អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​រត់​នៅ​ភ្នំពេញ
Posted On : August, 4, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ កោះសន្តិភាព,បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស,ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍ ប្រទេស​ជប៉ុន អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​នៅ​រាជធានី​ភ្នំពេញ ។ គម្រោង​នេះ ត្រូវ​បាន​លោក ហ្សី​មិ​ស៊ុ គិ​យ៉ូ​ហ្សី អគ្គនាយករង​កិច្ចការ​វិស្វកម្ម​នៃ​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ប្រទេស​ជប៉ុន លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​០៤ សីហា ២០១៥ ។ បើ​តាម​ការ​គ្រោងទុក ផែនការ​នេះ​នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ប្រព័ន្ធ​ចរាចរ​ណ៏​នៅ​រាជធានី​ភ្នំពេញ និង​សារសំខាន់​នៃ​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៦ សីហា ២០១៥ ឆាប់​ៗ​នេះ នៅ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ជប៉ុន ហៅ​កាត់​ថា CJCC ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព >>ទទួលបានព័ត៌មានតាមរយៈ KOH SANTEPHEAP OFFICIAL LINE

Urban Voice Cambodia

Urban Voice Cambodia