដោយមាន​កម្រិត​កម្ពស់​រហូតដល់​ពី​៨៨,៥​ទៅ​១០៣​មិ​លី្ល​ម៉ែត្រ​

 

– See more at: http://www.cen.com.kh/local/01980300#sthash.FPnfVc8J.dpuf

Urban Voice Cambodia

Urban Voice Cambodia