ឯក​អគ្គរាជ​ទូតអង់​គ្លេស​ប្រចាំ​កម្ពុជា​ជិះឡាន​ក្រុង​នៅ​ភ្នំពេញ
Posted On : January, 31, 2015 | By សំឡេងទីក្រុង

រាជធានីភ្នំពេញ៖ លោក បៀល ឡុងហ័ត (Bill Longhurst) ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​ក្លាយ​ជាឯក​អគ្គរាជ​ទូត​បរទេស​និង​បច្ចឹម​ប្រទេស​ទីមួយ​ដែល​សាកល្បង​ ទទួល​សេវា​ឡាន​ក្រុង​សាធារណៈ​នៅក្នុង​ទីក្រុង​ភ្នំពេញ។​

លោក បៀល ​បានសាក​ល្បង​សេវាកម្ម​ឡាន​ក្រុង​សាធារណៈ របស់​រាជធានី​ភ្នំពេញ​កាល ពីព្រឹក​ថ្ងៃទី៣០ ខែ មករា កន្លង​ទៅនេះ​។​

ស្ថានទូត​អង់គ្លេស​បាន​អះអាងថា លោក​បៀល​បង្ហាញនូវ ភាព​សប្បាយ​រីករាយ ដោយ​ឃើញ​មានអ្នក​ដំណើរ​ជាច្រើន​ប្រើប្រាស់​សេវា​រថយន្ត​នេះ ។

លោក​ឯកអគ្គរាជទូត​ក៏បាន លើក​ទឹកចិត្ត​លោក​អ្នកអោយ​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​នេះ​អោយ​បាន​ច្រើន ដើម្បី​សម្រួល​ដល់ការ​កកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៏ ។

– See more at: http://ann.com.kh/post/54555024156214758245665233.html#sthash.FzHWedj1.JvdMnvfb.dpuf

Urban Voice Cambodia

Urban Voice Cambodia