សួនច្បារផ្សារដើមគរប៉ុននេះ ស្អាតអត់?
Posted On : January, 5, 2015 | By សំឡេងទីក្រុង
ដោយ គេហទំព័រ Sabay, ថ្ងៃទី ៥ មករា ២០១៥
ទំព័រសាលារាជធានីភ្នំពេញទើបតែបញ្ចេញប្លង់ពង្រាងកែលម្អសួន ច្បារផ្សារដើមគ ទីតាំងទល់មុខមហោស្រពចេនឡា ដែលនាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនជាច្រើន លើរូបភាពពង្រាងនេះ។
ប្រភពពុំបានលម្អិតថាគម្រោងអាចនឹងចាប់ផ្ដើមពេលណាទេ តែថាការកែលម្អសោភណភាពសួននេះ នឹងរៀបចំជាកន្លែងលម្ហែកម្សាន្ត ដែលមានទីធ្លា ផ្លូវថ្មើរជើង សួនផ្កា ស្មៅ ដើមឈើ បង់អង្គុយសាធារណៈ ភ្លើងបំភ្លឺសួន ជាដើម។
មតិសាធារណជនលើកឡើងថាស្ថាបនាស្អាតហើយ គួរគ្រប់គ្រង និង ថែរក្សាឲ្យល្អផង ដើម្បីឲ្យមានសោភ័ណភាព។ កុំឲ្យដូចបច្ចុប្បន្នសូនច្បារច្បារនេះមួយចំណិតជាប់ផ្លូវ ព្រះមុន្នីរ៉េត ត្រូវអ្នកបើកបរម៉ូតូសម្រុកបើកឡើង ជិះកាត់ ពេលកក់ស្ទះម្ដងៗ មើលទៅប្រសេចប្រសាច៕