dd

​បឹង​ជើង​ឯកអាច​នឹង​ពង្រី​ក​សក្កដានុពល​សេដ្ឋកិច្ច​លឿនជាងមុន​តាម​រយៈគម្រោង​ក្រុង​រណប

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

បឹងជើងឯក ដែលស្ថិតនៅក្នុង ខណ្ឌដង្កោ ប៉ែកខាងត្បូងនៃក្រុងភ្នំពេញ អាចនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចរីកឡើងលឿនជាងមុនតាមរយៈគម្រោងក្រុងរណប ដែលបានទាក់ទាញការអភិវឌ្ឍវិស័យអចលនទ្រព្យជាច្រើននាថ្ងៃខាងមុខឆាប់ៗនេះ។

ការអភិវឌ្ឍន៍ទីក្រុងរណបបឹងជើងឯកនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗ ដែលនឹងកាន់តែធ្វើឲ្យកម្រិតជីវភាពប្រជាជនដែលរស់នៅតំបន់នោះ រឹតតែប្រសើរជាងពេលបច្ចុប្បន្ន។

តាមរយៈកិច្ចប្រជុំពិនិត្យការងាររៀបចំអភិវឌ្ឍន៍ទីក្រុងរណបបឹងជើងឯកដែលដឹកនាំដោយ ឯក ឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទីច័ន្ធនេះ បានបង្ហាញថា ការប្រជុះពិភាក្សាលើបញ្ហានេះ ដោយធ្វើយ៉ាងណាឲ្យការអភិវឌ្ឍគម្រោងទីក្រុងរណបបឹងជើងឯក ដំណើរការទៅមុខរលូន។

ឯកឧត្ដម បានជំរុញឲ្យក្រុមការងារកំណត់ព្រំប្រទល់តំបន់អភិវឌ្ឍន៍ និងព្រំប្រទល់អាងស្ដុកទឹកឲ្យបានច្បាស់លាស់មុននឹងឈានទៅដល់ការងារដោះស្រាយបានល្អប្រសើរឡើង។

ទាក់ទិនចំពោះការអភិវឌ្ឍតំបន់ទីក្រុងរណបបឹងជើងឯកនេះ លោក ហ៊ឹម សីហា អ្នកសរសេររបាយការណ៍ និងជានាយកផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុនអចលនទ្រព្យ VTrust បានលើកឡើងថា ព័ត៌មាននៃការអភិវឌ្ឍគម្រោងទីក្រុងរណបបឹងជើងឯកពិតជាដំណឹងល្អមួយ និងគួរឲ្យរីករាយជាខ្លាំង។

លោកបន្ដថា៖ «ការបង្កើតឲ្យមានទីក្រុងរណបជារឿងមួយល្អព្រោះវាបានផ្ដល់ផលប្រយោជន៍ជាច្រើន និងជាមុខមាត់របស់ប្រទេសជាតិ ហើយវានឹងបានផ្ដល់ការងារជូនដល់ប្រជាជនកាន់តែច្រើនដែលចាប់ផ្ដើមតាំងពីការងារសាងសង់រហូតដល់ការងារបដិសណ្ឋារកិច្ច និងសេវាកម្មផ្សេងៗទៀតផង»។

បច្ចុប្បន្នតម្លៃដីនៅតំបន់ខណ្ឌដង្កោទាបបំផុតស្ថិតក្នុងចន្លោះ ២៥-៣០ ដុល្លារ ក្នុង ១ម៉ែត្រការ៉េ ហើយចំពោះ តម្លៃដីលំនៅឋានមធ្យម អាចនៅចន្លោះ១០០ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំពោះតំបន់ពាណិជ្ជកម្មចាប់ពីរង្វង់មូលគួរស្រូវទៅដល់សាលាខណ្ឌដង្កោ តម្លៃដីស្ថិតក្នុងចន្លោះ ៣០០ ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក សីហា បានលើកឡើងថា ប្រសិនបើគម្រោងទីក្រុងរណបនេះ ចេញជាផ្លូវការ តម្លៃដី អាចនឹងកើនឡើង ៥ដង នៃតម្លៃធម្មតា។

ជុំវិញការអភិវឌ្ឍន៍នៅតំបន់នេះ បើតាមលោក សីហា យើងត្រូវមើលទៅលើគម្រោងមេរបស់សាលារាជធានីភ្នំពេញ។

លោកបន្ដថា «តំបន់នេះ អាចនឹងកកើតដំបូងនៅសួនកម្សាន្ដ អគារស្នាក់នៅ អគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ឬអគាររដ្ឋបាលផ្សេងជាដើម»៕

ប្រភព៖ Businessnews

Leave a Reply