អ្នកដំណើរ ឆ្លងកាត់ ព្រលានយន្តហោះកម្ពុជា អាចនឹងកើនដល់ជាង៩លាននាក់ត្រឹមឆ្នាំ២០២០
Posted On : December, 19, 2016 | By Sarim Tith

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ business-cambodia

កម្ពុជារំពឹងថានៅឆ្នាំ២០២០ ខ្លួននឹងទទួលបានអ្នកធ្វើដំណើរតាមជើងហោះហើរ នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ និងអាកាសយានដ្ឋានសៀមរាបនឹងកើនឡើងដល់ ៩,២០០,០០០នាក់។ នេះបើតាមរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសស៊ីវិល។

នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦នេះលោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសស៊ីវិល បានឲ្យដឹង នៅក្នុងឱកាសវេទិកាយុវជន ស្ដីពី វិស័យអាកាសចរស៊ីវិល និងឱកាសការងារនៅកម្ពុជាថាកម្ពុជានឹងទទួលអ្នកដំណើរតាមជើងហោះហើរឆ្លងកាត់ប្រទេសកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ និងអាកាសយានដ្ឋានសៀមរាបនឹងកើនដល់ ជាង៩,០០០,០០០នាក់។

លោកបានបន្ថែមទៀតផងដែរថា អាកាសយានដ្ឋានអន្ដរជាតិមានទាំង៣របស់កម្ពុជា គឺអាកាសយានដ្ឋានក្រុងព្រះសីហនុ អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានក្រុងសៀមរាប កំពុងបម្រើសេវាកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ បរទេសចំនួន៣០ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន៤ ដែលធ្វើការហោះហើរចេញចូលប្រទេសកម្ពុជា ជាង២០០ជើងក្នុង១ថ្ងៃ។

គួរឲ្យដឹងផងដែរថានៅឆ្នាំ២០១៥ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន៦.៣លាននាក់ មកពីអាកាសយានដ្ឋានចំនួន១៩៩ នៃ៤៣ប្រទេស ហើយបានកើនឡើងជាង១២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល៕

Urban Voice Cambodia

Urban Voice Cambodia