_mg_0026

អ្នក​នៅ​ ប៊ុលឌិង ​មិន​ទាន់​ចេញ​អស់​ដោយសារ​តម្លៃ​មិន​ឯកភាព

មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថាពលរដ្ឋប្រមាណ ១៥ គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង ៤៣០ គ្រួសារក្នុងចំណោម ៤៦៩ គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។

អគារនេះគ្រោងនឹងបំផ្លាញចោលដោយត្រូវជំនួសវិញនូវអគារថ្មីមួយមានកម្ពស់ ២១ ជាន់ដែលនឹងសាងសង់ដោយក្រុមហ៊ុនជប៉ុនឈ្មោះ Aakawa Co។

លោក ហ៊ួ ចិន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដីបានថ្លែងថាអ្នកដែលមិនទាន់យល់ព្រមគឺពួកគេចង់បានលើសពី ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងទ្រុឌទ្រោមរបស់ពួកគេដែលលោកសំដៅថាជា «កន្ទេល»។

លោកថ្លែងពីម្សិលមិញថា៖ «ប្រសិនបើវាជាកន្ទេលធ្វើពីមាសនោះវាមិនអីទេ។ ប៉ុន្តែពួកគេចង់លក់កន្ទេលបាក់បែកទៅទិញវីឡា»។ ប៉ុន្តែអ្វីដែលយើងអាចនិយាយបានគឺថាពួកគេលោភលន់»។

ចាប់ផ្តើមពីថ្ងៃទី ៦ ខែមិថុនាមកក្រុមគ្រួសារជាច្រើនបានចាប់ផ្ដើមរើទ្រព្យសម្បត្តិរបស់ពួកគេចាកចេញផ្លាស់ទៅកាន់ផ្ទះថ្មីនៅទូទាំងទីក្រុង។ ខណៈពេលដែលក្រសួងបានកំណត់កាលបរិច្ឆេទពីដំបូងថាត្រឹមថ្ងៃទី ៦ ខែកក្កដាត្រូវរើចេញឲ្យអស់ ប៉ុន្តែកាលពីម្សិលមិញលោក ចិន្តា បានថ្លែងថាក្រសួងបានពន្យារពេលរហូតដល់ថ្ងៃទី ២០ ខែកក្កដា៕

ប្រភព៖ Postkhmer

Leave a Reply