e2816c4b-6db2-40ba-9f6d-66087d915d23

​គម្រោង​ទី​8 ​ចាប់​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ

បុរីភ្នំពេញថ្មីគម្រោងទី៨ដែលមានទីតាំងនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ សាងសង់នៅលើផ្ទៃដីជាង៦ហិកតានោះ បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីបុកគ្រឹះដំណើរការសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៨ ធ្នូ កន្លងមកនេះ ។ 

លោ ភូ សម្បត្តិ ជំនួយការក្រុមហ៊ុនបុរីភ្នំពេញថ្មី បានឱ្យដឹងថា បុរីភ្នំពេញថ្មីគម្រោងទី៨នេះត្រូវចំណាយពេល២ឆ្នាំ ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧ ។ អតិថិជនដែលមានបំណងចង់កក់ទុកមុននោះ សម្រាប់ផ្ទះល្វែងដែលអាចប្រកបរបរអាជីវកម្មបានទទួលការបញ្ចុះតម្លៃ1% ចំណែកប្រភេទវីឡាវិញមានការបញ្ចុះតម្លៃ២% ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩។

បុរីភ្នំពេញថ្មីគ្រប់ទីកន្លែងចាប់តាំងពីគម្រោងទី១ដល់ទី៨ សុទ្ធតែជ្រើសយកទីតាំងល្អជាប់នឹងផ្លូវធំ ជាតំបន់ដែលមានការអភិវឌ្ឍ ។ បុរីភ្នំពេញថ្មីគម្រោងទី៨នេះ មានប្រភេទផ្ទះល្វែង វីឡា វីឡាកូនកាត់ប្រភេទតូច និងមធ្យម វីឡាភ្លោះនិងវីឡាឃ្វីន ។ តម្លៃរបស់វាមានចាប់ពី១០ម៉ឺនដុល្លារដល់៥០ម៉ឺនដុល្លារអាមេរិក ។ អតិថិជនដែលមានបំណងចង់ជាវជាលក្ខណៈបង់រំលស់គឺអាចមានរយៈ ពេលរហូតដល់២០ឆ្នាំ ។

បុរីភ្នំពេញថ្មី ត្រូវបានសាងសង់ឡើងមានលក្ខណៈទំនើបតាមស្តង់ដារត្រឹមត្រូវ ទាំងការបុកគ្រឹះ និងការរៀបចំប្រព័ន្ធលូ ។ គ្រប់ប្រភេទអគាររបស់បុរីភ្នំពេញថ្មី សុទ្ធតែមិនត្រឹមតែមានលក្ខណៈរឹងមាំល្អប៉ុណ្ណោះនោះទេ ថែមទាំងជាប្រភេទអគារដែលមានលក្ខណៈទាក់ទាញបំផុត ទាំងមានសោភ័ណភាពស្រស់ស្អាត មានភាពស៊ីវិល័យទាន់សម័យ បរិយាកាសខ្យល់អាកាសជុំវិញបរិសុទ្ធល្អ ជាជម្រើសដ៏សក្ដិសមបំផុតសម្រាប់មនុស្សទាន់សម័យរស់នៅ ។

អ្នកដែលមានបំណងចង់ជាវផ្ទះល្វែងសម្រាប់ប្រកបរបរអាជីវកម្ម គឺពិតជាមិនខកបំណងឡើយ ព្រោះការសាងសង់នៅលើផ្លូវធំ ។ ចំណែកប្រភេទវីឡាវិញ ត្រូវបានសាងសង់យ៉ាងទំនើប ទីធ្លាចតរថយន្តធំទូលាយ មានដើមឈើធំៗ សួនច្បារស្រស់ស្អាត ធ្វើឱ្យជីវិតនៃការរស់នៅប្រកបទៅដោយសុភមង្គល សុខដុមរមនា និងថ្លៃថ្នូរបំផុត ។បុរីភ្នំពេញថ្មី សាងសង់ឡើងដោយផ្អែកទៅលើគោលការណ៍ចម្បងចំនួន៣គឺគុណភាព សោភ័ណភាព និងឧត្តមភាព ។

ហើយអ្វីដែលជាកត្តាសំខាន់ដែលនាំឱ្យបុរីភ្នំពេញថ្មីឈានមកដល់ការសម្រេចបានជោគជ័យសព្វថ្ងៃនេះ គឺដោយសារគោល នយោ បាយឈ្នះ-ឈ្នះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការរីកចម្រើនគ្រប់វិស័យ សេដ្ឋកិច្ចជាតិលូតលាស់៕

ប្រភព៖ កោះសន្តិភាព

Leave a Reply