ច្បាប់​​​បោះឆ្នោត​​​ថ្មី​​​ផ្តោត​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​
Posted On : January, 5, 2015 | By សំឡេងទីក្រុង

ដោយ​ ខេមបូឌាដេលី ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៥

នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​កាលពី​​​ ឆ្នាំ​​​២០១៣ កម្មករ​​​​​​ភាគ​​​ច្រើន​​​បាន​​​នាំ​​​គ្នា​​​ចាក​​​ចេញពី​​​ រាជ​​​ធាន​​​ី​​​ភ្នំ​​​ពេញ​​​ទៅ​​​កាន់​​​​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន ​​​ដែល​​​ស្ថិត​​​នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​នានា​​​ជុំវិញ​​​​​​រាជធានី​​ ​​​​ដើម្បី​​​ធ្វើការ​​​បោះ​​​ឆ្នោត​​​។​​​

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​បាន​​​​​​យ៉ាង​​​ល្អ​​​នៅ​​​ក្នុង​​​ ខេត្ត​​​ទាំងនោះ ដោយ​​​ទទួល​​​បាន​​​អាសនៈ​​​សភា​​​ភាគ​​​ច្រើន​​​នៅ​​​ ក្នុង​​​ខេត្ត​​​ កំពង់​​​ចាម​​​ ព្រៃវែង​​​និង​​​ខេត្ត​​​កណ្តាល​​​  ព្រមទាំង​​​​​ទទួល​​​បាន​​​អាសនៈ​​​ចំនួន​​​៧ក្នុង​​​ចំណោម​​​អាសនៈ​​​សរុប ​​​ចំនួន​​​១២​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ផង​​​ដែរ។

ប៉ុន្តែ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​លើក​​​ក្រោយ​​​ៗ កម្មករ​​​នឹង​ ​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​បោះឆ្នោត​​​នៅ​​​កន្លែង​​​ដែល​​​ពួកគេ​​​ ធ្វើការ​​​តែ​​​ម្ដង។ ការ​​កំណត់​​​បែប​​​នេះ​​​ គឺ​​​ត្រូវ​​​បាន​​​ធ្វើ​​ ​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​រវាង​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​និង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាល​​​ពី​​​ ខែមុន ដោយ​​​ផ្ដោត​​​​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​រាជ​​​ធានី​​​  ហើយ​កាត់​​​បន្ថយ​​​ចំនួន​​​អ្នក​​​បោះឆ្នោត​​​​​​នៅ​​​តាម​​​​​​​​​បណ្តា​ ​​​​​​​​ខេត្ត​​​នានា​​​ក្បែរ​​​រាជធានី​​​។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​របស់​​​ក្រុម​​​ការងារ​​ធ្វើការ​​​ ពាក់ព័ន្ធ​​​​​​​​​ច្បាប់​​​បោះឆ្នោត​​​ដែល​​​មាន​​​សមាជិក​​​មកពី​​​គណបក្ស ​​​ទាំងពីរ​​​ចូលរួម​​​កាលពី​​​ខែ​​​មុន លោក​​​ ប៊ិន ឈិន​​​ ប្រធាន​​​ក្រុម ​​​ការ​​​ងារ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ ថា ចំនួន​​​អាសនៈ​​​សភា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នឹង​​​កើន​ ​​​​​ឡើង​​​ជិត​​​៥០​​​ភាគរយ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ លើកក្រោយ​​​ ដែល​​​គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​នា​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​ ២០១៨។

លោក​​​ ប៊ិន​​​ ឈិន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ដោយ​​​មើល​​​ឃើញ​​ ​ពី​​​ការ​​​លំបាក​​​របស់​​​ក្មួយ​​​ៗ ដែល​​​ចាកចេញ​​​ពី​​​ស្រុក​​​កំណើត​​ ​មក​​​ធ្វើការ យើង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ គ.ជ.ប. ចេញ​​​សារាចរ​​​​​​ ណែនាំ​​​និង​​​នីតិ​​​វិធី​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​អាច​​​ចុះ​​​ ឈ្មោះ​​​[បោះឆ្នោត​​​]នៅ​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ធ្វើការ​​​តែ​​​ម្តង​ ​​។​​​ឧទាហរណ៍​​​ ​​​បើ​​​កម្មករ​​​មក​​​ពី​​​ខេត្ត​​​កំពង់ចាម​​​ ព្រៃវែង​ ​​ និង​​​ខេត្ត​​​កំពង់ធំ​​​ដែល​​​មក​​​ធ្វើ​​​ការ​​​នៅ​​​រាជធានី​​​ ភ្នំពេញ​​​ គឺពួក​​​គេ​​​អាច​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​រាជធានី​​​ ភ្នំពេញ​​​តែ​​​ម្ដង ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​លែង​​​ជួប​​​ការ​​​លំបាក​ ​​ក្នុង​​​ការ​​​ធ្វើដំណើរ​​​ត្រឡប់​​​ទៅ​​​ស្រុក​​​កំណើត​​​ដើម្បី​​​បោះ​​ ​ឆ្នោត​​​ទៀត​​​ហើយ”។

លោក​​​ ប៊ិន​​​ ឈិន​​​ បាន​​មាន​​​ប្រ​​​សាសន​​​៍​​​​​​ទៀត​​​ថា “​​​ ចំនួន​​​អាសនៈ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​គឺ​​​មិន​​​​​​មែន​​​១២​ ​​អាសនៈ​​​ដូច​​​បច្ចុប្បន្ន​​​ឡើយ​​​ គឺ​​​វា​​​អាច​​​កើន​​​ឡើង​​​រហូត​​​ ដល់​​​ទៅ​​​១៧​​​អាសនៈ​។ ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា ចំនួន​​​​​​អាសនៈ​ ​​នៅ​​​ក្នុង​​​​​​បណ្ដា​​​​​ខេត្ត​​​ក្បែរ​​​រាជធានី​​​ភ្នំពេញ​​​នឹង​​​ថយ ​​​ចុះ”។​​​

យោង​​​តាម​​​លោក​​​ ទុន​​​ សុភ័ណ​​​​​​ អ្នក​​​សម្រប​​​សម្រួល​​​ថ្នាក់​ ​ជាតិ​​​នៅ​​​អង្គ​​​ការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ(ILO)​​​​​​ បាន​​​ឲ្យ​ ​​ដឹង​​​ថា​​​ ក្នុង​​​ចំណោម​​​អ្នកមាន​​​សិទ្ធិ​​​បោះឆ្នោត​​​​​​ប្រហែល​​​ ១០លាននាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​ មាន​​​ប្រហែល​​​១លាន​​​នាក់​​​បាន​​​ ចាក​​​ចេញ​​​ពី​​​ស្រុក​​​កំណើត​​​របស់​​​ខ្លួន​​​ទៅ​​​ធ្វើការ​​​នៅ​​​ កន្លែង​​​ផ្សេង​​​ៗ ដោយ​​​ភាគ​​​ច្រើន​​​​​​គឺ​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​ ​វិស័យ​​​កាត់​​​ដេរ​​​ សំណង់​​​ និង​​​ផ្នែក​​​ផ្ដល់​​​​​​សេវាកម្ម។

លោក បាន​​មាន​​​ប្រសាសន៍​​​ថា​​​ “កម្មករ​​​ប្រមាណ​​​៤០០.០០០នាក់​​​បាន​ ​​ធ្វើ​​​ការ​​​ក្នុង​​​​​​វិស័យ​​​កាត់​​​ដេរ​​​ក្នុង​​​រាជ​​​ធាន​​​ី​​​ ភ្នំពេញ ហេតុដូច្នេះ​​​ វា​​​អាច​​​ជា​​រឿង​​​ប្រសើរ​​​ខ្លាំង​​​ណាស់​​​ សម្រាប់​​​ពួកគេ​​​ ប្រ​​​សិន​​បើ​​​ ពួកគេ​​​ត្រូវ​​​បាន​​​ផ្ដល់​​​​​​ សិទ្ធ​​​ឲ្យ​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​កន្លែង​​​ដែល​​​ពួកគេ​​​ ធ្វើការ​​​នោះ​​​”។​​​

ហើយ​​​ចំនួន​​​​​​កម្ម​​​ករ​​​ដែល​​​ធ្វើ​​​ចំណាកស្រុក​​​ដើម្បី​​​ស្វែង ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​ គឺ​​​វា​​​បាន​​​កើន​​​ឡើង​​​ដូច​​​ចំនួន​​​ យុវជន​​​ដែល​​​គ្រប់​​​អាយុ​​​បោះ​​​ឆ្នោត​​​ដែរ។

យោង​​​តាម​​​របាយការណ៍​​​ស្តី​​​ពី​​​ការ​​​បោះឆ្នោត​​​​​ឆ្នាំ​​​២០១៣​​ ​ដែល​​​ចេញ​​​ដោយ​​​គណៈកម្មាធិការ​​​​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​ដោយ​​​ សេរី​​​និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា​​(ខុមហ្វ្រែល​​​) បាន​​​ឲ្យដឹង​​ ​ថា “​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ ទាំងអស់ ភាគច្រើន​​​គឺ​​​សុទ្ធ​​​តែ​​​​យុវជន​​​ទៅ​​​ហើយ​​​ នៅ​​​ពេល​​​គេ​ ​​កំណត់​​​ថា​​​ យុវជន​​​ដែល​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​គឺ​​​មាន​​​ ចន្លោះ​​​ចាប់​​​ពី​​​១៨ឆ្នាំ​​​ដល់​​​៣៥ឆ្នាំនោះ​​​”។​​​

អ្នក​​​ឃ្លាំមើល​​​ការ​​​បោះឆ្នោត​​​បាន​​​លើក​​​ឡើង​​ថា ជោគ​​​ជ័យ​​​ដ៏ ​​​គួរ​​​​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ គឺ​​​​​​ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​គាំទ្រ​​ ​យ៉ាង​​​ច្រើន​​​​ពី​​​យុវជន​​​ដែល​​​អាច​​​រក​​​ប្រាក់​​​ចិញ្ចឹម​​​ខ្លួន​ ​​ឯង​​​និង​​​គ្រួសារ​​​បាន​​​ខ្លះ​​​ៗ​​​នោះ។

លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​មួយ​​​រូប​​​បាន​​​មាន​​ប្រសាសន៍​ ​​៍ថា​​​ “អ្នក​​​ដែល​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​គ្រួសារ​​​​​​គឺជា​​​ ឪពុក​​​ ព្រោះ​​​គាត់​​​គឺ​​​ជា​​​មេ​​​គ្រួសារ​​​ ហើយ​​​គាត់​​​គឺជា​​​ អ្នក​​​ប្រាប់​​​ថា​​​ តើ​​​នរណា​​​ដែល​​​សមាជិក​​​​​ក្នុង​​​គ្រួសារ​​​ ត្រូវ​​​បោះឆ្នោត​​​ឲ្យ។ ប៉ុន្តែ​​​ ឥឡូវ​​​ ក្មេង​​​ៗ​​​អាច​​​រក​​​លុយ​​​ បាន​​​ដោយ​​​ខ្លួន​​​ឯង ហេតុ​​​ដូច្នេះ​​​ នៅ​​​ពេល​​​ពួក​​​គេ​​​រអ៊ូ​​​ រទាំ​​​អំពី​​​គណបក្ស​​​កាន់​​​អំណាច​​​ ឧទាហរណ៍​​​ដូច​​​ជា​​​ឪពុក​​​ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​តែ​​​ស្ដាប់​​​​​​ពួកគេ”។

លោក វីរៈ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ឥទ្ធិពល​​​នេះ មិន​​​ចំាបាច់​​​​​​ និយាយ​​​ដល់​​​ទៅ​​​​​​កម្មករ​​​ក្មេងៗ​​​​​​ដែល​​​មាន​​ឱកាស​​​បោះ​​​ឆ្នោត ​​​នោះ​​​ទេ​​​ សូម្បីតែ​​​ពលករ​​​ចំណាក​​​ស្រុក​​​​​​ទៅ​​​ធ្វើ​​​ការ​​​នៅ ​​​ក្រៅ​​​ប្រទេស​​​ដែល​​​មិន​​​មាន​​​ឱកាស​​​បោះឆ្នោត​​​ក៏អាច​​​មាន​​​ ឥទ្ធិពល​​​លើ​​​សមាជិក​​​គ្រួសារ​​​បាន​​​ដែរ។

លោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម្បី​​​តែ​​​ពលករ​​​ដែល​​​កំពុង​​​ ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ឬ​​​ប្រទេស​​​ថៃ និង​​​ដែល​ ​​មិន​​​បាន​​​ត្រឡប់​​​មក​​​ស្រុក​​​កំណើត​​​ដើម្បី​​​បោះឆ្នោត ក៏​​​អាច​​ ​​​​មាន ឥទ្ធិពល​​​យ៉ាង​​​ច្រើន​​​លើ​​​គ្រួសារ​​​​​​នៅ​​​កម្ពុជា​​​ដែរ”។

លោក ព្រាប កុល នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​ ដែល​​​បាន​​​បញ្ជូន​​​អ្នក​​​ឃ្លាំមើល​​​ការ​​​បោះឆ្នោត​​​រាប់​​​រយ​​​នាក់ ​​​ឲ្យ​​​ទៅ​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ឆ្នាំ​​​២០១៣ បាន ​​​លើក​​​ឡើង​​​ថា ការ​​​វិល​​​ត្រឡប់​​​របស់​​​កម្មករ​​​ទៅ​​​ស្រុក​​​ កំណើត​​​ដើម្បី​​​បោះ​​​ឆ្នោត​​​គឺ​​​ពិត​​​ជា​​​មាន​​​ឥទ្ធិពល​​​យ៉ាង​​​ ខ្លាំង​​​លើ​​​គ្រួសារ​​​មែន។

លោក បាន​​​មាន​​​ប្រសាសន៍​​​ថា “យោង​​​តាម​​​ការ​​​ស៊ើប​​​អង្កេត​​​និង​ ​​ប្រភព​​​របស់​​​យើង កម្មករ​​​ឬ​​​កម្មករ​​​កាត់​​​ដេរ​​​ដែល​​​ត្រឡប់​​​​ ​​ទៅ​​​ស្រុក​​​កំណើត​​​ដើម្បី​​​បោះឆ្នោត​​​ គឺ​​​មាន​​​ឥទ្ធិពល​​​លើ​​​ ឪពុក​​​ម្តាយ​​​របស់​​​ខ្លួន​​​ដោយ​​​ឲ្យ​​​ពួកគាត់​​​បោះឆ្នោត​​​តាម​ ខ្លួន”។លោក បាន​​​បន្ថែម​​​ថា ​​​កម្មករ​​​កាត់​​​ដេរ​​​គឺ​​​មាន​​​ទំនោរ​​ ​យ៉ាង​​​ខ្លាំង​​​លើ​​​គណបក្ស​​​ប្រឆាំង​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ទទួល​​​បាន​​​ការ​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​ពី​​​កម្មករ ពួកគេ​​​ហាក់​​​ បីដូច​​​ជា​​​មាន​​​គោល​​​នយោបាយ​​​​​មួយ​​​ដែល​​​អាច​​​ទាក់​​​ទាញ​​​ កម្មករ​​​ទូទៅ​​​បាន​​​ ព្រោះ​​​ពួកគេ​​​បាន​​​ដាក់​​​ការ​​​ផ្តល់​​​ប្រាក់ ​​​ខែ​​​គោល​​​ [១៥០ដុល្លារ]​​​នៅ​​​ក្នុង​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន”។

ប៉ុន្តែ​​​ទាំង​​​លោក​​​ វីរៈ និង​​​លោក​​​ព្រាប​​​ កុល សុទ្ធ​​​តែ​​​ លើក​​​ឡើង​​​ថា ការ​​​​​​ផ្លាស់​​​​​​​​​ប្តូរ​​​​​​ដ៏​​​មាន​​​សារៈសំខាន់​ ​​បំផុត​​ដែល​​​អាច​​​ឆ្លើយតប​​​នឹង​​​ច្បាប់​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​ ថ្មី​​​នេះ គឺ​​​នៅត្រង់​​​ថា តើ​​​គណ​​​បក្ស​​​នីមួយ​​​ៗ​​​មាន​​​គោល​​​ នយោបាយ​​​របស់​​​ខ្លួន​​​ល្អកម្រិតណា​​​នៅ​​​ក្នុង​​​​​​ការ​​​ទាក់​​​ទាញ​​ ​ការ​​​គាំទ្រ​​​ឲ្យ​​​បាន​​​ច្រើន​​​ពី​​​កម្មករ​​​ដែល​​​មាន​​​សិទ្ធ​​​ ិបោះ​​​ឆ្នោត។

លោក ព្រាប កុល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​អា​​​ស្រ័យ​​​លើ ថា​​ ​តើ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​អនុវត្ត​​​គោល​​​នយោបាយ​​​យ៉ាង​​​ដូច​​​ ម្តេច​​​ចាប់​​​ពី​​​ពេល​​​ឥឡូវនេះ​​​រហូត​​​ដល់​​​ពេល​​​បោះឆ្នោត និង​​​ គោល​​​ន​​​យោ​​​បាយ​​​ដែល​​​រដ្ឋាភិបាល​​​​​​នឹង​​​​​​ដាក់​​​ចេញ​​​សម្រាប់ ​​ពលករ​​​និង​​​​​​​​​កម្មករ​​​រោង​​​ចក្រ។ ហេតុដូច្នេះ​​​ យើង​​​មិន​​​អាច ​​​និយាយ​​​បាន​​​ច្បាស់​​​ទេ ថា​​​តើ​​​ លទ្ធផល​​​បោះឆ្នោត​​​នឹង​​​មាន​​​ ផល​​​ប៉ះពាល់​​​យ៉ាង​​​ដូច​​​ម្តេច​​​ដោយ​​​សារ​​​វិធាន​​​ការ​​​ថ្មី​​​ នេះ”៕ស៊ុយឈាង​​​​​​

Urban Voice Cambodia

Urban Voice Cambodia