15195898_o

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​ពេលវេលា​ចរាចរ និង​បញ្ឈរ​រថយន្ត​បាញ់​បេតុង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសជួនដំណឹង បញ្ជាក់ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុង និងម្ចាស់ការដ្ឋានសំណង់នានា ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តតាមពេលវេលាហាមឃាត់និងតាមការកំណត់ដូចបានជម្រាបជួន គឺពេលព្រឹក ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង ០៩:០០ និងពេលល្ងាច ចាប់ពីម៉ោង១៦:០០ដល់ម៉ោង ២០:០០ល្ងាច។ នេះបើយោងតាមគេហទំព័រហ្វេហ៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។

រយៈពេលកន្លងមកឃើញថា មានរថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរាចរ និងបញ្ឈររថយន្តនៅលើចញ្ចើម និងទ្រូងផ្លូវ យ៉ាងអនាធិបតេយ្យ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលបណ្ដាលឲ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងធ្វើឲ្យរំខានដល់ការធ្វើដំណើររួមទាំងបង្កការកកស្ទះចរាចរណ៍ជាដើម។

មូលហេតុដូចបានជម្រាបខាងលើនេះ បានជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកំណត់ពេលវេលាហាមឃាត់ ដោយសារតែក្នុងរយៈពេលកន្លងមក មានរថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរាចរ និងបញ្ឈររថយន្តបាញ់បេតុងបន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវ ទ្រូវផ្លូវ យ៉ាងអានាធិបតេយ្យ ទើបធ្វើការកំណត់ពេលវេលាហាមឃាត់សម្រាប់ម្ចាស់ការដ្ឋានសំណង់នានាដែលធ្វើចរាចរណ៍លើចញ្ចើម និងទ្រូងផ្លូវ យ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការអនុវត្តតាមពេលវេលានេះ គឺពេលព្រឹក ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង ០៩:០០ និងពេលល្ងាច ចាប់ពីម៉ោង១៦:០០ដល់ម៉ោង ២០:០០ល្ងាច។

លោក ប៉ា សុជាតិវង្សបានបន្តថា ការបញ្ឈររថយន្តទាំងនេះនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរាប់រយសាធារណៈ និងរំខាន់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឲ្យកកស្ទះចរាចរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុងលាយស្រាប់ ម្ចាស់ការដ្ឋានសំណង់ទាំងអស់ អនុវត្តការណែនាំនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងតទៅ។ ជាពិសេស អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការឲ្យបានត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវ៕

Leave a Reply