«​កុំ​យក​គំរូ​តាម​ខ្ញុំ​!» សំដី​ស្ត្រី​ម្នាក់​ដែល​ត្រូវ​អាជ្ញាធរ​ណែនាំ ក្រោយ​បង្ហូរ​សំរាម​តាម​ទឹកភ្លៀង​
Posted On : ឧសភា, 30, 2018 | By Vantha

ខ្ជិល​យក​សំរាម​ទៅ​ចោល ហើយ​ឆ្លៀតពេល​ភ្លៀង ស្ត្រី​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ បាន​បង្ហូរ​សំរាម​ទាំងនោះ​ទៅតាម​ទឹកភ្លៀង​។ សកម្មភាព​របស់​ស្ត្រី​រូបនោះ ដែល​បង្ហាញ​ក្នុង​ឃ្លី​ប​វីដេអូ​ខ្លី​មួយ រង​នូវ​ការរិះគន់​ជាខ្លាំង ដែល​ហើយ​កាលពី​ថ្ងៃទី​២៩ ខែឧសភា អាជ្ញាធរ​ដែនដី បាន​ហៅ​គាត់​ទៅ​ណែនាំ​។​

«​កុំ​យក​គំរូ​តាម​ខ្ញុំ​»​។ នេះ​ជាការ​សន្យា​ជា​លាយលក្ខណ៍អក្សរ​រប​ស់​ស្ត្រី​ឈ្មោះ រ៉ែ​ន ដែល​រស់នៅ​ក្រោយ​ផ្សារ​មាន់ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ស្ត្រី​អាយុ​២៩​ឆ្នាំ​រូបនេះ ត្រូវបាន​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ក្រុងព្រះសីហនុ ហៅ​ទៅ​អប់រំ​ណែនាំ ក្រោយ​គាត់​បាន​ចាក់សំរាម​បង្ហូរ​តាម​ទឹកភ្លៀង ហើយ​សកម្មភាព​របស់​គាត់​ត្រូវបាន​គេ​លួច​ថត និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែឧសភា​។

ក្នុង​លិខិត​សុំទោស​ដែល​សរសេរ​នៅមុខ មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ក្រុងព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​ដដែល ស្ត្រី​រូបនោះ បាន​សន្យាថា គាត់​ឈប់​ចោល​សំរាម​ដូច​ក្នុង​សកម្មភាព​វីដេអូ ចាប់ពីពេលនេះ​តទៅ​។​

​ចំណាត់ការ​របស់​អាជ្ញា​ធរ​ក្រុងព្រះសីហនុ​ដែល​ធ្វើឡើង​ក្នុងការ​លើកកម្ពស់​ការ​ថែរក្សា​បរិស្ថាន​ទទួលបាន​នូវ​ការ​សាទរ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​៕

 

ប្រភព៖ ThmeyThmey

សំឡេងទីក្រុង!

សំឡេងទីក្រុង!