​ប្រជាពលរដ្ឋ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រិះគន់​រថយន្ត​ដឹក​ដី​របស់​ឈ្មួញ​រណ្ដៅ​ដី​ឈ្មោះ តាក់ ជី​ឡៅ ថា​កំពុង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​
Posted On : November, 21, 2016 | By Sarim Tith

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ khmernews

ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ ថ្មីៗនេះបានរិះគន់ថា រថយន្តដឹកដីរបស់ឈ្មួញរណ្ដៅដី ឈ្មោះ តាក់ ជីឡៅ ដែលមានតួនាទីនៅឯព្រឹទ្ធសភាផងដែរនោះកំពុងបំផ្លាញផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ហើយក៏គ្មានមន្ត្រីជំនាញណាហ៊ានទប់ស្កាត់ដែរ។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញខាងលើនេះ និងឈ្មួញផ្សេងទៀតមានរថយន្តសុទ្ធតែយីឌុបកង់១០ដឹកដីបំផ្លាញផ្លូវដែលផ្ទុកទម្ងន់ដីចាប់ពី៣០ ទៅ៤០តោន ឬលើសពីនេះទៀត ប៉ុន្តែឈ្មួញទាំងនោះកំណាញ់ខ្លាំងណាស់មិនហានចំណាយដីសម្រាប់ចាក់ធ្វើផ្លូវឡើយ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវបង្គោលភ្លើង ហៅផ្លូវរថភ្លើងថ្មី ចាប់ពីចំណុចផ្លូវអូរដឹម កប់ស្រូវ ស្ថិតក្នុងភូមិសាស្ត្រភូមិសំរោង សង្កាត់សំរោងក្រោម ដល់ភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរអ៊ូរទាំពីរឿងផ្លូវ ពិបាកធ្វើដំណើរដូចទៅកាន់ឋាននរក ដោយសារតែផ្លូវនោះ ត្រូវទឹកលិចមួយរយៈពេលដែលមានភ្លៀងធ្លាក់។ ប្រភពដដែលបានរិះគន់ថា ក្រុមមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ឈ្មួញនោះទេ បើទោះជារថយន្តរបស់ក្រុមឈ្មួញកំពុងបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋក៏ដោយ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវបង្គោលភ្លើង បានសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញ គប្បីត្រួតពិនិត្យ និងដោះស្រាយបញ្ហានៅក្នុងមូលដ្ឋានរបស់ពួកគាត់ផង ព្រោះសព្វថ្ងៃនេះផ្លូវពិបាកធ្វើដំណើរណាស់ដែលបញ្ហាផ្លូវនេះលំបាកទាំងខែប្រាំង និងខែវស្សា ហើយក៏ងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរផងដែរ។ ប្រភពដដែលបានបញ្ជាក់ថាបើទោះជាប្រជាពលរដ្ឋខិតខំបង់ពន្ធ ហើយថវិកាដែលប្រមូលពីពន្ធ ត្រូវបានស្ថាប័នជំនាញយកទៅធ្វើផ្លូវយ៉ាងណាក៏ដោយ ក៏មិនអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងដែរ បើនៅតែបណ្តែតបណ្តោយឲ្យឈ្មួញប្រើប្រាស់រថយន្តដឹកដីលើសចំណុះដូចសព្វថ្ងៃនេះទៀតនោះ៕

 

 

Urban Voice Cambodia

Urban Voice Cambodia