​អាជ្ញា​​ធរ​រាជធានីភ្នំពេញ​​ត្រៀម​កម្លាំង​ក្នុង​ពិធីបើកបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​​រណប​ជ្រោយ​ចង្វា​​
Posted On : March, 18, 2015 | By សំឡេងទីក្រុង

ព្រះអាទិត្យ,ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានីភ្នំពេញ ៖ នាវេលាម៉ោងព្រឹកថ្ងៃទី​១៨ មីនា ២០១៥ នេះ ស្ថិត​ក្នុង​បុរី «រុងរឿង» ត្រូវ​បានអាជ្ញា​​ធរ​រាជ​ធានី​ត្រៀម​កម្លាំង​ជាច្រើន រួម​ទាំង​រថយន្តពន្លត់​អគ្គិភ័យ២គ្រឿង, រថយន្ត​ពេទ្យ​២គ្រឿង ដើម្បី​ការពារ​ក្នុង​តំបន់​អភិ​វឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​ ខណៈ​មាន​រៀប​ចំ​​ពិធី​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅក្នុង​តំបន់​អភិវឌ្ឍន៍ ​ទីក្រុង​រណប​ជ្រោយចង្វា​​ ក្រោមអធិបតីភាព​លោកប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​​ភ្នំពេញ និង​មាន​​អញ្ជើញ​ចូលរួម​ពីលោកពុង ឃាងសែ ប្រធាន​ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី , អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ និងប្រជា​ពល​រដ្ឋ​​ជាច្រើន​នាក់​ទៀត​​។

ប្រភពបានឱ្យ​ដឹងថា ការ​ត្រៀម​តម្លាំងនេះ គឺ​ដើម្បី​​ការពារ​ទប់​ទល់​ជាមួយ​ប្រជាពលរដ្ឋ​​មួយចំនួន ដែល​រង​​ផល​ប៉ះពាល់​នៅ​តំបន់​អភិ​វឌ្ឍន៍​ ដែល​ពួក​គេគ្រោងនឹង​​ធ្វើការតវ៉ា​ ខណៈ​សាលា​រាជ​ធានីភ្នំពេញ និងក្រុមហ៊ុន​បាន​ធ្វើការ​ឈូសឆាយ​​ផ្ទះ​របស់ពួកគាត់ ដែល​ខាង​ក្រុម​ហ៊ុន​មិន​បាន​ដោះស្រាយនៅឡើយ​ ។

Urban Voice Cambodia

Urban Voice Cambodia