គម្រោងទី២ របស់ ផ្សារ​ទំនើប​អ៊ីអន​​ម៉ល​ភ្នំពេញ ​នឹង​ចាប់​ផ្ដើម​សាងសង់​ចុង​ឆ្នាំ​ ២០១៦
Posted On : August, 8, 2015 | By សំឡេងទីក្រុង

ថ្ងៃទី៖ ០៨ ខែសីហា ២០១៥  អត្ថបទ៖     urbanvoicecambodia.net

រយៈពេលមួយឆ្នាំហើយដែលផ្សាទំនើបអេអនម៉ល ភ្នំពេញបានបើកអោយដំណើរការ ហើយវាគឺជាភាពជោគជ័យមួយដែលផ្សាទំនើបមួយនេះអាចទាក់ទាញអតិថិជន ជិតប្រហែលជំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជា។ ហើយក្រុមហ៊ុនជប៉ុនមួយនេះមិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនអោយនៅទ្រឹងនោះទេ ដោយបានប្រកាស នឹងបញ្ចេញនូវគម្រោងថ្មីមួយទៀត​ពីការសាងសង់នូវអគានៃផ្សាទំនើបមួយទៀតឈ្មោះថា ផ្សាទំនើបអេអនម៉លទី២។ ដែលគម្រោង​ទី​ពីរ​របស់​ផ្សារ​ទំនើប​អ៊ីអន ម៉ល​ភ្នំពេញ​​មួយនេះគឺ​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​រាជធានី​ភ្នំពេញ​ ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍ​ទីក្រុង​ថ្មី​ «PONG PEAY CITY Project»​ របស់​ក្រុមហ៊ុន​ L.Y.P Group។

សន្និសិទ្ធសារពត៌មានស្តីពីគម្រោងផ្សាទំនើបអេអនម៉លទីពីរនៅក្នុងប្រទេសកម្ពុជា
សន្និសិទ្ធសារពត៌មានស្តីពីគម្រោងផ្សាទំនើបអេអនម៉លទីពីរនៅក្នុងប្រទេសកម្ពុជា

ដោយផ្អែកទៅលើហេតុផលមួយចំនួនបានធ្វើអោយខាងក្រុមហ៊ុនជប៉ុនមួយនេះបានសម្រេច បង្កើតនៅគម្រោងនេះឡើង។

មូលហេតុគឺ៖

– ចំនួន​អតិថិជន​ដែល​​ចូល​​​ទៅ​ផ្សារ​ទំនើប​អ៊ីអន​ ម៉ល​ទី​ ១ ​ក្នុង​មួយ​ឆ្នាំ​មក​នេះ​ មាន​ច្រើន​ដល់​ទៅ​ ១៥ ​លាន​        នាក់ ​​គឺ​លើស​ការ​រំពឹង​ទុក​។

– ​ដោយសារ​​​ ​ប្រជាជន​​នៅភាគ​ខាងជើង​​​ទីក្រុង​ភ្នំពេញ​ដែល​មាន​ជីវភាព​ប្រសើរ​មិន​​អាច​ធ្វើ​ដំណើរ​មក​ទីតាំង​ទី ១ ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បាន​ដោយសារ​​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំងដូច្នេះ​ ការ​សាងសង់​គម្រោង​ទី​ពីរ​​​អាច​នឹង​​ទាក់ទាញ​​អតិថិជន​ទាំង​នោះ​ទៅ​កម្សាន្ត​បាន។

– ផ្សារ​ទំនើប​ទី ២ ​នឹង​​មាន​សភាព​ខុស​ប្លែក​ពី​ទី ១ ​ដោយ​​​ផ្ដោត​ទៅ​លើ​អតិថិជន​ជា​មនុស្ស​ជំនាន់​ថ្មី ​និង​នាំ​យក​អ្វី​ៗ​ពិសេស​មិន​ធ្លាប់​មាន​មក​បញ្ចូល​នៅ​ទី​នោះ ​ខុស​ពី​ទីតាំងទី​ ១ ​ដែល​ផ្តោត​ទៅ​លើ​អតិថិជន​វណ្ណៈកណ្ដាល និង​ខ្ពស់។

ផ្សារ​ទំនើប​អ៊ីអន ម៉ល​ទី ២ ​នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ចុង​ឆ្នាំ ​២០១៦ ​លើ​ផ្ទៃ​ដី​ទំហំ ​១ ​សែន​ម៉ែត្រ​ការ៉េ (ធំ​ជាង​ទីតាំង​ទី ១ ​ពីរ​ម៉ឺន​ម៉ែត្រ​ការ៉េ)​ ​ហើយ​គ្រោង​​​នឹង​ដាក់​ដំណើរការ​នៅ​ចុង​ឆ្នាំ ​២០១៨។ ចាន់ថុន

រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២
រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២
រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២
រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២
រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២
រូបភាព3Dនៃគម្រោងផ្សាទំនើបAeon Mall ទី២

 

 

Urban Voice Cambodia

Urban Voice Cambodia