តារាងបញ្ជីឈ្មោះ ក្រុង-ខណ្ឌ ដែលទទួលបានចំណាត់ថ្នាក់ក្នុងការវាយតម្លៃជា ទីក្រុងស្អាតឆ្នាំ២០១៥
Posted On : February, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖ Fresh news , ថ្ងៃ ទី ២៥ ខែ កុម្ភះ ឆ្នាំ ២០១៥

(ភ្នំពេញ)៖ ទីក្រុង និងខណ្ឌចំនួន៥ បានជាប់ចំណាត់ថ្នាក់ ផ្ការំដួល ៣ទង ដែលជាចំណាត់ថ្នាក់ល្អជាងគេ ក្នុងការវាយតម្លៃទីក្រុងស្អាត នៅកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដែលរៀបចំដោយ គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការ​ផ្តល់​នូវ​ជ័យលាភី​ទីក្រុងស្អាតនេះ មិនមែន​ជាការ​​ប្រកួតប្រជែង ​រវាង​ទីក្រុង និងទីក្រុងនោះទេ ប៉ុន្តែ​ជាការ​ប្រឡងប្រណាំងដែលធ្វើ​ឡើង​ ដោយ​ផ្អែកលើ​ស្តង់ដារ ​និងត្រូវ​បានកំណត់​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែក​លើ​ ៧៧លក្ខណៈ​វិនិច្ឆ័យ (១លក្ខណៈវិនិច្ឆ័យស្មើ ១ពិន្ទុ) ដែល​​ប្រហាក់ប្រហែល​នឹង​ស្តង់​ដា ​ទីក្រុង​ទេសចរណ៍​ ស្អាត​អាស៊ាន។

សម្រាប់ឆ្នាំនេះ ទីក្រុង-ខណ្ឌ ដែលបានជាប់ក្នុងបញ្ជីឈ្មោះនោះមានចំនួន ៣៥ ក្នុងនោះក្រុង-ខណ្ឌ ដែលទទួលបានជ័យលាភី​រួមមាន ៣កម្រិតគឺ ផ្ការំដួល ៣ទង ពិន្ទុ​ចន្លោះពី ៥៨​ – ៧៧ ពិន្ទុផ្ការំដួល ២ទង ពិន្ទុ​ចន្លោះពី ៤៦​ – ៥៧ពិន្ទុ  និង ផ្ការំដួល១ទង ពិន្ទុ​ចន្លោះពី​ ៣១ – ៤៥ ពិន្ទុ។

សម្រាប់ទីក្រុង-ខណ្ឌ ដែលទទួលបានចំណាត់ថ្នាក់ល្អបំផុត ក្នុងឆ្នាំ២០១៥នេះ មានដូចជា ក្រុងបាត់ដំបង ក្រុងសៀមរាប ក្រុងកែប ក្រុងកំពត និង​ ខណ្ឌ​ដូនពេញផងដែរ ។

សូមជំរាបថា កម្មវិធីប្រគល់ចំណាត់ថ្នាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងកម្មវិធីទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ៕

Urban Voice Cambodia

Urban Voice Cambodia