ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស
Posted On : September, 5, 2016 | By Chamroeun Soy

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស មានគម្រោងរៀបចំអភិវឌ្ឍន៍ផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់អោយបានឆាប់រហ័ស

តាមប្រភពពីហ្វេសបុករបស់ឯកឧត្តម ប៉ា សុជាតិវង្ស លោកបានដឹងនាំក្រុមការងារបច្ចេកទេសធ្វើការចុះត្រួតពិនិត្យផ្លូវតាមបណ្តោយផ្លូវរថភ្លើងពីឬស្សីកែវមកដល់តំបន់បឹងកក់បានពិនិត្យឃើញថាត្រូវតែរៀបចំផ្លូវនេះជាផ្លូវថ្នល់ឱ្យបានត្រឹមត្រូវដោយផ្អែកលើចំណុចមួយចំនួនគឺ ស្ថានភាពផ្លូវដែកនេះ មានលក្ខណ:ទ្រុឌទ្រោមមិនងាយនឹងកែលម្អឡើយ ហានិភ័យនានាដែលអាចកើតមានជាយថាហេតុណាមួយ ដូច្នេះពួកគាត់ត្រូវតែមានផ្លូវរំដោះឱ្យបានត្រឹមត្រូវ បញ្ហាបរិស្ថានដែលបានកើតចេញពីការរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ និងគ្មានផ្លូវត្រឹមត្រូវក្នុងការនាំយកសំរាមចេញ និងផ្លូវនេះពិតជាសំខាន់ក្នុងការងារសម្រួល និងរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៥។

ដូច្នេះ លោកប៉ា សុជាតិវង្សបានបញ្ជាក់ ផលប៉ះពាល់នៅតែមាន ប៉ុន្តែយើងត្រូវតែព្យាយាមរកដំណោះស្រាយ ដើម្បីពន្លឿនការបើកផ្លូវនេះឱ្យបានឆាប់រហ័ស៕

14237489_1100800193289718_2446292303493065932_n - Copy 14238292_1100800479956356_4496156602436275818_n

14184463_1100800156623055_794525407213855421_n - Copy

Urban Voice Cambodia

Urban Voice Cambodia