ឥណ្ឌា​នឹង​បើក​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅ​ឆ្នាំក្រោយ​
Posted On : September, 14, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ thmeythmey

ក្រុមហ៊ុនអាកាសចរឥណ្ឌាធំមួយនឹងបើកការហោះហើរត្រង់មកកម្ពុជា នៅឆ្នាំក្រោយ។ នេះបើតាមប្រសាសន៍ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក Naveen Srivastava។ លោកឯកអគ្គរដ្ឋទូត រំពឹងថា ការហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា នឹងជំរុញកំណើនភ្ញៀវទេសចរ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងភាគីទាំងពីរ ក្នុងប្រវត្តិសាស្ត្រជាង ២ពាន់ឆ្នាំមកនេះ។

លោក Naveen Srivastava បានបង្ហើបឲ្យដឹងពីការហោះហើរ ត្រង់ពីប្រទេសឥណ្ឌាមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប មុនពេលប្រតិភូរដ្ឋាភិបាលកម្ពុជាជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងអាកាសចរស៊ីវិលឥណ្ឌា នៅថ្ងៃទី ១៤ និង១៥ ខែកញ្ញានេះ នៅប្រទេសឥណ្ឌា។
ឯកអគ្គរដ្ឋទូតឥណ្ឌាទើបចូលកាន់តំណែងប្រចាំកម្ពុជាបានថ្លែងបែបនេះក្នុងកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៌ឥណ្ឌា (India Tourism Road Show) ដែលមានបំណងចែករំលែកបទពិសោធន៍ការងារ និងធុរៈកិច្ចក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
photo_2016-09-14_08-13-38
លោកបានថ្លែងចំពោះមុខរដ្ឋមន្ត្រីទេសចរណ៍កម្ពុជាលោក ថោង ខុន និងតំណាងក្រុមហ៊ុនទេសចរណ៍មកពីប្រទេសឥណ្ឌាជាង ២០ និងក្រុមហ៊ុនទេសចរណ៍កម្ពុជាជាង ៥០ កាលពីល្ងាចថ្ងៃទី១២ កញ្ញាថា ក្រុមហ៊ុនអាកាសចរឥណ្ឌា IndiGo នឹងហោះត្រង់មកកម្ពុជាឆ្នាំក្រោយ បន្ទាប់ពីអាជ្ញាធរភាគីទាំងពីរជជែកពិភាក្សាពីកិច្ចព្រមព្រៀងពាក់ព័ន្ធ។
«ក្រុមហ៊ុនអាកាសចរឥណ្ឌា IndiGo សម្លឹងហោះហើរត្រង់មកខេត្តសៀមរាប។ ខ្ញុំប្រាកដពួកគេនឹងបើកការហោះត្រង់មកកម្ពុជា នៅឆ្នាំក្រោយ បន្ទាប់ពីភាគីទាំងចុះកិច្ចព្រមព្រៀង ខាងមុខនេះ»។ ប្រសាសន៍លោក Naveen Srivastava។
india3
បើតាមឯកអគ្គរដ្ឋទូតឥណ្ឌា ទេសចរឥណ្ឌាជាង ១៨លាននាក់បានធ្វើដំណើរក្រៅប្រទេស ក្នុងនោះ ឥណ្ឌាជាង ៣លាននាក់មកតំបន់អាស៊ាន និងជាង ៣ម៉ឺននាក់មកកម្ពុជា ក្នុងឆ្នាំ២០១៤ ។
ជាមួយគ្នាដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ការហោះហើរត្រង់រវាងប្រទេសទាំងពីរ នឹងជំរុញកំណើនទេសចរណ៍ និងការវិនិយោគ ដើម្បីអភិឌ្ឍន៍ប្រទេសទាំងពីរថែមទៀត។
តាមលោក ថោង ខុន កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិជិត ៥លាននាក់ ក្នុងឆ្នាំ ២០១៥ ។ ចំនួននេះកើនឡើង ៦ភាគរយធៀបនឹងឆ្នាំ ២០១៤ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌាជាង ៣ម៉ឺននាក់ កើនឡើង ២៨ភាគរយ។ រីឯរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៦នេះ កម្ពុជាទទួល ភ្ញៀវទេសចរអន្តរជាតិចំនួន ២លាន៤សែននាក់ កើនឡើង ២,៦ភាគរយ ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ ២០១៥ ក្នុងនោះ ឥណ្ឌាជាង ២ម៉ឺននាក់ កើនឡើង ៣២ភាគរយ។ រដ្ឋមន្ត្រីទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ ក្នុងឆ្នាំ ២០២០ ៕
india2

Urban Voice Cambodia

Urban Voice Cambodia