អាជ្ញាធរខណ្ឌចំការមនចុះរៀបចំសណ្តាប់ធ្នាប់នៅក្បែរផ្សារកាប់គោ
Posted On : April, 9, 2015 | By សំឡេងទីក្រុង
ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០១៥, កោះសន្តិភាព
រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃទី០៩ មេសា ២០១៥ នេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោកជ គឹមស៊ អភិបាលរងខណ្ឌចំការមន នាំកម្លាំងចុះកាត់សំយ៉ាបផ្ទះដែលធ្វើលយលើផ្លូវខុសច្បាប់មួយចំនួន និងរៀបចំការលក់ដូរលើផ្លូវឱ្យមានសណ្តាប់ធ្នាប់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ការចុះធ្វើសណ្តាប់ធ្នាប់នោះ គឺដោយសារផ្លូវនោះជាប់ផ្សារកាប់គោ និងមានភាពតូចចង្អៀត ដែលធ្វើឱ្យគ្មានសោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ផងដែរ ។