អាជ្ញាធរ និងអង្គការ JICA ស្តារបណ្តាញលូនៅជុំវិញវត្តភ្នំ
Posted On : តុលា, 5, 2017 | By Vantha

សាលារាជធានីភ្នំពេញ បានសហការជាមួយអង្គការ JICA ធ្វើការសម្អាតស្ដារ និងត្រួតពិនិត្យគុណភាពប្រព័ន្ធលូ នៅតំបន់ជុំវិញវត្តភ្នំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ដើម្បីកាតបន្ថយជំនន់ទឹកភ្លៀង។

លោក ជីងណូ មីហ្គីហ្វូមី បានប្រាប់សារព័ត៌មាន thmeythmey.com យ៉ាងនេះថាឬសឈើ និងសំរាមដែលបានហូរចូលទៅក្នុងលូ ក៏ក្លាយជាឧបសគ្គរាំងស្ទះដំណើរការលាងសម្អាតប្រព័ន្ធលូរនេះយឺតយ៉ាវដែរ។ តាមមន្ត្រីដដែល ក្រុមអ្នកជំនាញ និងអាជ្ញាធរ ត្រូវចំណាយពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែតុលានេះ ដើម្បីសិក្សារកកន្លែងលូទាំងឡាយនៅតំបន់ជុំវិញវត្តភ្នំពេញ ដែលមានបញ្ហា និងលាងសម្អាតវា ដើម្បីសម្រួលឲ្យទឹកភ្លៀងហូរ ចាក់ទៅទន្លេបានលឿន បន្ថយជំនន់ទឹកភ្លៀង។

មន្ត្រីជំនាញ របស់អង្គការ JICA ប្រព័ន្ធលូបង្ហូរទឹកភ្លៀង មួយចំនួននៅរាជធានីភ្នំពេញ បានខូច ខ្លះមានភក់នៅខាងក្នុង ដែលធ្វើឲ្យទឹកភ្លៀងហូរមិនទាន់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាហេតុធ្វើឲ្យមានទឹកដក់ និងបង្កជាជំនន់ទឹកភ្លៀង៕

6-1-1

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!