​ទុស្សេខ្សែភ្លើងឆេះ​សម្ភារក្នុងបន្ទប់ផ្ទះល្វែង​មួយកន្លែង​ក្នុងសង្កាត់បឹងកេងកង២
Posted On : សីហា, 7, 2014 | By សំឡេងទីក្រុង

កោះសន្ដិភាព ដោយ វ៉ា វឌ្ឍនៈ ថ្ងៃទី ៦ សីហា ឆ្នាំ ២០១៤

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យតូចមួយ​បានកើតឡើង​នៅក្នុងបន្ទប់ផ្ទះល្វែង​មួយកន្លែងលេខ៦០៣​ ស្ថិតតាមបណ្តោយ​ផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់បឹងកេងកង២ ​ខណ្ឌចំការមន ។

ហេតុការណ៍​បង្កឲ្យមានការភ្ញាក់ផ្អើលនេះ​ បានកើតឡើងនៅម៉ោង​ជាង០៩ព្រឹកថ្ងៃទី០៦​ សីហា ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​ បានស្រង់សំដីសមត្ថកិច្ចឲ្យដឹងថា​ អគ្គិភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ​ប៉ុន្តែមិនបានបង្កឲ្យខូចខាត​ធ្ងន់ធ្ងរនោះទេ ​ព្រោះគ្រាន់តែរថយន្ត​ពន្លត់អគ្គិភ័យទៅដល់ ភ្លើងហៀបនឹង​រលត់ទៅហើយ ដោយសារម្ចាស់ផ្ទះ​ដងទឹកជះ ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!