2-6-003

សូមប្រយត្ននៅតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ខ្លាំង

ព្យុះតឹមប៊ិន (TEMBIN) នឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តតំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាម។យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។

លក្ខណៈបែបនេះ នឹងធ្វើឲ្យស្ថានភាពអាកាសសធាតុនៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទីី ២៦ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៧) មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា -វៀតណាម។

តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំងរលកសមុទ្រមានកំពស់ខ្ពស់ៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោហថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាជាយថាហេតុ៕

Leave a Reply