​អគ្គិសនី​កម្ពុជា​ផ្អាក​ផ្គត់ផ្គង់​រយៈពេល​៤​ថ្ងៃ​ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ និង​កណ្ដាល​ចាប់ពី​ថ្ងៃស្អែក​​
Posted On : June, 10, 2015 | By សំឡេងទីក្រុង

ប្រភព៖   VOD   ដោយ៖​ អ៊ិត សូធឿត​ | ថ្ងៃពុធ ទី10 មិថុនា 2015,

អគ្គិសនី​កម្ពុជា​(EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ ភ្នំពេញ និង​ខេត្ត​កណ្ដាល តាម​ពេលវេលា​ផ្សេង​គ្នា​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ ដើម្បី​ជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ។​

សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ត​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ ប​.​ត ៣៦៩ នៅ​ភូមិ​ទួល​ត្នោត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ តំបន់​ភ្លើង​លេខ P៣៤៣ នៅ​ភូមិ​ឫស្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភូមិ​ស្លែង​រលើង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភូមិ​ចំបក់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូត​ដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល ។​

​សេចក្ដីជូនដំណឹង​បន្តថា នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែមិថុនា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ ប​.​ត​៣៦៩ ស្ថិតនៅ​ភូមិ​ទួល​ត្នោត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២១ ចាប់ពី​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រហូត​ដល់​ភូមិ​ទួល​ក្រសាំង ក្នុង​ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូត​ដល់​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល ។​

ចំណែក​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៣៦៩ P០៥២ P៧៩៨ នៅ​ភូមិ​ទួល​ត្នោត ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​១ រហូត​ដល់​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រហូត​ដល់​ភូមិ​ស្តៅកន្លែង ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល តំបន់​ភ្លើង​មួយចំនួន​ស្ថិត​នៅ​ភូមិ​ផ្សារ​តូច ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ភូមិ​មិត្តភាព ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​២១ ចាប់ពី​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រហូត​ដល់​ភូមិ​ទួល​ក្រសាំង ក្នុង​ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

សេចក្តីជូនដំណឹង​បានឲ្យដឹង​ទៀត​ថា នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ ខែមិថុនា ចាប់ពី​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ P០៥២ នៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ តំបន់​ភ្លើង​លេខ ប​.​ត​៣៦៤ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​លេខ P៨៧៦ នៅ​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ តំបន់​ភ្លើង​លេខ​P១២៣៨ នៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​១ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​១ រហូត​ដល់​សង្កាត់​វាល​ស្បូវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៤ ចាប់​ពី​ឃុំ​បែក​ចាន រហូត​ដល់​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ៕

Urban Voice Cambodia

Urban Voice Cambodia