%e1%9f%a1

​រថយន្ត​ធុនធំ ត្រូវហាម​មិនឲ្យ​បត់​ឆ្វេង​គ្រប់​ទិស​ត្រង់ស្តុបផ្សារដីហុយ

តាមសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានបញ្ជាក់នថាសាលារាាជធានីហាមមិនឲ្យរថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទមិនអនុញ្ញាតឲ្យបត់ឆ្វេងគ្រប់ទិសត្រង់ចំណុចស្តុបផ្សារដីហុយ។

សាលារាជធានីលើកហេតុផលថាការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយបច្ចបុប្បន្ន មានស្ថានភាពទីតាំងបត់តូចចង្អៀត និងនៅខណៈនេះ ការដ្ឋានចាប់ផ្តើមដំណើរការភ្ជាប់តួស្ពានកណ្តាលនៅចំណុចទីតាំងភ្លើងស្តុប។ មួយវិញទៀតការដ្ឋានក៏កំពុងតម្លើងពុម្ពសសរទម្រ និងពុម្ពកម្រាលស្ពានកម្ពស់ ៥ម ផងនោះ ទើបសាលារាជធានីបានប្រកាសហាមមិនឲ្យធ្វើចរាចររថយន្តធុនធំនិងរថយន្តវែងគ្រប់ប្រភេទ បត់ឆ្វេងទាំង៤ទិសជាដាច់ខាត។

គួរជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយសម្រេចបានលទ្ឋផល ៧០% ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕

stop-psareyhuy1

 

ប្រភព៖ Sabay.com

Leave a Reply