២៧ថ្ងៃ មនុស្សស្លាប់ ១៣៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍
Posted On : មិនា, 28, 2018 | By Vantha

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៣០​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៣៣​នាក់​ របួស​សរុប​ ៣៧៧​នាក់​ របួសធ្ងន់​ ២៣១​នាក់​ របួសស្រាល​ ១៤៦​នាក់​។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ស្រវឹងស្រា បើកបរ​ហួស​ល្បឿន​កំណត់ វ៉ា​-​ជែង មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព​គ្នា បត់​ឆ្វេង​-​ស្ដាំ ងងុយដេក និងកត្តាយានយន្ត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!