​ស្ពាន​ដែក​បាឡេ​តម្លៃ៩លានដុល្លារ ប្រើ​ពេល​សាង​សង់ត្រឹម​៦ខែ​ ​ចាប់​ផ្ដើម​លេច​រូបរាង​
Posted On : ធ្នូ, 19, 2017 | By Vantha

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ៩លានដុល្លារ សាងសង់ស្ពានដែកបាឡេដែលបង្កើតឡើងសម្រាប់ប្រើជំនួសស្ពានជ្រោយចង្វាចាស់អំឡុងពេលធ្វើការជួសជុល បានកំពុងចាប់ផ្ដើមបុកគ្រឹះជាបណ្ដើរៗហើយ ខណៈការសាងសង់រំពឹងថានឹងប្រើពេលត្រឹមតែ ០៦ខែ ប៉ុណ្ណោះ។ នេះបើតាមការអះអាងពីរដ្ឋបាលរាជធានីភ្នំពេញ។

គម្រោងសាងសង់ស្ពាននេះ មានប្រវែងសរុប ៥០៦.២ម ទទឹង ១២ម និងមានគម្លាត ២២ម ដោយអាចបើកបរលើស្ពាននេះក្នុងល្បឿនសុវត្ថិភាព ៣០គម ក្នុង១ម៉ោង។

បើតាមលោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងកាលពីកន្លងទៅថា ស្ពានបាឡេនេះគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៨ និងថាស្ពាននេះ នឹងរុះរើវិញក្រោយស្ពានថ្មីបានកសាងរួច៕

 

ប្រភព៖ Sabay.com 

សំឡេងទីក្រុង!

សំឡេងទីក្រុង!