អ្នកបើក​ម៉ូតូ​អត់​ប័ណ្ណបើកបរ​ត្រូវ​ពិន័យ​ប្រាក់​បី​ម៉ឺន​រៀល​
Posted On : វិច្ឆិកា, 17, 2015 | By សំឡេងទីក្រុង

ប្រភព៖ រស្មីកម្ពុជា,ដោយ ៖ប​.​ខុន​ ថ្ងៃទី 15 វិច្ឆិកា 2015

ភ្នំពេញ: អ្នកបើកបរ​ម៉ូតូ​ភាគច្រើន​លើសលុប នៅតែ​គ្មាន​ប័ណ្ណបើកបរ​តាមច្បាប់​ថ្មី ដែល​នឹងត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៦ ដែល​ត្រូវ​ផាកពិន័យ​ដល់​បី​ម៉ឺន​រៀល​។ អ្នកបើកបរ​ម៉ូតូ​នៅ​ទូទាំងប្រទេស​មាន​ប័ណ្ណ តែ​ប្រមាណ​ជា​១៥​ម៉ឺន​ប័ណ្ណ​ក្នុងពេល​ម៉ូតូ​កំពុង​ធ្វើចរាចរ​មាន​រហូតដល់ ២.៦​លាន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​ថា ការត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​ម៉ូតូ​កន្លងទៅនេះ ផ្តោត​សំខាន់​តែ​ទៅលើ​មួកសុវត្ថិភាព និង​កញ្ចក់​ឯ​អ្នកបើកបរ​ម៉ូតូ​គ្មាន​ប័ណ្ណ​មិនទាន់​ត្រូវបាន​រឹតបន្តឹង​នៅឡើយ​ទេ​។ ច្បាប់​ថ្មី​នឹងត្រូវ​ធ្វើការ​ផាកពិន័យ​គុណ​នឹង​ប្រាំ​ដង ត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៦​។​
​    ​
​អ្នកបើកបរ​ម៉ូតូ​សព្វថ្ងៃនេះ ត្រូវបាន​ប្រភព​ខាងលើ​ទទួលស្គាល់ថា ភាគច្រើន​មិនមាន​ប័ណ្ណបើកបរ​បានន័យថា មិនបាន​ឆ្លងកាត់​រៀន​ច្បាប់​ចរាចរ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ច្រើន​។ ការត្រួតពិនិត្យ​ដល់​អ្នកបើកបរ​ម៉ូតូ​សព្វថ្ងៃ​ធ្វើការ​អប់រំ​ច្រើនជាង​ការផាកពិន័យ តែ​នៅពេល​ខាងមុខ​ត្រូវអនុវត្ត​ការផាកពិន័យ​តាមច្បាប់​ហើយ​។​

​លោក​រុន រ័ត្ន​វាសនា​និយាយ​ឲ្យ​ដឹង​ទៀតថា ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​តាមច្បាប់​ដែល​កំពុង​អនុវត្ត​ត្រូវ​ពិន័យ ៣.០០០​រៀល តែ​នៅ​ឆ្នាំ​២០១៦​ការពិន័យ​គុណ​នឹង​ប្រាំ​ដង​ដូចគ្នា នឹង​គ្មាន​កញ្ចក់​ដែរ​។ ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នេះ យើង​មាន​គម្រោង​ផាក​ពិន​យ័​ដោយ​ការផ្តល់​មួកសុវត្ថិភាព​ជំនួស​ការចេញ​វិក្ក​យ​ប​ត្រ័​។​កិច្ចការ​នេះ​បានធ្វើការ​ពិភាក្សា​ជាមួយនឹង​អង្គការ  ដែល​បាន​គាំទ្រ​ដល់​ការងារ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​មួយ​ជំហាន​រួចហើយ​។​
​    ​
​លោក​ប្រធាន​នាយកដ្ឋាន​បាន​ពន្យល់ថា អង្គការ​អន្តរជាតិ​មួយ ដែល​បាន​ជួយឧបត្ថម្ភ​មួក​ជា​ញឹកញាប់ ដល់​កម្មវិធី​សុវត្ថិភាព​ចរាចរ​ជា​មួក​មាន​សុវត្ថិភាព​មួយ​មានតម្លៃ ១២​ដុល្លារ តែ​អង្គការ​នេះ បាន​យកមក​លក់​តែ​ក្នុងតម្លៃ ៦.៥​ដុល្លារ​ទេ​។ យើង​កំពុងធ្វើការ​ចរចា​ឲ្យ​គេ​លក់​ក្នុងតម្លៃ​ត្រឹម​ពីរម៉ឺន​រៀល ដើម្បី​យក​មួក​នេះ​ទៅ​លក់​ឲ្យ​អ្នក​ដែល​ត្រូវ​ផាកពិន័យ​។ អ្នកបើកបរ​ដោយ​មិន​ពាក់មួក​តាមច្បាប់​ថ្មី​ត្រូវ​ពិន័យ ១៥.០០០​រៀល បានន័យថា អ្នក​ត្រូវ​ពិន័យ​ត្រូវ​បង់ ៥.០០០​រៀល​ទៀត ឲ្យ​គ្រប់​ពីរម៉ឺន​រៀល ដើម្បី​បាន​មួកសុវត្ថិភាព​មួយ ដែលមាន​គុណភាព​ល្អ​។ ធ្វើ​ដូចនេះ​អ្នកបើកបរ​ត្រូវ​ពិន័យ​អស់​លុយ តែ​បាន​មួក​មួយ​ជា​មួក​មាន​គុណភាព​ខ្ពស់​។ ការ​ពិ​និ​យ​បែបនេះ ពុំ​ផ្តល់​វិក្ក​យ​ប័ត្រ​ឲ្យ​ទេ តែបើ​មិន​យក​មួក គឺ​ពិន័យ ១៥.០០០​រៀល មាន​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​។​

​ចំណែកឯ​ការពិន័យ​ដល់​អ្នកបើកបរ​ម៉ូតូ​ដោយ​គ្មាន​ប័ណ្ណបើកបរ  បើតាម​ច្បាប់​ថ្មី​ដែល​នឹងត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៦ មាន​រហូតដល់​បី​ម៉ឺន​រៀល​។ ម៉ូតូ​គ្រប់​ប្រភេទ​ដែល​កំពុង​ធ្វើចរាចរ​នៅលើ​ផ្លូវ​សាធារណៈ​សព្វថ្ងៃ​នេះ មាន​ចំនួន​ប្រមាណ​ជា ២.៦​លាន​គ្រឿង​។ ឯ​ប័ណ្ណបើកបរ​ម៉ូតូ​ដែល​ក្រសួង​សាធារណការ​បានចេញ មានតែ​ប្រមាណ​ជា ១៥​ម៉ឺន​ប័ណ្ណ​ប៉ុណ្ណោះ​។​

​លោក​ព្រាប ច័ន្ទ​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និយាយ​ឲ្យ​ដឹងថា នៅពេល​គ្មាន​ការត្រួតពិនិត្យ គឺមាន​អ្នក​មក​ប្រឡង​យក​ប័ណ្ណបើកបរ​តិចតួច​បំផុត មួយឆ្នាំ​មានតែ​ពី​បី​ទៅ​បួន​ពាន់​ប័ណ្ណ​ប៉ុណ្ណោះ​។ បើ​មានការ​ត្រួតពិនិត្យ គេ​សម្រុក​មក​ប្រឡង​ជាន់ករ​គ្នា​ទៀតហើយ នៅពេលដែល​ការអនុវត្ត​ច្បាប់​ឆ្នាំ​២០១៦​នោះ​៕S.L – See more at: http://www.rasmeinews.com/local/ZWZiNTcwNW/21#sthash.jVuobWiz.dpuf

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!